មនុស្សមួយចំនួនប្រហែលជាមិនធ្លាប់ដឹងទេមើលទៅ!តើមានអ្វីខ្លះលាក់បាំងនៅពីក្រោយស្លាកសញ្ញាដែលយើងឃើញរាល់ថ្ងៃ?

មានស្លាកសញ្ញាជាច្រើនបានបង្កប់ដោយការលាក់បាំង ដែលវាទាំងនោះមានទំរង់ មាត្រដ្ឋាន ឬពណ៌ផ្សេងៗគ្នា។ ហើយវាថែមទាំងជារឿងមួយ ដែលធ្វើឱ្យអ្នកចង់ស៊ើបអង្កេតរឿងទាំងមូលនៅពីក្រោយយីហោទាំងនោះផងដែរ។

ដោយយោងតាមគេហទំព័រ Bright Side បានបង្ហាញពីអ្វីដែលនៅពីក្រោយនិមិត្តសញ្ញាល្បីៗទាំង ១០ ហើយចង់អោយអ្នកដឹងពីអាថ៌កំបាំងទាំងនោះ!

1. Peugeot

1

ការភ្ញាក់ផ្អើលរបស់យើងគឺនៅពេលដែល Peugeot ត្រូវបានបង្កើតវាមិនមានអ្វីដែលត្រូវធ្វើជាមួយរថយន្តទេ។ យីហោនេះមានឯកទេសខាងដែកថែប។ នៅពេលនោះ ឡូហ្គោរូបតោត្រូវបានប្រើដើម្បីបង្ហាញពីភាពខ្លាំងនិងភាពរឹងមាំនៃផលិតផលដែលក្រុមហ៊ុនត្រូវផ្តល់ជូន។

2. Unilever

2

នៅក្នុងឡូហ្គោរបស់ក្រុមហ៊ុនទំនិញដែលមានការប្រើប្រាស់ដ៏មហិមាគឺ Unilever។ យើងអាចមើលឃើញវិធីផ្សេងៗគ្នាដែលពួកគេធ្វើការដើម្បីកែលម្អការរស់នៅប្រកបដោយនិរន្តរភាព។ រូបតំណាងទាំង ២៥ រូបនីមួយៗតំណាងអោយចំនុចសំខាន់សំរាប់ក្រុមហ៊ុន។ ឧទាហរណ៍យើងអាចមើលឃើញសក់ដែលតំណាងឱ្យសម្រស់មើលទៅស្អាត និងមានអារម្មណ៍ជឿជាក់។

3. Skoda

3

ឡូហ្គោ Skoda ដែលយើងស្គាល់សព្វថ្ងៃត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២៦។ រូបសញ្ញាបង្ហាញអំពី មួករបស់ជនជាតិឥណ្ឌាដែលមានស្លាប និងព្រួញ។ ប្រភពដើមនៃគំនិតនេះនៅតែជាអាថ៌កំបាំងនៅឡើយ។ វាត្រូវបានគេជឿថារូបសញ្ញានេះគឺជានិមិត្តរូបនៃវឌ្ឍនភាព និងចលនាទៅអនាគត។

4. NBC

4

និមិត្តសញ្ញាចម្រុះពណ៌របស់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មអាមេរិចដ៏ពេញនិយមនេះតាមពិតជារូបសត្វក្ងោក។ សត្វក្ងោកដែលមានពណ៌ភ្លឺថ្លាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៦ ដើម្បីតំណាងឱ្យការលេចចេញពណ៌ដ៏ស្រស់ស្អាត ហើយសង្ឃឹមថានឹងលើកទឹកចិត្តឱ្យមនុស្សកាន់តែច្រើនទិញឈុតទូរទស្សន៍ពណ៌របស់ពួកគេ។ NBC គឺជាក្រុមហ៊ុនដំបូងគេដែលលក់ឈុតទាំងនេះ។

5. Quiksilver

5

ឡូហ្គោ Quiksilver ត្រូវបានបំផុសគំនិតដោយស្នាដៃកាត់តរបស់វិចិត្រករជនជាតិជប៉ុន។ ឡូហ្គូនេះមានរលកព្យុះទីហ្វុង និងភ្នំហ្វូជីដើម្បីជានិមិត្តរូបនៃភាពល្អឥតខ្ចោះ និងភាពត្រឹមត្រូវ។

6. Roxy


6

Roxy គឺជាបងប្អូនរបស់ Quiksilver ដែលត្រូវបានរចនាឡើងសម្រាប់ស្ត្រីវ័យក្មេង។ ឡូហ្គោនេះ មានរូបចំណាំងផ្លាត់របស់ ឡូហ្គោ Quiksilver ដែលបង្កើតជារាងបេះដូង។ រូបរាងបេះដូងមានគោលបំណងផ្តល់នូវភាពទាក់ទាញដល់យីហោ។

7. Tostitos

7

នៅពាក់កណ្តាល ឡូហ្គោ Tostitos ដែលមានប្រជាប្រិយ យើងនឹងឃើញមនុស្ស ២ នាក់ដែលមានភាពរីករាយនៅចំកណ្តាលនៃបន្ទះឈីប Tostitos ។ វាមានគោលបំណងបង្ហាញពីរបៀបដែលអាហារប្រភេទនេះបានផ្សាភ្ជាប់មនុស្ស ជាមួយនឹងភាពរីករាយនៅពេលវេលាដ៏ល្អ។

8. Museum of London

8

ទោះបីជាឡូហ្គោមើលទៅមិនមានអ្វីក្រៅពីការប្រមូលផ្ដុំនៃរូបភាពប្លែកៗក៏ដោយ ក៏អ្នកទីក្រុងឡុងមួយចំនួនបានស្គាល់អត្ថន័យរបស់វាដែរ។ ស្លាកសញ្ញានេះតំណាងឱ្យតំបន់ភូមិសាស្ត្រនៃទីក្រុងឡុងក្នុងប៉ុន្មានឆ្នាំនេះនៅពេលដែលទីក្រុងនេះកាន់តែធំឡើងៗ។

9. Hershey’s Kisses

9

ប្រសិនបើយើងក្រឡេកមើលនិមិត្តសញ្ញារបស់សូកូឡានោះយើងអាចឃើញថាមានការថើបរវាងអក្សរ “ K” និង“ I ” ដែលជានិមិត្តសញ្ញារបស់សូកូឡា។

10. Baskin Robbins

10

ពណ៌ដែលនៅក្នុងឡូហ្គោការ៉េមដ៏ល្បីល្បាញមិនមែនជាការបង្ហាញដោយចៃដន្យប៉ុណ្ណោះទេ។ ផ្នែកនៃអក្សរនៅក្នុងពណ៌ផ្កាឈូកតំណាងឱ្យរសជាតិ 31 នៃការ៉េមដែលបានផ្តល់ជូន។ ពួកគេបង្ហាញដោយមោទនភាពថាដោយសារតែនៅពេលដែលវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៣ វាកម្រមានក្រុមហ៊ុនដែលបានផ្តល់ជូនរសជាតិយ៉ាងច្រើនបែបនេះណាស់។

តើអ្នកស្គាល់និមិត្តសញ្ញាអ្វីផ្សេងទៀតទេ? សូមជួយចែករំលែកដល់ពួកយើងផង!

ប្រែសម្រួលដោយ៖ Crusher

ប្រភព៖ Bright Side