ទម្លាប់ទាំង ១២ របស់មនុស្សដែលមិនសប្បាយចិត្ត…

តើអ្នកធ្លាប់មានអារម្មណ៍មិនសប្បាយចិត្តទេ?

សុភមង្គល គឺជាអ្វីមួយដែលយើងទាំងអស់គ្នាព្យាយាមចង់បាន។ ដូចនេះយើងអាចទទួលយកការពិតដែលថា៖ (ក) ជីវិតមានរយៈពេលខ្លីហើយ (ខ) ភាពមិនសប្បាយចិត្តធ្វើឲ្យជីវិតរបស់យើងជួបការលំបាក។ ទម្លាប់របស់យើងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគុណភាពនៃជីវិតដែលយើងរស់នៅ។ ជាពិសេសទម្លាប់របស់យើងជះឥទ្ធិពលដោយផ្ទាល់ដល់សុភមង្គល ឬការខ្វះខាតរបស់យើង។

ការបាក់ទឹកចិត្តមានភាពខុសគ្នាខ្លាំងពីភាពមិនសប្បាយចិត្តរ៉ាំរ៉ៃ។ ជំងឺបាក់ទឹកចិត្តពាក់ព័ន្ធនឹងអតុល្យភាពគីមីនៅក្នុងខួរក្បាល ខណៈពេលដែលមិនសប្បាយចិត្តគឺជាឥរិយាបថដែលទទួលបានតាមរយៈរបៀបដែលយើងជ្រើសរើស ដើម្បីប្រឈមមុខនឹងកាលៈទេសៈរបស់យើង។ វាអាចស្រដៀងគ្នាទៅនឹងការបាក់ទឹកចិត្ត តែទោះជាយ៉ាងណាក៏ដោយភាពមិនសប្បាយចិត្តអាចត្រូវបានគេធ្វើរោគវិនិច្ឆ័យ និងព្យាបាលបាន។

ទម្លាប់ទាំង ១២ ដែលឲ្យអ្នកមិនសប្បាយចិត្តគ្រប់រូបគួរតែជៀសវាង

          ១. ការត្អូញត្អែររ៉ាំរ៉ៃ

1

មនុស្សរីករាយមិនត្អូញត្អែរច្រើនទេហើយក៏មិនមែនជាមនុស្សជោគជ័យដែរ។ ម៉្យាងវិញទៀតអ្នកត្អូញត្អែររ៉ាំរ៉ៃជាទូទៅមានអ្វីដែលអវិជ្ជមានក្នុងការគិត ឬនិយាយ… ទោះបីជាអ្នកដែលនៅជុំវិញពួកគេសប្បាយចិត្តក៏ដោយ! ចំណុចសំខាន់៖ យើងទាំងអស់គ្នាមានកាលៈទេសៈផ្សេងៗគ្នាក្នុងមួយជីវិតនេះប៉ុន្តែនៅទីបំផុតកាលៈទេសៈទាំងនេះជារបស់យើងហើយ។ យុត្តិធម៌ ឬអយុត្តិធម៌ ចង់បាន ឬមិនចង់បានយើងត្រូវតែជាម្ចាស់កម្មសិទ្ធិ។ ស្វែងរកដំណោះស្រាយចំពោះបញ្ហាជំនួសឲ្យការត្អូញត្អែរ ដែលនាំឲ្យមានស្ថានភាពមិនសប្បាយចិត្ត។

          ២. រិះគន់ពីខ្លួនឯង និងអ្នកដទៃ

2

របៀបដែលនិយាយទៅកាន់ខ្លួនឯងត្រូវធ្វើយ៉ាងណាឲ្យខ្លួនយើងមានភាពល្អប្រសើរ។ តម្លៃខ្លួនឯង គឺជាសមាសធាតុសំខាន់មួយសម្រាប់សុភមង្គលហើយអារម្មណ៍ល្អចំពោះខ្លួនឯងគឺជាសិទ្ធិដែលយើងទាំងអស់គ្នាមាន។ នៅពេលដឹងថាខ្លួនឯងមានកំហុសត្រូវតែទទួលស្គាល់ ហើយត្រូវចេះកែកំហុសទាំងនោះ តែជៀសវាងការនិយាយអវិជ្ជមានចំពោះខ្លួនឯង។ គោរពភាពខុសគ្នាពីកំណើតរបស់អ្នកដទៃនិងទទួលស្គាល់សិទ្ធិរបស់ពួកគេក្នុងការរស់នៅប្រកបដោយសុភមង្គល និងគ្មានការរិះគន់ហួសហេតុ។

          ៣. រស់នៅហួសពីសមត្ថភាពរបស់អ្នក

៣

យើងរស់នៅក្នុងសង្គមនិយម សំភារៈនិយមហើយតែងតែផ្សាយពាណិជ្ជកម្មជាមួយឡានឧបករណ៍ចុងក្រោយបង្អស់ ឬកាតឥណទាន។ អ្វីៗទាំងអស់នេះតែងបង្ហាញថានឹងបង្កដល់ភាពងាយស្រួល និងធ្វើឲ្យយើងពេញចិត្តនឹងភាពជឿនលឿនជាងមុន។ កុំជឿវាមួយវិនាទី។ ខណៈពេលដែលការទិញផលិតផលថ្មីអាចធ្វើឲ្យអារម្មណ៍របស់យើងវីវក់តែនឹងរបស់ទាំងនោះ ហើយនៅពេលដែលអ្នកកាន់តែចង់បាន អារម្មណ៍របស់អ្នកកាន់តែខ្វាយខ្វល់នៅពេលដែលមិនទទួលបានវា។

          ៤. ការញៀនភាពអវិជ្ជមាន

4

អ្វីៗភាគច្រើនល្អក្នុងកម្រិតមធ្យម - អាហារភេសជ្ជៈ ឬ ការកម្សាន្ត។ មានតែនៅពេលដែលរឿងទាំងនេះដើរតួយ៉ាងសំខាន់នៅក្នុងជីវិតរបស់យើងប៉ុណ្ណោះទើបវាក្លាយជាបញ្ហា។ ជាអកុសលមនុស្សល្អជាច្រើន បានឈានដល់ទីបញ្ចប់របស់ពួកគេតាមរយៈទម្លាប់ញៀនជាពិសេសតាមរយៈការពឹងផ្អែកលើគ្រឿងស្រវឹងនិងគ្រឿងញៀន។ ការពារ និងដោះស្រាយបញ្ហាទាំងនេះដោយការស្វែងរក និងរស់នៅតាមពេញចិត្តរបស់អ្នកឲ្យបានច្រើនបំផុត

៥. ការសោកស្តាយពីអតីតកាល

5

ការសោកស្តាយមិនត្រឹមតែគ្មានប្រយោជន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ផងដែរ។ ការស្រាវជ្រាវបង្ហាញថាគំនិតច្រំដែលៗអំពីការសម្រេចចិត្តដែលបានធ្វើក្នុងអតីតកាលច្រើនតែកើតមានភាពតានតឹងរ៉ាំរ៉ៃ និងការបាក់ទឹកចិត្ត។ យោងទៅតាមចិត្តវិទ្យា មានវិធីបួនយ៉ាង ដើម្បីស៊ូទ្រាំនឹងការសោកស្ដាយ៖ (១) រៀនពីកំហុសតែកុំនៅជាប់នឹងវា។ (២) ប្រសិនបើគ្មានអ្វីអាចផ្លាស់ប្តូរបានអំពីស្ថានភាពនោះទេចូរទុកវាចោល។ (៣) ត្រូវប្រាកដថាអ្នកមិនបន្ទោសខ្លួនឯងច្រើនពេកទេ។ និង (៤) ពិនិត្យមើលស្ថានការណ៍វិជ្ជមានបន្ថែមទៀត។

          ៦. បារម្ភពីអនាគត         

យើងច្រើនតែគិតច្រើនអំពីអនាគតរបស់យើង ទាំងដែលដឹងថាការគិតនោះមិនទទួលបានអ្វីមកវិញ។ ប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺរស់នៅក្នុងពេលបច្ចុប្បន្ននេះ នៅពេលដែលយើងអនុវត្តសមត្ថភាព និងទេពកោសល្យដែលយើងមាន។ នេះអាចជួយ និងផ្តល់អំណាចដល់យើងឲ្យរស់នៅប្រកបដោយសុភមង្គល។ រៀនប្រឈមមុខនឹងការលំបាកនៅពេលដែលអ្នកជួបប្រទះ និងរីករាយជាមួយអ្វីដែលស្រស់ស្អាតនៅក្នុងជីវិត និងបទពិសោធន៍របស់ពួកគេយ៉ាងពេញលេញ។

          ៧. ត្រូវបានជំរុញដោយការភ័យខ្លាច

7


ត្រូវហើយការភ័យខ្លាចអាចបណ្តាលឲ្យអ្នកមិនសប្បាយចិត្ត។ ដើម្បីយល់ច្បាស់អំពីរឿងនេះយើងត្រូវតែវិលត្រឡប់ទៅរកភាពរ៉ឹងមាំវិញ។ និយាយឲ្យចំទៅយើងមិនអាចអនុញ្ញាតឲ្យការភ័យខ្លាចនៃការមិនស្គាល់ (និង / ឬចៀសមិនផុត) ធ្វើឲ្យគុណភាពជីវិតរបស់យើងធ្លាក់ចុះ។ ការភ័យខ្លាចគឺជាដំណើរការនៃការគិតអវិជ្ជមានដែលច្រើនតែកើតមានលើអ្នកដែលគិតរវើរវាយច្រើន។

          ៨. ពន្យាពេលគោលដៅ និងក្តីសុបិន្ត

៨

វាមិនតម្រូវឲ្យមានការខិតខំ ដើម្បីចាប់យកទម្លាប់នៃជីវិតទេ។ ដោយមិនប្រើប្រាស់ទេពកោសល្យ និងការពេញចិត្តរបស់យើងឆ្ពោះទៅរកគោលដៅវិជ្ជមាន និងជាក់ស្តែងយើងប្រាកកដជាប្រឈមនឹងការបោះចោលអ្វីមួយដែលអស្ចារ្យមុនពេលការសម្រេចបាន។ ផ្នែកលំបាកបំផុតនៃការរស់នៅគោលដៅ និងក្តីសុបិន្តរបស់យើងគឺផ្ដើមចេញពីជំហានដំបូង។

          ៩. និយាយដើមគេ

៩

គ្មានអ្វីដែលបង្ហាញពីអសន្តិសុខច្រើនជាងការនិយាយតូចតាចអវិជ្ជមានអំពីនរណាម្នាក់ឡើយ។ យ៉ាងណាមិញហេតុអ្វីមនុស្សរីករាយ និងមានទំនុកចិត្តចូលរួមធ្វើអ្វីដែលគ្មានប្រយោជន៍? វាមិនមែនជាអ្វីដែលមនុស្សពេញវ័យគួរធ្វើដើម្បីផ្លាស់ប្ដូរជីវិតរបស់ពួកគេឲ្យប្រសើរជាងមុននោះទេ។

          ១០. កាន់ការចងគំនុំ

10

 ស្រដៀងនឹងអារម្មណ៍អវិជ្ជមានដទៃទៀតការគុំគួន គឺជាសម្ពាយដ៏ធំដែលអ្នកមិនគួរយកតាមខ្លួននោះទេ។ យើងទាំងអស់គ្នាអាចមើលឃើញពីអាកប្បកិរិយាអវិជ្ជមានរបស់មនុស្សដទៃទៀតចំពោះយើង ដែលវាអាចបណ្ដាលយើងមានការខឹងសម្បារ។ ប៉ុន្តែសូមចាំថា នៅពេល​ដែលអ្នកខឹងសម្បារ និងព្យាយាមចងគំនុំគុំគួននោះវាមិនមែនជាអ្វីដែលនាំឲ្យអ្នកសប្បាយចិត្តនោះទេ តែអ្នកបែរជាមានអារម្មណ៍កាន់តែមួរម៉ៅខ្លាំងថែមទៀត។

          ១១. បរិភោគមិនបានល្អ

១១

ការទទួលទានចំណីអាហារ គឺជាអ្វីដែលធ្វើឲ្យមានការពេញចិត្តភ្លាមៗ។ វាមិនមែននិយាយពីអារម្មណ៍ល្អរយៈពេលវែងនោះទេ។ ការបរិភោគអាហារមិនល្អអាចបណ្តាលឲ្យមានសុខភាពមិនល្អការឡើងទម្ងន់ ការបាក់់ទឹកចិត្ត កង្វះថាមពល និងការថយចុះផលិតភាព ខណៈពេលដែលរបបអាហារមានតុល្យភាពល្អអាចមានឥទ្ធិពលផ្ទុយ។ របបអាហារមិនត្រឹមតែបង្កើនថាមពលដល់រាងកាយរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយជំរុញចិត្តគំនិតអ្នកឲ្យមានដំណើរការល្អទៀតផង។​ ដូច្នេះ បើអ្នកមិនទទួលទានអាហារដែលមានប្រយោជន៍នោះទេ ការគិតរបស់អ្នកក៏មានការថយចុះដែរ។

          ១២. ពង្រីកបញ្ហារបស់យើង

១២

នៅពេលយើងឃើញថាខ្លួនយើងមិនសប្បាយចិត្ត និង ប្រតិកម្មដំបូងរបស់យើងស្ទើរតែរំជួលចិត្តទាំងស្រុង។ យ៉ាងណាមិញយើងនៅតែមានខួរក្បាល ដែលជាចំណុចកណ្តាលនៃអារម្មណ៍អវិជ្ជមាន។ ផ្ទុយទៅវិញគ្រាន់តែដើរថយក្រោយក្រឡេកមើលបញ្ហាដោយមានគោលបំណង ហើយផ្តោតលើដំណោះស្រាយ!

ប្រសិនបើអ្នកជឿជាក់ថា អ្នកមានការយល់ដឹងអំពីទម្លាប់ណាមួយអ្នកអាចរក្សាវាឲ្យនៅដដែលដោយធ្វើតាមដំបូន្មានដែលបានរៀបរាប់ខាងលើ។

“ខ្ញុំប្តេជ្ញាចិត្តរីករាយ និងសប្បាយរីករាយនៅក្នុងស្ថានភាពណាក៏ដោយ ដែលខ្ញុំអាចរកឃើញដោយខ្លួនឯង។ ព្រោះខ្ញុំបានដឹងថាផ្នែកធំធេងនៃទុក្ខវេទនា ឬភាពមិនសប្បាយចិត្តរបស់យើងត្រូវបានកំណត់មិនមែនដោយកាលៈទេសៈរបស់យើងទេ ប៉ុន្តែដោយឥរិយាបថរបស់យើង។” Martha Washington, ជាភរិយារបស់ប្រធានាធិបតីទី១ លោក George Washington។

 

ប្រែសម្រួលដោយ៖ សារុន រស្មី

កែសម្រួដោយ៖ Serpent

ដកស្រង់ដោយ៖ happylearnnews.com

ប្រភពពី៖ Power of Positivity