ដោយសារតែបណ្តាំយាយថា «រកប្រពន្ធរកអ្នកណាអោយចេះរិះថាំ​ចេះទុកចេះដាក់» ចិត្តក្តៅ ស្គាល់គ្នាប៉ុន្មានថ្ងៃដណ្តឹងធ្វើជាប្រពន្ធហ្មងទៅ

ស្នេហាពិតពេលខ្លះចំណាយពេលរាប់ឆ្នាំទម្រាំស្គាល់គ្នាចិត្តអស់​​ ជួនកាលស្គាល់គ្នាយូរនៅតែមិនទាន់យល់ចិត្តគ្នាកាន់ដៃគ្នាទៅអនាគត ​តែសម្រាប់អ្នកខ្លះដែលមាននិស្ស័យស្នេហ៍ពិតនឹងគ្នាវិញ ​ស្គាល់គ្នាតែរយៈពេលខ្លីក៏អាចចងជានិស្ស័យបានដែរ ​ដែលនេះជារឿងពិតដែលមិនអាចប្រកែកបាន។

ជាក់ស្តែងគូស្នេហ៍មួយគូ ​គ្រាន់តែជួបគ្នាប៉ុន្មានថ្ងៃសោះ ​ស្រាប់តែខាងប្រុសចូលមកដណ្តឹងធ្វើជាប្រពន្ធតែម្តង ​ដោយយោងតាមហេតុផលដ៏រំជួលចិត្តមួយ។

តាមរយៈគណនី​ហ្វេសប៊ុក​ឈ្មោះ​ Chalida Ly បានរៀប​រាប់​អំពី​ប្រវត្តិ​ស្នេហា​របស់​ខ្លួន​ថា​៖​ «ធ្លាប់តែឃើញគេតែឥឡូវបានមកជួបខ្លួនឯងផ្ទាល់ មិនដែលគិតទេថាមានថ្ងៃនេះ ព្រោះវាជាស្នេហាតាម Fb ហើយវាក៏ចម្លែកដែរ ត្រង់ថាមនុស្សមិនដែលស្គាល់គ្នាសោះ គ្រាន់តែឆាតលេីកទីមួយជាមួយគ្នាហើយ Call ជាមួយតែមួយដងស្អែកឡើងខាងប្រុសសម្រេចចិត្តជិះឡានឡើងចុកគូទពី Louisiana (12hours) មកដល់ Florida ដើម្បីជួប។

ជួបបានមួយថ្ងៃ ស្អែកឡើងខាងប្រុសត្រូវបើកឡានទៅវិញ (12hours back) តំបូងមិនហ៊ានជួបទេចេះតែខ្លាច ព្រោះមនុស្សទើបតែស្គាល់គ្នាយប់មិញ មកជួបភ្លាមៗចឹងដូចមិចទេ តែដូចមានអ្វីម៉្យាងជុំរុញអោយខ្ញុំមកជួបគាត់ចឹង អាចនិយាយបានថាមកពីនិស្ស័យ។

ជួបភ្លាមក៏មិនទាន់ស្រលាញ់គ្នាអីដែរ​ ព្រោះខាងប្រុសឃើញខាងស្រីស្វិតពេក ហើយខាងស្រីវិញក៏មិនបានគិតថាស្រលាញ់ខាងប្រុសអីដែរ​ ព្រោះខាងប្រុសនៅខាងក្រៅសង្ហារហើយស្អាតទៀត​ តែពេលញាំអីហើយខាងស្រីសុំចេញលុយម្នាក់ពាក់កណ្តាលខាងប្រុសក៏លួចចាប់អារម្មណ៍តិចៗ តែគាត់មិនអោយខ្ញុំចេញលុយទេ​ រហូតពេលដែលជិះតាមផ្លូវត្រូវបង់លុយ toll អស់ 75c ទេ តែគាត់បង់ 1$

ហើយគាត់ថាអោយគេទៅមិនបាច់អាប់ទេ តែខ្ញុំថាអត់ទេអាប់មកមួយកាក់មួយសេនអីក៏លុយដែរ ថ្ងៃក្រោយមានក៏ដោយសារមួយកាក់មួយសេនហ្នឹងដែរ ពេលនឹងហើយដែលខាងប្រុសចាប់ផ្តើមលង់ស្រលាញ់ខាងស្រី ព្រោះគាត់ចាំសំដីយាយរបស់គាត់ប្រាប់ថា​ រកប្រពន្ធរកអ្នកណាអោយចេះរិះថាំ​ចេះទុកចេះដាក់ចឹងថ្ងៃក្រោយទើបមាន។

ឥឡូវគាត់បានរកឃើញហើយម្នាក់នោះគឺខ្ញុំហ្នឹងហើយ ចាប់ពីពេលនោះមកគាត់លែងខ្វល់ពីសម្រស់របស់ខ្ញុំអីទៀតហើយ សំខាន់ខ្ញុំចេះទុកចេះដាក់ប៉ុន្នឹងបានហើយ ស្រលាញ់ក៏មិនចាំបាច់រកស្អាតពេកដែរ ប៉ុន្នឹងៗអីបានហើយ ហើយគាត់ក៏អត់បានសុំស្រលាញ់ខ្ញុំអីដែរគឺគាត់សុំចូលស្តីដណ្តឹងយកតែម្តង។យ៉ាងណាមិញ ចាប់​ពីពេលហ្នឹងមកក៏និយាយគ្នា FaceTime ជាមួយគ្នារាល់ថ្ងៃ​ បាន ១ខែ រហូតបានមកដល់ថ្ងៃនេះ 14/10/2019 ពួកខ្ញុំសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា ហើយ​ នឹងរៀបការនូវឆ្នាំក្រោយនេះហើយ​ ប៉ុន្តែមិនទាន់ដឹងថ្ងៃណាទេព្រោះចាស់ទុំកំពុងតែដេញពេលវេលាអោយ។

ទោះវាចម្លែកបន្ដិចមែន​ តែការស្រលាញ់ដែលគាត់មានអោយខ្ញុំ វាកាន់តែកេីនឡេីងមិនដែលថយចុះ អរគុណបុិដែលចូលមកក្នុងជីវិតអូន PorJing Eung ពីមិត្ត​ Facebook ក្លាយជាគូរដណ្តឹង»។

Asdfzxvc675123123

Afdasdfvxc231


Asdfxzcv213312

Asfxvzc231dsf312

Dfas78xcv231

Sadfxcv123dsf321

Sadfxcvz231321 2

Sdafvxc231sdf

Sdafxvc231df

Sdfaafsdvzxc321312

Sfd6756cvx23