លោក Howard Schultz បានយកឈ្នះការសង្ស័យលើខ្លួនឯង ដើម្បីសាងសង់ Starbucks ឲ្យទៅជាក្រុមហ៊ុនដែលមានទឹកប្រាក់ ១០០ ពាន់លានដុល្លារ

3

ប្រធានក្រុមហ៊ុនកាហ្វេអាមេរិច Starbucks លោក Howard Schultz ញញឹមនៅក្នុងហាងកាហ្វេរបស់គាត់នៅទីក្រុងតូក្យូថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០០២។

ទោះបីមានទ្រព្យសម្បត្តិសុទ្ធជាង ៤ ពាន់លានដុល្លារ និងក្លាយជាកម្លាំងជំរុញនៅពីក្រោយការស្តារអស់រយៈពេលជាងបីទសវត្សរ៍ក៏ដោយលោក Howard Schultz មានប្រសាសន៍ថា គាត់គ្រាន់តែជាលោក Joe ធម្មតាដូចអ្នកដែរ។

“ខ្ញុំមិនមាន MBA ទេ។ ខ្ញុំមិនបានទៅសាលាអាយវី។ ខ្ញុំគ្រាន់តែជាមនុស្សធម្មតាដូចអ្នកដែលមានក្តីសុបិន្តចង់សាកល្បង និងកសាងក្រុមហ៊ុនដ៏រឹងមាំ និងស្ថិតស្ថេរមួយ”។

សព្វថ្ងៃនេះ Starbucks មានដើមទុនជាង ១០០ ពាន់លានដុល្លារ។

Schultz ដែលធំពេញវ័យក្នុងភាពក្រីក្រ និងរស់នៅតាមទីសាធារណៈនៅ Brooklyn រដ្ឋញូវយ៉ក។ ឆាកជីវិតដ៏ជូរចត់ និងវែងឆ្ងាយរបស់គាត់បានធ្វើឲ្យគាត់ក្លាយជាមនុស្សដ៏រឹងមាំម្នាក់ រហូតបានទិញសិទ្ធិអាជីវកម្មកាហ្វេ Seattle នៅឆ្នាំ ១៩៨៧ ក្នុងតម្លៃ ៣,៨ លានដុល្លារ បន្ទាប់ពីរកឃើញវិនិយោគិន (រួមទាំងឪពុករបស់ Bill Gates) ដើម្បីជួយគាត់។ លោកបានបង្កើនក្រុមហ៊ុនពី ១១ ហាងដល់ជាង ៣៥០០ ទីតាំងក្នុងប្រទេសជាង ៧៥ ។

លោក Schultz អាយុ ៦៦ ឆ្នាំដែលសព្វថ្ងៃជាប្រធានរបស់ Starbuck បន្ទាប់ពីបានចូលនិវត្តន៍ជាប្រធាននាយកប្រតិបត្តិនៅខែមិថុនាឆ្នាំ ២០១៨ និយាយថា ភាពខុសគ្នារវាងគាត់ និងមនុស្សភាគច្រើនគឺគាត់បានប្រយុទ្ធប្រឆាំងនឹងការសង្ស័យខ្លួនឯងហើយបានពុះពារទៅមុខជានិច្ច។

គាត់និយាយថា វាមិនអីទេក្នុងការមានការសង្ស័យខ្លួនឯងអំពីសមត្ថភាពរបស់អ្នកក្នុងការទទួលបានជោគជ័យ។ ប៉ុន្តែមិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អ្នកអាចមានការសង្ស័យលើខ្លួនឯងអំពី “ការប្តេជ្ញាចិត្ត និងការជឿជាក់របស់អ្នកដើម្បីធ្វើអ្វីដែលអ្នកចង់ធ្វើ”។

Schultz បន្តនិយាយថានឹងគ្មានពេលវេលា ឬរូបមន្តណាដែលអាចជួយអ្នកចាប់ផ្តើមរកស៊ីរបស់អ្នកបានទេ អ្នកគ្រាន់តែធ្វើវាដោយ “មានវិន័យ និងការគិតពិចារណា” ។


1

គាត់បានប្រាប់ Masterclass ថា “មិនមានសៀវភៅសិក្សាតែមួយគ្មានការណែនាំទេ ហើយក៏មិនមានឧបករណ៍សំខាន់ណាមួយដែលអាចធ្វើឲ្យអ្នកលោតនៅក្នុងអាងនោះក្រៅពីភាពក្លាហាន និងការជឿជាក់របស់អ្នកចំពោះគំនិតនេះ និងពេលវេលាដ៏សំខាន់សម្រាប់អ្នក និងគ្រួសាររបស់អ្នកដែរ” ។

Schultz បានទទួលស្គាល់ជោគជ័យរបស់គាត់ជាមួយ Starbucks ចំពោះការប្តេជ្ញាចិត្តដ៏មុតមាំនិងការតស៊ូឥតឈប់ឈរ។

Schultz បានសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់ថា “ ខ្ញុំចង់ឲ្យវាកើតឡើង” “ខ្ញុំបានយកជីវិតរបស់ខ្ញុំទៅក្នុងដៃ ខ្ញុំរៀនពីនរណាម្នាក់ដែលខ្ញុំអាចចាប់យកឱកាសដែលខ្ញុំអាចធ្វើបានហើយបានបោះជំហានជោគជ័យរបស់ខ្ញុំជាជំហានៗ” ។

Schultz ដឹងថាភាពជាសហគ្រិនមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ ប៉ុន្តែគាត់នៅតែលើកទឹកចិត្តមនុស្សឲ្យរស់នៅឲ្យបានពេញលេញ និងមិនមានការសោកស្តាយ។​ អ្នកត្រូវរកទិសដៅដ៏ពិតប្រាកដមួយនៅក្នុងជីវិតរបស់អ្នក។

 

ប្រែសម្រួលដោយ៖ សារុន រស្មី

កែសម្រួលដោយ៖ Serpent

ប្រភព៖ CNBC