មូលហេតុចាក់ដោតញាក់សាច់ ​ដែលធ្វើឱ្យ Cristiano Ronaldo ប្តូរសង្សារពីតារាម៉ូឌែល មកស្រលាញ់ងប់ងល់ត្រឹមស្រីលក់ស្បែកជើង

ជឿថាអ្នកណាៗក៏ស្គាល់លោក រ៉ូណាល់ដូ ដែរ ​ដោយលោកគឺជាកីឡាករដែលមានប្រជាប្រិយភាពខ្លាំងបំផុតនៅក្នុងវិស័យបាល់ទាត់ និងជាកីឡាករដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុតលើលោកផងដែរ។

តែបើនិយាយពីស្នេហារបស់លោកវិញ ​បើទោះបីជាលោកមានដៃគូច្រើន  និងមាននារីចោមរោមយ៉ាងណា ​សម្រាប់ជីវិតលោក បានបើកបង្ហាញនារីជាផ្លូវការត្រឹមតែ ​២រូបប៉ុណ្ណោះ ​ដោយនារីទី១សង្សាររបស់លោកគឺជាតារាម៉ូឌែលដ៏ស្រស់ស្អាត តែក្រោយពីបែកគ្នាលោកក៏បានទាក់ទងជាមួយនឹងសង្សារថ្មីមានអាជីពត្រឹមតែជាអ្នកលក់ស្បែកជើងតែអាចចងចិត្តលោករហូតមានកូនជាមួយគ្នាបង្កើតជាក្រុមគ្រួសារផងដែរ។

តើមូលហេតុអ្វីបានជាលោក Cristiano Ronaldo សុខចិត្តបែកគ្នាពីតារាម៉ូឌែល មកស្រលាញ់នារីធម្មតាៗ តោះ! មកតាមដានទាំងអស់គ្នា៖

Cristiano Ronaldo ធ្លាប់បាននិយាយថា៖ « មិនខ្វល់ថាអ្នកស្អាតប៉ុណ្ណា មកពីណា ជាអ្នកណា ខ្ញុំស្រលាញ់ខ្លាំងប៉ុណ្ណាក៏ដោយ បើសិនអ្នកនោះមិនស្រលាញ់កូនខ្ញុំ ស្រលាញ់ម្ដាយខ្ញុំ ម្ដាយខ្ញុំមិនពេញចិត្ត ខ្ញុំក៏មិនអាចនៅជាមួយគេបន្ដទៀតបានដែរ (ព្រោះសង្សាអាចរកទៀតបាន តែម្ដាយមិនអាចមានពីរទេ)»។

គួររំលឹកផងដែរថា កាលពីគាត់បែកគ្នាជាមួយអតីតសង្សាគាត់ តារាម៉ូដែល Irina shayk គឺដោយសារតែនាងតែងតែរអ៊ូប្រាប់គាត់ថា ហេតុអ្វីរាល់គ្រប់កម្មវីធីតែងតែយកម្ដាយគាត់(ម្ដាយRonaldo)ទៅតាម? ម្យ៉ាងវិញទៀតម្ដាយគាត់ក៏ធ្លាប់ប្រាប់គាត់ដែរថាក៏មិនពេញចិត្តនឹងចរិកក្រអើតក្រទមរបស់ Irina Shayk ដូចគ្នា។

ទីបំផុត Ronaldo ក៏សម្រេចចិត្តចែកផ្លូវគ្នាជាមួយសង្សាគាត់ ដែលគ្រប់គ្នាគិតថាជាម្ដាយដ៏សាកសមបំផុតរបស់កូនប្រុសគាត់អា Jrនោះទៅ។

ក្រោយពេលបែកផ្លូវគ្នាជាមួយសង្សាអស់រយៈពេលយូរល្មមម៉ាជូរមាត់ដែរ Ronaldo ក៏បានលង់ស្នេហ៍ ក្រមុំលក់ស្បែកជើងម្នាក់នៅផ្សារទំនើបតូចមួយនាទីក្រុងម៉ាទ្រីត (លក់ស្បែងជើងមែនតែស្អាតចុយម្រ៉ាយ) និងបង្កាត់ជាភ្លើងស្នេហាដ៏ក្ដៅគគុកដូចទឹកពុះ១០០អង្សាសេតាំងពីពេលនោះមក ហើយពេលនេះពួកគេកំពុងរស់នៅជាមួយគ្នាយ៉ាងកក់ក្ដៅពោរពេញទៅដោយសុភមង្គល ធ្វើអោយនារីជាច្រើនច្រណែននឹងនារីលក់ស្បែងជើងម្នាក់នោះជាច្រើននាក់សូម្បីតែនៅកម្ពុជាក៏មានប្រពន្ធគាត់ជាលក្ខណះយល់សប្ដិផងដែរ ហើយជាពិសេសម្ដាយរបស់គាត់ ពិតជាស្រលាញ់ Georgina Rodreguez(សង្សា Ronaldo) ខ្លាំងណាស់ ហើយពេលនេះទៀតពួកគេមានកូន 4នាក់ (ម្នាក់ a Jr ជាកូនដែលចាក់មេជីវិតមានតាំងពីគាត់នៅតែឯង) (ពីរនាក់ទៀតភ្លោះស្រីមួយប្រុសមួយក៏ចាក់មេជីវិត)(និងកូនពៅជាកូនជាមួយ GeorginaRodreguez)។

យ៉ាងណាមិញស្នេហានៅអឺរ៉ុបមិនអាចប្រាកដថាអ្នកណាជាអ្នកចុងក្រោយនៅឡើយទេបើសិនមិនទាន់រៀបការ ខណៈដែលពេលនេះគ្រាន់តែដឹងថាពួកគាត់គេមានសុភមង្គលខ្លាំងបំផុត និងជាមនុស្សស្រីទី១ដែល Ronaldo ស្រលាញ់ពពោះកូនរបស់គាត់នឹងធ្វើអោយម្ដាយគាត់ញញឹមគ្រប់ពេល៕

ប្រភពដកស្រង់ពី៖ Mr.Level PRo

1


Cristiano Ronaldo A

1 1

2017 10 3077

Cristiano Ronaldo Welcomed A Baby Gir 878785

416418724_5613412034001_5613378097001 Th

Maxresdefault

SEI_45394625 3c1f

Ronaldo.Georgina.Cristiano.Jr.Juve.356x237

Cristiano Ronaldo With His Family