នោះដឹងបាត់! ​មកពីខំធ្វើការពេកហ្នឹង បានចេះតែធាត់នោះធាត់

មានអ្នកឆ្ងល់ទេថា ​ហេតុអ្វីធ្វើការរាល់តែថ្ងៃសោះ ​មិនមែនស៊ីដេកឯណា ហេតុអ្វីបានគីឡូចេះតែឡើង ​ហើយរូបរាងកាន់តែធាត់ទៅៗបែបនេះ?

ជាការពិតណាស់តាមរយៈការសិក្សាមួយបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យឡើងទម្ងន់ អាចមកពីយើងខំធ្វើការងារខ្លាំងពេកហ្នឹងឯង ​នោះព្រោះតែពេលធ្វើការលោកអ្នកនឹងទទួលបានភាពតានតឹង និងមានសម្ពាធពីការធ្វើការងារច្រើន ដែលកត្តាទាំងនេះពិតជាប៉ះពាល់ដល់សុខភាពរបស់យើង។ ហើយមនុស្សជាច្រើនសុទ្ធតែទទួលស្គាល់ថា ពួកគេភាគច្រើនចាប់ផ្តើមឡើងគីឡូខ្លាំង នៅពេលចាប់ផ្តើមចូលធ្វើការងារ។

Weight Loss How To Lose Belly Fat 871879

បើទោះបីជាមានមនុស្សមួយចំនួនអានឹងគ្រប់គ្រងភាពតានតឹង និងអាចទទួលខុសត្រូវចំពោះភារកិច្ចបានច្រើនក៏ដោយ ​តែភាគច្រើនណាស់ដែលការងារគឺសុទ្ធតែទទួលបានភាពតានតឹង ដែលអាចធ្វើឱ្យអ្នកឡើងទម្ងន់ធាត់បាននោះគឺដោយសារតែការទទួលរងសម្ពាធការងារច្រើន ហើយនៅពេលរាងកាយរបស់អ្នកទទួលយកភាពតានតឹង និងសម្ពាធខ្លាំង អ្នកអាចនឹងមានអាការគេងមិនលក់ ឬក៏ធ្លាក់ខ្លួនឈឺថែមទៀត។ បន្ថែមពីនោះ ​អាចនឹងបញ្ចេញភាពតានតឹងតាមរយៈការញុំាអាហារនៅលើតុធ្វើការរបស់អ្នក ឬក៏ញុំាអាហារច្រើនពេក ដោយទម្លាប់ទាំងនេះហើយអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ​ជាពិសេសគឺឡើងគីឡូតែម្តង។


71835376 Porträt Der Blondinefrustration Mit Ihrem Job Beim Sitzen Vor Ihrem Laptop

Web_fat_woker_eating_food_at_desk

ដូច្នេះដើម្បីកាត់បន្ថយការឡើងគីឡូដោយសារតែការងារ ​លោកអ្នកមិនត្រូវផ្តោតតែលើការងារតែមួយមុខទេ ​ត្រូវយកពេលវេលាធ្វើការហាត់ប្រាណ លេងកីឡា ​ដើរលេង ឬធ្វើអ្វីដែលខ្លួនឯងពេញចិត្តនឹងធ្វើនោះនឹងធ្វើឱ្យអារម្មណ៍អ្នកសប្បាយស្រស់ស្រាយជាងមុនជាងមិនខាន៕

1