កុំចេះតែហ៊ាន! នេះហើយលទ្ធផលយកសង្សារ SaLon ប្រុសៗប្រយ័ត្នបន្តិចណា​លេងយកយើងធ្វើកណ្តុរពិសោធន៍ចឹងហ្មង

គ្រប់គ្នាប្រាកដជាបានដឹងហើយថា ​ធម្មជាតិមនុស្សស្រីតែងតែចូលចិត្តស្អាត ​ចូលចិត្តតែងខ្លួន ដូច្នេះហើយបានជាអ្នកតុបតែងខ្លួន ​Make  Up  ភាគច្រើនគឺសុទ្ធសឹងតែជាមនុស្សស្រី។

ជាក់ស្តែងនារីម្នាក់ដែលត្រូវបានគេស្គាល់ថាជាអ្នក ​Make  Up  មួយរូបមិនត្រឹមតែមានជំនាញតុបតែងខ្លួនយ៉ាងពូកែទេ ​តែដល់ថ្នាក់ចាប់សង្សាររបស់ខ្លួនតុបតែងមុខដែរ  រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមអស់សំណើចជាខ្លាំង។

នេះបេីតាមគណនីហ្វេសប៊ុកឈ្មោះថា​ Lin Lii Tää បានបង្ហោះរូប​ ប៉ុន្មានសន្លឹកដែលគាត់បាន​ផាត់មុខអោយសង្សារគាត់​ដូចស្រី​ ថែមទាំងសរសេរមួយឃ្លាយ៉ាងខ្លីថា៖ ​«លទ្ធផលយកសង្សារSaLon »។   ឃេីញថាបន្ទាប់ពីផាត់រួចមានអ្នកច្រឡំថាសង្សារគាត់ជាស្រីតែតាមពិតគឺ​ ខាងស្រីយកគាត់មកផាត់មុខឡេីងគេមេីលលែងស្គាល់តែម្ដង​ ។

តែម្យ៉ាងដែរតើ មានសង្សារជាអ្នកបេីក​ Salon បានថែទាំសម្រស់ខ្លួនឯង​ Free បែបនេះនោះ៕


អត្ថបទ៖ ​Heng Heng