តារាថែវប្បធម៌ពិតៗ! ​ឡូរ៉ាម៉ម ពួតដៃជាមួយ ​វណ្ណដា ​ចេញបទថ្មី លាយភ្លេងឆៃយ៉ាំខ្មែរទៀត (មានវីដេអូ)

ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងស្រីកូនកាត់ដ៏ល្បីឈ្មោះ ​កញ្ញា ​ឡូរ៉ាម៉ម ​បានបញ្ចេញបទថ្មីមានចំណងជើងថា​ ​« ព្រហ្មលិខិត» ដែលថែមទាំងបកស្រាយរួមគ្នាជាមួយតារារ៉េប លោកវណ្ណដា ​ដែលល្បីថាពូកែរ៉េបបាញ់ឌឺដងសាហាវផងដែរ ។

ជាក់ស្តែងបទថ្មីនេះ ​បានទទួលការចាប់អារម្មណ៍ និងគាំទ្រមែនទែន ​ដោយសារតែបទនេះមានលាយបទភ្លេងឆៃយ៉ាំ អ្នកចម្រៀងឆៃយ៉ាំច្រៀងអមលក្ខណៈបទចម្រៀងប្រពៃណីខ្មែរជាមួយឡូរ៉ាម៉ម និងវណ្ណដាផងដែរ ​មើលទៅប្លែក និងបង្កប់ន័យអប់រំខាងវប្បធម៌ខ្មែរទៀតផង។

គួរឱ្យដឹងផងដែរថា ​បើទោះបីជាបទមាននេះមានលាយឡំចង្វាក់ និងចម្រៀងបរទេស ជាមួយនឹងភ្លេងឆៃយ៉ាំខ្មែរយ៉ាងណាក៏ដោយ  តែអ្នកគាំទ្រពិតជាពេញចិត្តស្តាប់មែនទែន ​ព្រោះបទភ្លេងថ្មីនេះពិតជាប្លែក ​ទាក់ទាញ បង្កប់ដោយការអប់រំ ​ចំណែកឯវីដេអូវិញ ​មានលាយឡំក្រុមភ្លេងឆៃយ៉ាំផង  ក្រុមអុំទូកនារីផង​ និងរូបភាពទាក់ទងនឹងសិល្បៈវប្បធម៌ខ្មែរយើងផងដែរ។

ដូច្នេះដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Photo_2019 11 01_15 09 12

Photo_2019 11 01_15 09 14

Photo_2019 11 01_15 09 16

Photo_2019 11 01_15 09 17

Photo_2019 11 01_15 09 26


Photo_2019 11 01_15 09 27

Photo_2019 11 01_15 09 29

Photo_2019 11 01_15 09 37 (2)

Photo_2019 11 01_15 09 31

Photo_2019 11 01_15 09 37

Photo_2019 11 01_15 09 08

Photo_2019 11 01_15 09 10

D3214352618cb86768131d5fb0a7674e238c3d57