អាហារ ១០ មុខដែលជួយអ្នកចងចាំ និងផ្តោតអារម្មណ៍បានល្អ

ខួរក្បាលគឺជាមជ្ឈមណ្ឌលនៃរាងកាយ វាមានតួនាទីគ្រប់គ្រងរាល់ចលនារបស់អ្នក និងជីវិតអ្នកទាំងមូល។ គួរកត់សម្គាល់ថា វាទទួលខុសត្រូវចំពោះការចងចាំរបស់អ្នក ហើយវានៅពីក្រោយសមត្ថភាពក្នុងការផ្តោតអារម្មណ៍ផងដែរ ។

1

ប្រសិនបើអ្នកមិនមានការចងចាំល្អ ឬការផ្តោតអារម្មណ៍ល្អទេ អ្នកទំនងជាមិនមានសុខភាពខួរក្បាលល្អដែរ។ នេះអាចជាមូលហេតុបណ្ដាលឲ្យអ្នកមានហានិភ័យក្នុងការវិវត្តទៅជាជំងឺសរសៃប្រសាទ។ ដូច្នេះ នៅពេលអ្នកមានអាយុជីវិតនៅឡើយ អ្នកត្រូវធ្វើអ្វីដែលអ្នកអាចធ្វើបាន ដើម្បីធានានូវសុខភាពខួរក្បាលឲ្យបានល្អ។

តើអ្នកអាចធ្វើវាយ៉ាងដូចម្តេច? ជឿ ឬមិនជឿ ភាគច្រើនវាអាស្រ័យលើរបបអាហាររបស់អ្នក។ ប្រសិនបើអ្នកញ៉ាំត្រឹមត្រូវខួរក្បាលរបស់អ្នកក៏នឹងបង្កើននូវថាមពលនៃភាពឆ្លាតវៃដែរ។

នេះជាអាហារ ១០ មុខដែលជួយអ្នកចងចាំ និងផ្តោតអារម្មណ៍បានល្អ

១. រមៀត

2

រមៀតមានផ្ទុកសារធាតុ curcumin ដែលជាគ្រឿងផ្សំសកម្មចម្បងរបស់វា។ ការស្រាវជ្រាវបានបង្ហាញថាសារធាតុ curcumin មានសមត្ថភាពឆ្លងកាត់របាំងរវាងឈាម និងខួរក្បាលមានន័យថា អត្ថប្រយោជន៍វិជ្ជមានរបស់វាអាចចូលទៅក្នុងខួរក្បាល និងជួយដល់កោសិការបស់វា។

Curcumin មានគុណសម្បតិ្តរាប់មិនអស់រាប់បញ្ចូលទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាកផងដែរ ដែលបង្ហាញថា វាអាចជួយបង្កើនការចងចាំ ការផ្តោតអារម្មណ៍ និងមុខងារខួរក្បាលទូទៅដូចជា៖

១.១ ជំងឺវង្វេងស្មារតី

វាត្រូវបានគេរកឃើញថា ធ្វើអោយប្រសើរឡើងនូវការចងចាំរបស់អ្នកពីជំងឺ Alzheimer ហើយវាត្រូវបានគេជឿជាក់ថា វាអាចមានលទ្ធភាពលុបចោលបន្ទះអាមីឡូដដែលទទួលខុសត្រូវភាគច្រើនចំពោះការចាប់ផ្តើមនៃជំងឺនេះ។

១.២ ការលូតលាស់កោសិកា

សារធាតុ Curcumin ជួយជម្រុញកត្តាសរសៃប្រសាទ នៅក្នុងខួរក្បាលហើយកត្តាទាំងនេះត្រូវបានគេស្គាល់ថាជាអរម៉ូនលូតលាស់។ ពួកវាជំរុញការលូតលាស់កោសិកាលឿនជាងមុន ខណៈពេលដែលពន្យារពេលការថយចុះសក្តានុពលនៃខួរក្បាលពីភាពចាស់។

១.៣ អារម្មណ៍

សារធាតុ Curcumin អាចជួយបង្កើនការផលិតអរម៉ូនដែលមានអារម្មណ៍ល្អដែលជួយបង្កើនការគិតវិជ្ជមាន។ សារធាតុដូប៉ាមីន និងសេរ៉ូតូនីន ដែលផលិតដោយសារជាតិ Curcumin ត្រូវបានគេរកឃើញថា អាចបន្ធូរបន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តបានដោយជោគជ័យ។

២. សូកូឡា​ខ្មៅ

3

Flavonoidsគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយប្រភេទដែលមានមូលដ្ឋានលើរុក្ខជាតិហើយពួកវាសម្បូរទៅដោយម្សៅកាកាវ និងសូកូឡាខ្មៅ។ Flavonoids ដែលអ្នកទទួលបានពីសូកូឡាពិតជាមានអត្ថប្រយោជន៍ដល់ខួរក្បាលខ្លាំងណាស់សម្រាប់មុខងារនៃការយល់ដឹង។

ការស្រាវជ្រាវមួយបង្ហាញថា សារជាតិ flavonoids ក្នុងសូកូឡាអាចជួយបង្កើនសមត្ថភាពរៀនក៏ដូចជាការចងចាំបានល្អ។ លើសពីនេះទៅទៀត ការសិក្សាបានបង្ហាញថាពួកគេអាចការពារការធ្លាក់ចុះផ្នែកស្មារតីដែលវិវត្តទៅតាមអាយុយ៉ាងមានប្រសិទ្ធភាព។

៣. ប្រេងដូង

4

មនុស្សជាច្រើនមានការខ្លាចរអាបន្តិចចំពោះប្រេងដូង ដោយសារតែវាជាប្រភេទខ្លាញ់ ប៉ុន្តែវាជាខ្លាញ់ដែលល្អ និងមានសុវត្ថិភាពក្នុងការប្រើប្រាស់ពីព្រោះវាទទួលបានពីរុក្ខជាតិ។ នេះមានន័យថា វាផ្ទុកនូវអ្វីដែលគេហៅថា អាស៊ីត lauric ដែលជួយបង្កើនកូលេស្តេរ៉ុលល្អ ឬHDL ។

សំខាន់ជាងនេះទៅទៀត ប្រេងដូងមានសមត្ថភាពជួយបង្កើនសមត្ថភាពខួរក្បាលបានច្រើន។ តាមពិតវាត្រូវបានគេស្គាល់ថាអាចជួយបង្កើនសមត្ថភាពនៃការយល់ដឹងរបស់អ្នកពីជម្ងឺវង្វេងវង្វាន់។ ការសិក្សាបានបង្ហាញថា ប្រេងដូងអាចជួយដល់ការតំរង់ទិសនៃខួរក្បាលក៏ដូចជាជំនាញភាសាជាដើម។

          ៤. ត្រីខ្លាញ់

5

ត្រីខ្លាញ់គឺជាអាហារខួរក្បាលដ៏ល្អបំផុត ខណៈ ៦០ ភាគរយនៃខួរក្បាលរបស់មនុស្សមានផ្ទុកជាតិខ្លាញ់ប្រហែល ៥០ភាគរយជាខ្លាញ់អូមេហ្គា ៣ ដែលសំបូរនៅក្នុងត្រីទាំងនោះ។

ខួរក្បាលប្រើខ្លាញ់អូមេហ្គា ៣ ដើម្បីជួយបង្កើតកោសិកាប្រសាទ និងកោសិកាខួរក្បាល។ លើសពីនេះខ្លាញ់ទាំងនេះក៏ចាំបាច់សម្រាប់ការពារការធ្លាក់ចុះនៃការយល់ដឹង និងជំងឺដែលទាក់ទងនឹងវាផងដែរ។

៥. ស៊ុត

6

ពងមាន់ផ្ទុកទៅដោយមីក្រូសារជាតិវីតាមីនសំខាន់ៗ និងសមាសធាតុផ្សេងៗទៀតដែលជួយឲ្យខួរក្បាលរឹងមាំ និងមានសុខភាពល្អរួមមាន៖

៥.១ Choline


មីក្រូសារជាតិនេះមានសារសំខាន់ក្នុងការផលិតអាសេទីលហ្វីលីក ដែលជាប្រភេទនៃប្រព័ន្ធបញ្ជូនៃនសរសៃប្រសាទ។ វាទទួលខុសត្រូវក្នុងការជំរុញការគិតវិជ្ជមាន និងជួយបង្កើនការចងចាំ និងសមត្ថភាពយល់ដឹងទូទៅ។

៥.២ Folate

 វីតាមីន B នេះមានសារៈសំខាន់ណាស់សម្រាប់សុខភាពខួរក្បាលទូទៅ។ ការស្រាវជ្រាវបង្ហាញថា អ្នកដែលមិនទទួលទានអាស៊ីតហ្វូលិកគ្រប់គ្រាន់ក៏វិវត្តទៅជាជំងឺវង្វេងវង្វាន់ដែរ នៅពេលពួកគេចា-ស់ឡើង។

៥.៣ Vitamin B12

វីតាមីន B មួយទៀតសារធាតុបំប៉ននេះជួយរក្សាកម្រិតជាតិស្ករនៅក្នុងខួរក្បាលឲ្យមានតុល្យភាព។ វាក៏មានប្រសិទ្ធភាពក្នុងការជួយសំយោគសារធាតុគីមីនៅក្នុងខួរក្បាលដែលអនុញ្ញាតឲ្យមានដំណើរការល្អប្រសើរ និងមុខងារទាំងមូល។

៦. Rosemary

7

      រ៉ូសឺរីមានផ្ទុកនូវលក្ខណៈសម្បត្តិជាច្រើនដែលអនុញ្ញាតឱ្យវាត្រូវបានប្រើសម្រាប់គោលបំណងឱសថអស់រយៈពេលជាច្រើនឆ្នាំ។

គ្រឿងផ្សំសកម្មដ៏សំខាន់មួយរបស់ឱសថនេះ គឺអាស៊ីតខារ៉ូលដែលតាមពិតវាគឺជាអង់ទីអុកស៊ីដង់។ ដូចដែលយើងបានដឹងហើយថា សារធាតុប្រឆាំងអុកស៊ីតកម្មប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី        ខណៈពេលដែល carnosol ដែលជាសមាសធាតុមួយផ្សេងទៀតត្រូវបានរកឃើញនៅក្នុងផ្កាកុលាបក៏ធ្វើដូចគ្នាដែរ។ នៅក្នុងដៃគ្រឿងផ្សំទាំងពីរនេះអាចកាត់បន្ថយបរិមាណអុកស៊ីតកម្មយ៉ាងច្រើនដែលកើតឡើងចំពោះកោសិកាខ្លាញ់។

៧. ជំរុញខួរក្បាលដោយប៊្លូបឺរី

14

ប៊្លូបឺរីគឺជាអាហារខួរក្បាលហើយពួកវាត្រូវបានគេដឹងថា មានគុណសម្បតិ្តការពារមិនគួរឲ្យជឿសម្រាប់ដំណើរការនៃភាពអសកម្មនៃខួរក្បាល ការពារវាពីគ្រោះថ្នាក់ និងថែមទាំងបញ្ចៀសការចុះខ្សោយនៃអ្នកជំងឺមួយចំនួន។

ការស្រាវជ្រាវក៏បានបង្ហាញផងដែរថា សារធាតុប្រឆាំងអុកស៊ីតកម្មដែលត្រូវបានរកឃើញនៅក្នុងផ្លែប៊្លូបឺរីអាចមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងទៅលើទំនាក់ទំនងកោសិកា នៅក្នុងខួរក្បាលដោយសារសមាសធាតុទាំងនោះមានទំនោរប្រមូលនៅក្នុងសរីរាង្គ។ វាទំនងជាថាផ្លែប៊្លូបឺរីអាចកាត់បន្ថយការថយចុះការចងចាំរយៈពេលខ្លី និងបង្កើនការចងចាំទូទៅ។

៨. គ្រាប់ធញ្ញជាតិ

8

យោងតាមការសិក្សាជាច្រើន គ្រាប់ផ្លែឈើមានសមត្ថភាពជួយដល់សុខភាពបេះដូង។ អ្នកប្រហែលជាមិនគិតថានេះទាក់ទងនឹងសុខភាពខួរក្បាលនោះទេ ប៉ុន្តែរាងកាយដែលមានសុខភាពល្អជាធម្មតាស្មើនឹងចិត្តដែលមានសុខភាពល្អហើយក្នុងករណីនេះនោះជាការពិត។

ការស្រាវជ្រាវបង្ហាញថា ការទទួលទានគ្រាប់ធញ្ញជាតិជាប្រចាំអាចធ្វើអោយប្រសើរឡើងនូវទស្សនវិស័យមួយទាក់ទងនឹងសុខភាពខួរក្បាល ការពារហានិភ័យនៃជំងឺសរសៃប្រសាទ។ វាក៏អាចជួយសម្រួលការចងចាំរបស់អ្នកផងដែរ។

          ៩. ផ្កាខាត់ណាបៃតង

Steamed Broccoli Horiz B 2000

ផ្កាខាត់ណាបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុប្រឆាំងនឹងការរលាកក្នុងចំណោមសមាសធាតុរបស់វាដែលអនុញ្ញាតឱ្យវាអាចប្រឆាំងនឹងរ៉ាឌីកាល់សេរី និងការពារការបំផ្លាញខួរក្បាល។ សំខាន់ជាងនេះទៅទៀត ទោះបីជា វាមានជាតិវីតាមីនK ។

វីតាមីនK គឺរលាយក្នុងខ្លាញ់មានន័យថាវាល្អសម្រាប់ខួរក្បាល។ វាក៏ត្រូវបានគេប្រើក្នុងការបង្កើតខ្លាញ់ដែលគេស្គាល់ថា sphingolipids ហើយសារធាតុទាំងនេះមាននៅក្នុងបរិមាណដ៏ក្រាស់នៅទូទាំងកោសិកាខួរក្បាលរបស់អ្នក។ នេះទំនងជាមូលហេតុដែលផ្កាខាត់ណាមានឥទ្ធិពលវិជ្ជមានទៅលើការចងចាំដែលអនុញ្ញាតឱ្យមនុស្សវ័យចំណាស់មានការចាំឡើងវិញ និងផ្តោតអារម្មណ៍បានល្អ ។

          ១០. ប្រេងអូលីវ

10

ប្រេងប្រភេទនេះត្រូវបានគេប្រើច្រើននៅក្នុងរបបអាហារមេឌីទែរ៉ាណេ។ មនុស្សនៅក្នុងប្រទេសដែលទទួលទានអាហារប្រភេទនេះជាប្រចាំ មានទំនោរបញ្ហាទាក់ទងនឹងខួរក្បាលតិចជាងមុន ក៏ដូចជាបញ្ហាតិចតួចទាក់ទងនឹងស្ថានភាពសុខភាពជារួម។

ប្រេងអូលីវសម្បូរទៅដោយលក្ខណៈប្រឆាំងនឹងការរលាក។ វាក៏ជាប្រភពដ៏ល្អនៃខ្លាញ់ដែលសម្បូរទៅដោយជាតិខ្លាញ់ឬ MUFAs ដែលជាប្រភេទខ្លាញ់ដ៏ល្អបំផុត ដើម្បីបន្ថែមទៅក្នុងរបបអាហាររបស់អ្នក។

ប៉ូលីហ្វេណុលដែលមាននៅក្នុងប្រេងអូលីវ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលត្រូវបានគេស្គាល់ថាជួយបង្កើនការចងចាំ និងជួយជំរុញដល់ការរៀនឲ្យកាន់ប្រសើរ ។ ពួកវាក៏អាចធ្វើឲ្យប្រសើរឡើងនូវមុខងារខួរក្បាលទូទៅ និងសមត្ថភាពនៃការយល់ដឹង។

 

ប្រែសម្រួលដោយ៖ សារុន រស្មី

កែសម្រួលដោយ៖ Serpent

ប្រភពពី៖ Power of Positivity