ប្រការគួរជៀសវាងដើម្បីកុំឲ្យធ្លាក់ខ្លួនក្លាយជាមនុស្សអំនួត

មនុស្សគ្រប់រូបកើតមកមានទំនោរធម្មជាតិខុសពីគ្នាដូចជា ភាពចូលចិត្ត ស្អប់ ស្រលាញ់ជាដើម។ យ៉ាងណាមិញទំនោរធម្មជាតិក៏មានភាពទាក់ទងនឹងហ្សែន(ដំណពូជ)ផងដែរ។ តាមការលើកឧទារហណ៍នៃជ្រុងតូចមួយគឺក្នុងចំណោមសិស្សមួយថ្នាក់តែងមានសិស្សរៀនពូកែ និងសិស្សរៀនមិនសូវពូកែ។ ម្យ៉ាងទៀតសិស្សម្នាក់ៗតែងតែស្រលាញ់ពេញចិត្តមុខវិជ្ជានីមួយៗខុសៗគ្នា ដោយសារតែវាគឺជាចំណង់ចំណូលចិត្តរៀងៗខ្លួនរបស់ពួកគេ។ ក្រឡេកមកមើលសិស្សពូកែវិញជាទូទៅមានមួយចំនួនអាចជាមនុស្សដែលមិនសូវមានភាពចុះសម្រុងជាមួយនរណាប៉ុន្មានទេ ក្រោមហេតុផលមួយគ្មានអ្នកស្មើនឹងខ្លួន(មានអំនួត)។

Wuru

Source: Watchtower ONLINE LIBRARY - JW.org

និយាយមកដល់ចំណុចនេះគឺស៊ីគ្នានឹងសៀវភៅ បណ្តុះគំនិត ដែលមានចំណង់ជើងថាជួលតែខួរក្បាលឬបេះដូង បានសរសេរប្រយោគមួយឃ្លាថា មានម្ចាស់ក្រុមហ៊ុនមួយចំនួនពុំសូវជ្រើសរើសអ្នកពូកែមកធ្វើការឲ្យក្រុមហ៊ុនខ្លួនប៉ុន្មានទេ ក្រោមហេតុផលផ្សេងៗពីគ្នាតាមការយល់ឃើញ។ និយាយចំពោះអ្នកចេះ អ្នករៀនពូកែមិនមែនសុទ្ធតែមានគ្រោះថ្នាក់ទេ គ្រាន់តែមានមួយចំនួនតូចប៉ុណ្ណោះ។

ភាពអំនួតរបស់បុគ្គលមានដូចជា៖

  • ការលើកតម្លៃខ្លួនឯងខ្លាំងពេក៖ កើតពីពាក្យសរសើរពីអ្នកដទៃ និងការឲ្យតម្លៃខ្លួនខ្លាំងពេក អាចធ្វើឲ្យមនុស្សមានអំនួតជ្រុលហួសហេតុ។

  • មើលងាយអ្នកដទៃ៖ ភាពអំនួតធ្វើឲ្យមនុស្សគ្មានភាពប៉ាន់ប្រមាណខ្លួន ចូលចិត្តមើលងាយអ្នកដទៃ។
  • ម៉ឺងមាត់ពេក៖ តែងទាមទារពីអ្នកដទៃ ធ្វើបែបណាក៏ដោយត្រូវតែសមនឹងអ្វីដែលខ្លួនចង់ បើនិយាយចំពោះអ្នកដទៃគ្មានប្រសិទ្ធភាពកែតម្រូវខ្លួនឡើយ។
  • មានតែចំណុចល្អ៖ យល់ថាគ្រប់សកម្មភាព និងសម្តីរបស់ខ្លួនឯងធ្វើសុទ្ធតែត្រូវគ្រប់ពេល។
  • អស្មិមានះ៖ មនុស្សគ្រប់គ្នាបើយល់ថាមានតែខ្លួនទើបធ្វើបាន គ្មាននរណាប្រៀបបាននោះ វាពិតជាពិបាកហើយព្រោះវាជាភាពអគតិដែលមកបាំងមុខរបស់យើង មើលមិនឃើញចំណុចល្អរបស់អ្នកជុំវិញខ្លួនឡើយ។

 

By: Sreng Srey Nang

Edited by: Serpent