លោក Jurgen Klopp មិនទាន់មានអារម្មណ៍ស្រណុកចិត្តទេទោះបីជា លោកយកឈ្នះក្រុម Genk ដោយលទ្ធផលល្អ (មានវីដេអូហាយឡាយ)

ក្រុមហង្សក្រហម Liverpool បានបង្កើតការវាយលុកយ៉ាងសាហាវយកឈ្នះ Genk ៤-១ ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ប៉ុន្តែអ្នកចាត់ការទូទៅលោក Jurgen Klopp បាននិយាយថាគាត់មិនសប្បាយចិត្តនឹងជ័យជម្នះនេះទេ ហើយគាត់នៅតែមានមន្ទិលថាតើ ក្រុមរបស់គាត់នឹងនៅឈរទីណាបន្ទាប់មកទៀត។

Klopp Wary Of Top Premier League Side Tottenham 7 Df0umkohkajj13x9h8kmess8u

Alex Oxlade-Chamberlain បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ខណៈពេលដែលគាត់ ចូលលេងអោយក្រុមជាលើកដំបូងបន្ទាប់ពីអវត្តមាន ១៨ ខែ ហើយគ្រាប់បាល់ស៊ុតឆ្កឹះដោយ Sadio Mane និង គ្រាប់របស់ Mohamed Salah បានធ្វើអោយក្រុមទទួលបានលទ្ធផលដ៏ល្អ។

Oxlade Chamberlain Milner Reaction Liverpool Genk 7 799a03sr29vp1pnisfnspxv09

ប៉ុន្តែវានៅតែមានភាពមិនស្រួលក្នុងចិត្តសម្រាប់ក្រុមម្ចាស់ជើងឯកអឺរ៉ុបមួយនេះខណៈដែលពួកគេបានប្រកួតឈ្នះក្រៅទឹកដីជាលើកដំបូង ក្នុងរយៈពេល ២ ឆ្នាំ។ ក្រុមបាល់ទាត់ Genk មិនមានសំណាងអាចអោយកីឡាករ Mbwana Samatta ស៊ុតតាមស្មើរ ក្រុម Liverpool បានទេមុនពេលដែលក្រុម ហង្សក្រហម ព្យាយាមនាំមុខនៅតង់ទីមួយ ។

លោក Klopp មិនមានអារម្មណ៍រំភើបនោះទេបើទោះជា ក្រុមរបស់គាត់ឈរនៅលេខ ២ ក្នុងពូល E ដោយមាន ៦ ពិន្ទុនៅពីក្រោយ Napoli ក៏ដោយ ដោយសារតែក្រុម របស់គាត់នឹងត្រូវមានការប្រកួតក្រៅទឹកដី ពីរលើកទៀតដែលសុទ្ធតែជាការ ប្រកួតដែលពិបាកៗ ជាពិសេសគឺការប៉ះជាមួយនឹង ក្រុម Tottenham Hotspur។

Klopp ដែលក្រុមដែលឈ្នះ ១៧ ប្រកួតក្នុង Premier League បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅឯក្រុម Manchester United កាលពីថ្ងៃអាទិត្យបាននិយាយថា៖ «ខ្ញុំមិនរីករាយនឹងការប្រកួតនេះខ្លាំងពេកនោះទេប៉ុន្តែខ្ញុំរីករាយនឹងលទ្ធផលនេះណាស់។


យើងមានការប្រកួតចំនួនពីរលើកដែលសុទ្ធតែជាការប្រកួតដែល លំបាក ជាពិសេសការប៉ះជាមួយនឹង ក្រុម Tottenham Hotspur នៅថ្ងៃអាទិត្យ»។

ទស្សនាវីដេអូហាយឡាយ Liverpool vs Genk ទាំងអស់គ្នា៖

https://www.youtube.com/watch?v=pHpo0Te7uSI

 

By Geo

Source: ESPN