ចង់ឱ្យជីវិតកាន់តែប្រសើរឡើង គួរតែចៀសឱ្យឆ្ងាយពីក្រុមមនុស្សទាំងនេះ

ជីវិតមនុស្សម្នាក់ៗសុទ្ធតែមានផ្លូវដើររៀងៗខ្លួន កុំផ្តេសផ្តួលទៅលើមិត្តភាព និងមនុស្សដែលគ្មានប្រយោជន៍ច្រើនពេក។ ព្រោះគិតកាន់តែច្រើនកាន់តែឈឺក្បាល ជួបមនុស្សខ្លះកាន់តែច្រើនធ្វើឱ្យជីវិតយើងកាន់តែដុនដាបទៅវិញទេ

ដូច្នេះដើម្បីធ្វើឱ្យជីវិតរបស់អ្នកមានក្តីសុខ និងកាន់តែប្រសើរជាងមុនអ្នកត្រូវតែចៀសឱ្យឆ្ងាយពីក្រុមមនុស្សទាំងនេះទើបជាការល្អ ដែលមានដូចជា៖

១. មនុស្សដែលមិនស្មោះត្រង់នឹងអ្នក

ភាពស្មោះត្រង់គឺជាតម្លៃដ៏ធំធេងមួយសម្រាប់មនុស្សម្នាក់ៗ ដើម្បីឱ្យគ្រប់គ្នាអាចមានទំនុកចិត្តលើអ្នកបាន។ តែប្រសិនជាមនុស្សដែលអ្នកស្គាល់ ខ្វះភាពស្មោះត្រង់សំខាន់នេះមួយទៅហើយ ទៅរំពឹងអីនឹងចំណុចល្អផ្សេងនោះ។ ថាមិនបានអាចដើរនិយាយអាក្រក់ពីអ្នក ឬហែកកេរ្តិ៍អ្នកប្រាប់អ្នកដទៃក៏ថាបាន។

Toxic Friends

២. មនុស្សដែលមិនខ្វល់ពីអ្នក

មិនថាជាមិត្តភាព ឬស្នេហា បើមនុស្សម្នាក់នោះមិនខ្វល់ពីសុខទុក្ខរបស់អ្នក សោះកក្រោះដាក់អ្នកទៅហើយនោះ ឈប់ឈឺក្បាលកើតទុក្ខខ្វល់នឹងមនុស្សទាំងនោះអី វាគ្មានន័យឡើយ។

7 Types Of Toxic Friends To Avoid

៣. មនុស្សដែលមិនគោរពអ្នក

មនុស្សគ្រប់គ្នាត្រូវតែមានការគោរពគ្នាទៅវិញទៅមក ព្រោះការគោរពគឺជាការសម្តែង និងការឱ្យតម្លៃទៅភាគីម្ខាងទៀត។ តែបើបុគ្គលនោះ មិនដែលនឹងគោរពអ្នកផង តើនៅបន្តរាប់អានដល់ណាទៀត?


Friends

៤. មនុស្សដែលមើលងាយអ្នក មិនយល់ពីតម្លៃរបស់អ្នក

មនុស្សដែលស្គាល់គ្នាណា តែបញ្ចេញចរិតរឹកពារ ឬពាក្យសម្តីមើលងាយគ្នាទៅហើយនោះ មនុស្សនោះរាប់រកលែងបានហើយ។ ការមើលងាយនេះ គឺជាការបន្ទាបតម្លៃមនុស្សដ៏ធ្ងន់ធ្ងរមួយ។

575287_620

៥. មនុស្សដែលមិនបានផ្តល់កម្លាំងចិត្តឱ្យអ្នក

ធម្មតាមនុស្សដែលស្គាល់គ្នារាប់អានគ្នា មិនថាមនុស្សនោះសោះកក្រោះយ៉ាងណា មិនេះនិយាយស្តីច្រើនច្រើនណាក៏ដោយ តែពេលដែលភាគីម្ខាងទៀតមានទុក្ខលំបាក ឬមានបញ្ហា គួរតែមានចិត្តជួយយកអាសារ ឬយ៉ាងណាក៏ជួយផ្តល់កម្លាំងចិត្តឱ្យអ្នកតស៊ូ ឬមានសង្ឃឹមដែរ។ តែបើមនុស្សទាំងនោះហាក់ហីៗ មិនខ្វល់ពីអ្នកទៅហើយ ចៀសឱ្យឆ្ងាយក៏ល្អដែរ។

08 Relationship 0805

៦. មនុស្សដែលមិនសមនឹងតម្លៃរបស់អ្នក

គេថាធ្វើល្អឱ្យត្រូវមនុស្ស រាប់អានមនុស្សឱ្យមើលចរិតរឹកពារជាមុនសិន ព្រោះមនុស្សខ្លះទោះជាយើងប្រឹងល្អស្មើមេឃយ៉ាងណាក៏ដោយ ក៏មិនមានតម្លៃក្នុងកែវភ្នែកគេដែរ។ វាមិនខុសអីពិធ្វើបុណ្យមួយសំពៅ កំហុសមួយចូលទៅរលាយអស់ទេ។ ដូច្នេះបើមនុស្សនោះ ជាមនុស្សដែលអាត្មានិយម អន់ចរិត និងមានចំណុចជាច្រើនដែលអ្នកមិនពេញចិត្ត បានន័យថាម្នាក់នោះមិនសមតម្លៃឱ្យអ្នកធ្វើល្អជាមួយដែរ។ ចឹងទុកក៏មិនចំណេញ ដកចេញក៏មិនខាតដែរ៕

Business Friends Discussing Brainstorming And Ideas At Meeting I