ចាក់ដោតខ្លាំង ​«៣ចំណុចដ៏មានន័យ ដែលមនុស្សស្រីគួរតែយកប្ដីអាយុច្រើនជាងខ្លួនចាប់ពី ៣ឆ្នាំឡើងទៅ »

គូស្នេហ៍ភាគច្រើនតែងតែជ្រើសគូអនាគតវ័យស្របាលគ្នា ​ដោយហេតុយល់ថាជាវ័យដែលក្មេងវ័យដូចគ្នា ​អាចយល់ចិត្តគ្នាច្បាស់បាន ​តែមានគូស្នេហ៍ខ្លះ ​ជាពិសេសគឺនារីតែម្តង ​អ្នកខ្លះក៏ជ្រើសគូជីវិតដែលមានអាយុច្រើនជាងខ្លួន ​ដោយហេតុយល់ថា ​អ្នកដែលមានវ័យច្រើនចេះគិតជាង ​មិនពូកែប្រចណ្ឌ  ហើយក៏មានសមត្ថភាពធ្វើការរកស៊ី ​រកលុយបានច្រើនជាងគូស្នេហ៍ក្មេងៗជាដើម។

តាមរយៈហេតុផលជាច្រើននៅក្នុងការជ្រើសគូអនាគតដែលមានវ័យចំណាស់ជាង តាមរយៈគណនី Thary Omchetchan បានសរសេររៀបរាប់ពីរឿងរ៉ាវស្នេហាផ្ទាល់ខ្លួនថា៖ ​« ប្រចណ្ឌ​ ខ្ញុំមានបំណងជ្រើសយកស្វាមីដែលមានអាយុច្រើនជាងខ្ញុំ យ៉ាងហោចណាស់ត្រូវលើសខ្ញុំចាប់ពីបីឆ្នាំឡើង។ អ្នកអាយុស្មើ ឬលើសមួយឆ្នាំពីរឆ្នាំដឹងតែនៅក្រៅបញ្ជីក្នុងការគិតរបស់ខ្ញុំ។ មូលហេតុបីលើអាយុនោះ​ វាតែងតែស្ថិតក្នុងការគិតរបស់ខ្ញុំមុននឹងឈានដល់ថ្ងៃដែលខ្ញុំសម្រចចិត្តរៀបការ។

មូលហេតុទីមួយ ខ្ញុំគិតថាមនុស្សស្រីឆាប់ចាស់ជាងមនុស្សប្រុស បើអាយុស្មើគ្នា នៅជាមួយគ្នាយូរទៅខ្ញុំនឹងឆាប់ចាស់ជាងគេ ហើយពេលខ្ញុំចាស់ទៅ​ ខ្ញុំខ្លាចគេលែងស្រលាញ់ និងបោះបង់ខ្ញុំ។

មូលហេតុទីពីរ ខ្ញុំគិតថាមនុស្សប្រុសដែលមានអាយុច្រើនជាង គេអាចចិត្តធ្ងន់ជាង មានការគិតជ្រៅជាង(គិតបែបហ្នឹង ឆ្ងល់ខ្លួនឯងដែរ)។ មូលហេតុទីបី​ បើអាយុកាន់តែច្រើន គេនឹងចេះកាន់តែថ្នាក់ថ្នមប្រពន្ធក្មេង(ឮគេនិយាយតែញយក៏យកវាទុកក្នុងចិត្ត)។ ទាំងនោះក្រៅពីខ្ញុំសង្កេតពីអត្តចរិក វាជាចំណុចសំខាន់បំផុត។

រហូតដល់វេលាមួយដែលខ្ញុំបានជួបមនុស្សម្នាក់។ វេលាមួយស្របគ្នា ខ្សែភ្នែកអៀនពេលគេមើលរបៀបទម្លុះបេះដូង​។​ គេចាប់ផ្តើមយកឈ្នះចិត្តដែលរឹងមាំឱ្យទន់ជ្រាយ គេចាប់ផ្តើមយកឈ្នះចិត្តញាតិសន្តានដោយគោរពទៅតាមប្រពៃណី​។ គេអាចញែករនាំងបេះដូង ញាតិមិត្ត ប្រពៃណី​​ ហើយក៏ចូលចាប់ដៃខ្ញុំឱ្យដើរលើផ្លូវជាមួយគេ។​ ផ្លូវនោះវែងឆ្ងាយ ហើយស្មុគស្មាញ​ ព្រោះយើងមានភាសា ទំនៀមទម្លាប់ និងអ្វីជាច្រើនទៀតផ្សេងពីគ្នា។

ដើរលើផ្លូវនោះ​ខ្ញុំទទួលនូវបទពិសោធន៍ផ្សេងៗ ពេលខ្លះធ្វើឱ្យខ្ញុំមានអារម្មណ៍រំភើប ស្ញើបអរ ស្អប់​ ខឹង ប្រចណ្ឌ​​ ធុញធប់ ឈ្លោះទាស់ទែង រហូតពេលខ្លះស្ទើរតែសុំចែកផ្លូវគ្នាដើរទៅហើយជាមួយនឹងសំណើច និងទឹកភ្នែក។ មានរសជាតិម្ហូប បង្អែម និងភេសជ្ជៈ​ ​ដែលយើងបានភ្លក ផ្អែម ប្រៃ​ ជូរ​ ចត់ ល្វីង ហើយក៏អាចស្រវឹងបើផឹកជាតិអាល់កុរច្រើនពេក ដែលជាពេលយើងប្រុងប្រយ័ត្ន។

អ្វីៗ​ដែលគិតទុកមុន ដែលធ្លាប់ឮគេនិយាយពីមុន មិនប្រាកដថាវាជាការពិតទាំងអស់ឡើយ។ ដៃគូដែលខ្ញុំជ្រើសរើសទីបំផុតគាត់ពិតជាមានអាយុលើសខ្ញុំមិនតិចឡើយ វាត្រូវនឹងចិត្តខ្ញុំ តែតើសួរថាវាដូចអ្វីដែលខ្ញុំបានគិត ឱ្យគេស្រលាញ់ខ្ញុំខ្លាំង ឱ្យគេថ្នាក់ថ្នម ឱ្យគេយោគយល់ចិត្តមានចិត្តធ្ងន់ មកលើខ្ញុំ​ ដូចដែលគិតនោះយ៉ាងណាដែរ? បន្ទាប់ពី៨ឆ្នាំកន្លងមកនេះខ្ញុំអាចនិយាយថាមានខ្លះអត់ខ្លះ​ ហើយមិនមែនអាស្រ័យលើគេឡើយគឺអាស្រ័យលើរូបខ្ញុំផងដែរ។

ទង្វើដែលធ្វើទៅលើដៃគូ​ ដៃគូក៏នឹងប្រព្រឹត្តទង្វើនោះមកលើខ្លួនឯងវិញ​ អ្វីគ្រប់យ៉ាងវាអាស្រ័យលើលើភាាគីទាំងពីរ។ អ៊ីចឹងទៅធ្វើឱ្យខ្ញុំគិតថា អាយុជាចំណុចមួយតែវាមិនសំខាន់ខ្លាំងដូចដែលខ្ញុំគិតដូចពីមុនទេ​ ព្រោះមានហេតុផលសំខាន់ខ្លាំងជាងនេះទៀតដូចដែលគាត់ធ្លាប់ញែករនាំងគ្រប់បែបយ៉ាង ចូលមកយកខ្ញុំបាន រួចអាចចាក់សោរបន្ទប់ឱ្យយើងអាចពិភាក្សាស្នេហា និងជីវិតបន្ត។ អ្វីដែលសំខាន់គឺយើងអាចស្វែងរកមនុស្សម្នាក់ដែលខ្លួនឯងអាចទុកចិត្តបាន គេអាចធ្វើឱ្យយើងរីករាយបាន គេអាចធ្វើឱ្យយើងនឹកគេពេលមិននៅក្បែរ អាចបារម្ភពីគេបើដឹងថាគេមានសុខភាពមិនល្អ​ ដែលជាអារម្មណ៍មនុស្សសាងផ្លូវវែងឆ្ងាយជាមួយគ្នា ហើយដើរទៅថ្ងៃក្រោយដោយគ្មានពាក្យស្តាយក្រោយ ដោយមិនបន្ទោសអ្នកណាប្រសិនបើការជ្រើសរើសនោះជាការសម្រេចចិត្តចុងក្រោយដោយខ្លួនឯង។

ពេលមួយនោះ​ ខ្ញុំប្រចណ្ឌណាស់ ពេលដើរជាមួយគ្នា​ តែគាត់បែរជាសម្លឹងមើលទៅស្រីផ្សេងៗទៅវិញ​ ដោយកែវភ្នែកចម្លែក។​ ចិត្តមិនសុខទេបើដូច្នេះ។​ ខ្នាញ់ចង់តែទៅចាប់ខ្មេះភ្នែកចេញទេ បើមើលគេម្លឹងៗ​(ចិត្តអីក៏អាក្រក់ម្ល៉េះ​ ចង់បំផ្លាញកែវភ្នែកគេ។ ខឹងខុស ខឹងខូច ខឹងខាត នាំអន្តរាយដល់ខ្លួន)។​ ស្អប់ប្រុសភ្នែកព្រាន។ ចិត្តក៏ចាប់ហៅគេថា«ប្រុសចិត្តសាវ៉ា»។ ប្រពន្ធស្លៀកពាក់អី​ ចងសក់ម៉េចមិនចាប់អារម្មណ៍ទេ តែបើគេវិញមើលឡើងចង់ជ្រុះភ្នែក។ នេះវាជាអារម្មណ៍ដែលខឹងគេ ចឹងចេះតែរកហេតុផលផ្ទួនៗដាក់ហើយដាក់ទៀតឱ្យតែមានទម្ងន់ខ្លាំងឡើងៗ។​

ពេលខ្លះ​ខ្ញុំក៏ថាឱ្យប៉ាច់ៗ​ ពេលខ្លះខ្ញុំក៏ធ្វើជា ងង៉ក់ ហើយគាត់នោះបើដឹងថាកំពុងប្រចណ្ឌ​ គាត់កាន់តែសប្បាយចិត្ត រឹតតែកាន់តែឌឺ...ហើយសើចសប្បាយ គេបែជារីករាយដែលដឹងថាប្រពន្ធគេចេះប្រចណ្ឌ។​ ហឺ​ ខ្ញុំពិតជាល្ងង់ណាស់មែនទេ ខឹងគេតែឯង គិតអីផ្តេសផ្តាស់តែឯង មិនទុកចិត្តលើខ្លួនឯងសោះ។បើខ្ញុំមិនឆាប់ប្តូរការគិតទេ អ្វីៗអាចទាញចូលមកការគិតមិនល្អនោះមិនខាន។ ខ្ញុំចាប់ផ្តើមបង្កើតទំនុកចិត្តលើខ្លួនឯង ថាខ្ញុំមិនអន់ទេ បើអ្នកមិនយកភ្នែកមកមើលខ្ញុំក៏ស្រេចចិត្ត ហឹស។ ខ្ញុំចាប់ផ្តើមរៀនស្ទុងពីចិត្តគាត់ តើគាត់ចូលចិត្តសម្លឹងមើលគេពេលណា? ហេតុអី?

បន្ទាប់មកខ្ញុំរកឃើញអ្វីមួយដែលធ្វើឱ្យខ្ញុំដូចជាទើបភ្ញាក់ពីគេងនោះគឺ​ គាត់ជាមនុស្សចង់ដឹងណាស់ គាត់មិនមែនមើលតែលើនារីទេ គាត់ក៏មើលទៅបុរសដែរ ប្រសិនគេជាមនុស្សមិនដែលស្គាល់ ចម្លែក មើលគេពីលើដល់ក្រោម ហើយបើមនុស្សស្រី​ នោះជាមនុស្សស្រីស្រស់ស្អាតខ្លាំង ឬចម្លែកខ្លាំងចំពោះម៉ូដសក់​ ពណ៌សក់ និងការស្លៀកពាក់ជាដើម។ មនុស្សដែលគាត់មើលហើយ មួយភ្លេតគាត់អាចរៀបរាប់ពីបុគ្គលិកលក្ខណ:របស់គេ ប្រើផលិតម៉ាកនេះម៉ាកនោះ...ខុសពីខ្ញុំមិនខ្វល់អីសោះ​ លើកលែងតែបើម្នាក់ស្រីនោះស្អាត ខ្ញុំក៏ងាកទៅមើលដែរ មើលជាងគេបុរសផង ហើយសរសើរថាវ៉ាវ...ព្រោះពេលខ្លះខ្ញុំក៏មើលដើម្បីយកមកអភិវឌ្ឍន៍ស្ទាយ៍របស់ខ្ញុំបន្ថែម។​


គិតមើលទៅឯងជាស្រីចេះមើលគេឡើងស្លុង ចុះទម្រាំគេមនុស្សប្រុស។​ តាំងពីពេលនោះមកភាពប្រចណ្ឌក៏កាត់បន្ថយ ម្តងបន្តិចៗ​ក៏អស់ តែមិនហ៊ានសន្យាថាថ្ងៃក្រោយនឹងមិនប្រចណ្ឌទៀតទេ ប្រសិនបើចាប់បានចំណុចណាមួយផ្សេង។ ហាសហា!!!

សំខាន់ដឹងតែថាពេលនេះអូនស្រលាញ់បង។​ សរសេរដល់ត្រឹមនេះ​ ហៅគាត់មកជិត ហើយប្រាប់ថាចឹង គាត់ក៏តបមកវិញ​ បងក៏ស្រលាញ់អូនដែរ ហើយថើបជីពៗ។​ អូខេបងអូនសរសររត.. ការប្រចណ្ឌមិនមែនជារឿងល្អសម្រាប់ដៃគូឡើយ ទាំងបុរស និងស្ត្រី នាំឱ្យទទួលអារម្មណ៍អន់ចិត្តហើយបង្ករជាបញ្ហាធំប្រសិនបើមិនលើកយកមកនិយាយគ្នា។ និយាយគ្នាប្រាប់ពីអ្វីដែលខ្លួនសង្ស័យមិនពេញចិត្តគឺជាដំណោះស្រាយ ហើយត្រូវពង្រឹងលើទំនុុកចិត្តខ្លួនឯងឡើងវិញ។

ផ្នែកមួយនៃជីវិតគូ ថារី ​»។

ចុះប្រិយមិត្តផ្សេងវិញយល់យ៉ាងណាដែរ?

Sreen

62258286_2190385761011032_3215502161790107648_n

73096545_2425065427543063_2437527264854802432_n

68530222_2294972090552398_5219198821640175616_n

67961492_2294971960552411_7629431002393214976_n

66119981_2235181143198160_4804102984239677440_n