ធ្លាប់តែមើល មិនដឹងថាគេបញ្ចូលសម្លេងបែបនេះសោះ! ហេតុការណ៍ចំនួន ១៥ អំពីរបៀបដែលគេបញ្ចូលសម្លេងនៅក្នុងខ្សែភាពយន្ត!

មុននឹងបានខ្សែភាពយន្តមួយរឿង សម្រាប់អោយយើងទស្សនា វាមិនមែនជារឿងងាយស្រួលនោះទេ។ វាត្រូវការ ការសហការគ្នាយ៉ាងម៉ត់ចត់ ទាំងការដឹងនាំ ការសម្តែង ការថត ជាពិសេសនោះគឺការបញ្ចូលសម្លេង ព្រោះវាជាការងារដ៏លំបាកមួយនៅក្នុងខ្សែភាពយន្តនិមួយៗ។ ដើម្បីអោយការបញ្ចូលសម្លេងមានភាពសុីចង៉្វាក់គ្នាជាមួយនឹងរូបភាព  សិល្បករបានធ្វើរឿងដែលមិនគួរឱ្យជឿមួយ គឺប្រើប្រាស់របស់របរប្រចាំថ្ងៃ ដើម្បីបង្កើតជាសំលេងពិសេសដែលត្រូវបានប្រើនៅក្នុងខ្សែភាពយន្តដែលយើងចូលចិត្ត។ ការកែលម្អ និងការស្រមើលស្រមៃគ្មានទីបញ្ចប់នេះ បានជួយឱ្យពួកគេផ្តល់ឱ្យយើងនូវបទពិសោធន៍ជាច្រើននៅក្នុងខ្សែភាពយន្តដែលមិនគួរឱ្យជឿទាំងនោះ។

យើងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលបានធ្វើដោយសិល្បករទាំងនេះ ហើយក៏សូមអញ្ជើញអ្នកទាំងអស់គ្នា មើលការប្រើវិជ្ជាជីវៈរបស់ពួកគេទាំងនោះផងដែរ។ យើងជឿជាក់ថានៅពេលដែលអ្នកបានមើលហើយប្រាកដជា លាន់មាត់ថា " វ៉ាវ អស្ចារ្យម្លេះ "។

១. សម្លេងគ្រហឺមរបស់សត្វចម្លែក - ត្រដុះលើប៉េងប៉ោង

1

ដើម្បីបង្កើតសម្លេងគ្រហឹមដ៏រន្ធត់មួយ គេបានផ្លុំប៉េងប៉ោងមួយ ហើយត្រដុះលើវាដើម្បីបង្កើតជាសម្លេងគ្រហឹមរបស់សត្វចម្លែកនេះ។

២. សម្លេងទឹកភ្លៀង - ចៀនសាច់ជ្រូកបីជាន់

2

ពេលខ្លះសិល្បករ មិនចាំបាច់រង់ចាំលក្ខខណ្ឌអាកាសធាតុដើម្បីថតសំឡេងទឹកភ្លៀងឡើយ។ តាមពិតពេលខ្លះសម្លេងភ្លៀងធ្លាក់មិនអាចលឺខ្លាំងដូចដែលពួកគេត្រូវការនោះទេ។ ក្នុងករណីនេះសម្លេងចៀនសាច់ជ្រូកបីជាន់គឺល្អឥតខ្ចោះ។

៣. សម្លេងកាច់បំបាក់  - នំស្រួយ

3

សំឡេងនៃការបាក់ឆ្អឹង ឬការកំទេចរបស់របរនៅក្រោមជើងរបស់សត្វធំៗពិតជាមិនតម្រូវឱ្យធ្វើបាបនរណាម្នាក់ឡើយ។ តាមពិតវាជាវិធីដែលងាយស្រួលមួយ ដោយគ្រាន់តែប្រើជាមួយនំស្រួយតែប៉ុណ្ណោះ។ សំឡេងរបស់វាគឺល្អឥតខ្ចោះសម្រាប់ការធ្វើត្រាប់តាម ហើយអ្នកនឹងមិនសង្ស័យពីភាពខុសគ្នានោះទេ!

៤. សម្លេងសេះដើរ - ត្រឡោកដូង

4

នៅពេលអ្នកគោះត្រឡោកដូងស្ងួតនៅលើផ្ទៃរឹង វាធ្វើឱ្យមានសម្លេងមួយដែលហាក់ដូចជាធ្លាប់ស្គាល់។ បាទវាគឺជាសម្លេងរបស់សេះដែលកំពុងដើរនៅលើដី។ វាជាជម្រើសដែលមានតំលៃថោក និងងាយស្រួលសម្រាប់សិល្បករ។

៥. សំឡេងរបាញ់ព្រួញ - ឫស្សី

5

វាពិបាកក្នុងការចាប់យកសម្លេងព្រួញហោះនៅពេលកំពុងថត។ ក្នុងស្ថានភាពនេះដំបងឫស្សីតូចមួយអាចជំនួសសម្លេងព្រួញនោះបាន។ ដោយគ្រវីដំបងនេះយ៉ាងលឿននៅពីមុខមីក្រូហ្វូនហើយចាប់យកសម្លេងនោះគឺ មានប្រសិទ្ធិភាពតាមដែលយើងត្រូវការ។

៦. សំឡេងស្នូរកាំភ្លើង - កាំភ្លើងគ្រាប់កឹប

6

កាំភ្លើងគ្រាប់កឹប គឺជាវត្ថុដ៏ល្អឥតខ្ចោះដើម្បីបង្កើតសម្លេងនៃការបាញ់កាំភ្លើង។

៧. សម្លេងដើរក្នុងព្រិល - ម្ស៉ៅពោត

7

ការដើរលើព្រិល ស្តាប់ទៅពិតជាមានសម្លេងអស្ចារ្យណាស់។ ម្ស៉ៅពោតគឺជាការជំនួសដ៏ល្អមួយដើម្បីបង្កើតវាឡើងនៅខាងក្នុងស្ទូឌីយោ។ សិល្បករចាក់វាក្នុងបរិមាណដ៏ច្រើនចូលទៅក្នុងប្រអប់ដ៏ធំមួយ ហើយចាប់ផ្តើមបោះជំហានទៅមុខដោយពាក់ស្បែកជើងកវែង។ នៅពេលនោះវានឹងបង្កើតជាសម្លេងមួយ ដែលយើងមិនអាចសំគាល់បានច្បាស់ថា តើវាជាសម្លេងព្រិលពិត រឺក៏ជាស្នាដៃឆ្នៃប្រឌិតរបស់សិល្បករឡើយ។

៨. សម្លេងផ្គរលាន់ - សន្លឹកអាលុយមីញ៉ូម

8

ការគ្រវី និងរញ្ជួយសន្លឹកអាលុយមីញ៉ូមដ៏ធំនៅពីមុខមីក្រូហ្វូនអាចធ្វើអោយយើងស្តាប់ទៅដូចជាសម្លេងផ្គរលាន់។


៩. សម្លេងវាយគ្នា - បំណែកសាច់

9

មិនចាំបាច់បង្កើតស្នាមជាំក្នុងអំឡុងពេលដំណើរការនេះទេ។ ដើម្បីបង្កើតសម្លេងទះកំផ្លៀង ឬវាយតប់គ្នា សិល្បករបានប្រើសាច់ឆៅទំលាក់លើផ្ទៃរឹង។ ពេលខ្លះពួកគេក៏ដាល់សាច់នោះផងដែរ។

១០. សម្លេងយោលទោង - ត្រចៀកទ្វារច្រែះ

10

សម្លេងយោលទោង វាពិបាកក្នុងការចាប់យក ដូច្នេះគេបាន យកត្រចៀកទ្វារចាស់មកជំនួស ដោយគ្រាន់តែបត់បែនវានៅមុខមីក្រូហ្វូន វានឹងបញ្ចេញសម្លេងប្រៀបបាននឹងសម្លេងយោលទោង។ សម្លេងនេះគឺជាជម្រើសដ៏ល្អបំុតរបស់សិល្បករ។

១១. សម្លេងចង្វាក់បេះដូង - ធុងជ័រ

11

ការស្ទាបអង្អែល ឬពេលដែលគួរឱ្យខ្លាចជាច្រើនទាមទារឱ្យមានសម្លេងចង្វាក់បេះដូងដើម្បីធ្វើឱ្យស្ថានភាពកាន់តែរំជួលចិត្ត។ ធុងប្លាស្ទិចប្រហែលជាមិនមែនជារឿងរ៉ូមែនទិចនោះទេ ប៉ុន្តែវាអស្ចារ្យណាស់ក្នុងការបង្កើតសម្លេងចង្វាក់បេះដូងដែលត្រូវការ។

១២. សម្លេងនៃការថើប - ដៃ និងបបូរមាត់

12

បច្ចេកទេសនេះមានភាពងាយស្រួល ហើយលឿនទៀតផង។ ដើម្បីបង្កើតសម្លេងថើបមួយ សិល្បករបានថើបដៃរបស់ពួកគេជាញឹកញាប់។ ពួកគេផ្តល់ឱ្យដៃទាំងនោះនូវស្នាមញញឹមដើម្បីបង្កើតឱ្យមានមនោសញ្ចេតនាពោរពេញដោយក្តីស្រឡាញ់។

១៣. សម្លេងមនុស្សដួលចុះ - សៀវភៅធំៗ

13

ជាធម្មតារាងកាយមួយធ្លាក់លើដីនឹងធ្វើឱ្យមានសម្លេង។ សិល្បករប្រើវិធីសាស្រ្តងាយៗដើម្បីបង្កើតសំលេងនេះឡើង ដោយប្រើសៀវភៅធំៗ។ តាមរយៈការធ្វើឱ្យសៀវភៅទាំងនេះធ្លាក់ចុះ ឬសូម្បីតែរអិលលើដី ឬផ្ទៃផ្សេងទៀតពួកគេនឹងទទួលបានសម្លេងដ៏ចាំបាច់ពីវា។

១៤. សំលេងភ្លើងឆេះ - ថង់ការពារឥវ៉ាន់

14

ភ្លើងពិតមិនតែងតែបង្កើតឱ្យមានសម្លេងនោះទេ។ ថង់ការពារឥវ៉ាន់ធ្វើឱ្យមានភាពងាយស្រួលក្នុងការបង្កើតបរិយាកាសត្រឹមត្រូវសម្រាប់ខ្សែភាពយន្តណាមួយ។

១៥. សម្លេងបំបែកស៊ុត - កោណការ៉េម

15

កោណការ៉េមស្រួយត្រូវបានប្រើដើម្បីបង្កើតជាសម្លេងនៃពងមាន់ដែលកំពុងត្រូវបានបែក។ នៅក្នុងខ្សែភាពយន្តខ្លះមានសត្វកំពុងតែញាស់ចេញពីស៊ុតផ្សេងៗ។ ក្នុងករណីនេះវិចិត្រករបានប្រើកោណការ៉េមនេះមកជានួសអោយសម្លេងនោះ។

Bonus: ក្នុងនាមជាអ្នកបញ្ចូលសម្លេងមិនតែងតែងាយស្រួលទេ ប៉ុន្តែវាហាក់បីដូចជាមានភាពរីករាយ!

16

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side