រំភើបចង់ស្រក់ទឹកភ្នែក! លោកយាយខំរាវខ្ចៅខ្យងចិញ្ចឹមខ្លួន និងកូនមានសតិមិនគ្រប់ ​ពេលនេះទទួលបានផ្ទះមួយខ្នង ​និងការទំនុកបំរុងអស់មួយជីវិត

កាលពីមួយរយៈកន្លងមករឿងរ៉ាវជីវិតដ៏អភ័ព្វ ​ទុរគតរបស់លោកយាយមួយរូប បានធ្វើឱ្យគ្រប់គ្នានឹកអាណិតជាពន់ពេក ​ព្រោះតែលោកយាយចំណាស់នេះទៅហើយបែរជាមិនមានជីវិតរស់នៅស្រយលដូចគេឯងនោះទេ  ដោយរាល់ថ្ងៃលោកយាយទីទ័លក្រណាស់ត្រូវចុះទឹករាវខ្ចៅខ្យងចិញ្ចឹមក្រពះខ្លួនឯងផង ​ត្រូវមើលថែចិញ្ចឹមកូនប្រុសដែលមានសតិមិនគ្រប់ផងដែរ។

ក្រោយពីបានដឹងរឿងរ៉ាវដ៏គួរឱ្យសង្វេកមួយនេះ ​អ្នកស្រី កូវ  ច័ន្ទសុវណ្ណារិទ្ធ ដែលជាម្ចាស់សិប្បកម្ម និងអគ្គនាយិកាក្រុមហ៊ុន KCR Group បានចេញមកឈឺឆ្អាលជួយលោកយាយកម្សាត់យ៉ាងពេញដៃពេញជើង ​ដែលមិនត្រឹមតែសង់ផ្ទះថ្មីមួយខ្នងជូនលោកយាយ និងផ្តល់គ្រឿងបរិភោគប៉ុណ្ណោះទេ ​តែថែមទាំងធានាចិញ្ចឹមទំនុកបម្រុងលោកយាយអស់មួយជីវិតទៀតផង។

តាមរយៈគណនីហ្វេសប៊ុក Mona Bun បានសរសេររៀបរាប់ថា៖  « ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បងស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ ហៅបងភាព អគ្គនាយិកាក្រុមហ៊ុន KCR Group បាននាំយកអំណោយមានគ្រឿងឧបភោគ បរិភោគ នឹងថវិកាមួយចំនួន មកប្រគល់ជូនទុរគតជន គឺលោកយាយលូន អាយុ៧៧ឆ្នាំ រស់នៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ហើយបងស្រីភាពក៏បានចេញជាថវិកាសំរាប់ជួសជុលផ្ទះលោកយាយបន្ថែមទៀត។

លោកយាយលូនគឺជាទុរគតជនដែលខំរាវខ្ចៅ ខ្យង ក្នុងប្រឡាយយកទៅលក់ដើម្បីចិញ្ចឹមខ្លួនឯង នឹងកូនប្រុសដែលមានសតិមិនសូវគ្រប់ ដោយមើលពីការលំបាករបស់លោកយាយទើបបងស្រីភាពសំរេចផ្តល់អំណោយ នឹងជួសជុលផ្ទះជូនលោកយាយ ហើយបងស្រីនឹងជួយទំនុកបំរុងលោកយាយរហូតដល់លោកយាយអស់សង្ខារ។

លោកយាយសូមជូនពរបងស្រីភាព នឹងក្រុមគ្រួសារ ពិសេសម៉ារបស់បងស្រីគឺមហាឧបាសិកា ប៊ុន ស៊ាងលី សូមជួបតែពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណះ សុខៈ ពលៈ នឹងបដិភានៈកុំបីឃ្លាងឃ្លាតឡើយ❤️❤️❤️ អំពើល្អមិនសាបសូន្យ»។

គួរឱ្យដឹងផងដែរថា អ្នកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ មិនត្រឹមតែជាស្ត្រីដែលមានភាពជោគជ័យក្នុងមុខជំនួញដែលសាងពីដៃរបស់ខ្លួនឯងផ្ទាល់នោះទេ ​តែអ្នកស្រីក៏ត្រូវបានគេដឹងថាជាក្មួយស្រីសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ៕

S1111

74696634_2864638390237791_5348227464642428928_n

74661781_2864638760237754_1514891753356787712_n


74270249_2864638616904435_82806999531651072_n

73533158_2864638680237762_8684343986120294400_n

73475287_2864638990237731_6004797014942941184_n

73122876_2864638820237748_6318513533755588608_n

73077275_2864638940237736_8474030157873545216_n

72780214_2864638450237785_838932083572211712_n

72527976_2864665160235114_3968552749326401536_n

73399967_2864658490235781_4506350326290317312_n