កាលចូលស្តីដណ្តឹងជូនថ្លៃទឹកដោះហេីយស្មានតែគេជាអ្នកតាមមេីលថែយេីង មានអីពេលនេះកូន២ហេីយ យេីងជាអ្នកតាមមេីលថែគេអាដែល កុំឱ្យខុសពាក្យសន្យាជាមួយម៉ែឪគេ!

ជិវិតប្តីប្រពន្ធ ​ទម្រាំមានថ្ងៃនេះប្រាកដជាបានហែលឆ្លងនូវទុក្ខលំបាក​ និងឧបសគ្គច្រើនហើយ  ដូច្នេះដើម្បីថែរក្សាជិវិតអាពាហ៍ពិពាហ៍មានតែក្តីស្រលាញ់ពិត ​ភាពស្មោះស្ម័គ្រ ​ការយល់ចិត្ត ​និងមការមើលថែគ្នាទៅវិញទៅមក។

ជាក់ស្តែងថ្មីៗនេះគូស្នេហ៍ស្វាមីភរិយាមួយគូ ​បើទោះបីជាវ័យកាន់តែជ្រេមានកូនដល់ទៅ ​២ ក៏ដោយ ​តែគូស្នេហ៍ទាំង២នេះហាក់មានផ្អែមល្ហែមគ្នាដដែល ​ធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល និងរំភើបចំពោះស្នេហាមជ្ឈមវ័យនេះខ្លាំងណាស់។

តាមរយៈគណនី  ​Vannarith Tan បានបង្ហោះរូបភាពជាមួយភរិយា ​រួចសរសេរពាក្យឃ្លាយ៉ាងមានន័យ លាយឡំនឹងភាពកំប្លុកកំប្លែងថា៖ « កាលចូលស្តីដណ្តឹងជូនថ្លៃទឹកដោះហេីយ ស្មានតែគេជាអ្នកតាមមេីលថែយេីង មានអីពេលនេះកូន២ហេីយយេីងជាអ្នកតាមមេីលថែគេអាដែលកុំអោយខុសពាក្យសន្យាជាមួយម៉ែ ឳគេ😁😂 Love You Wife❤️ »។

គួរឱ្យដឹងផងដែរថា ​គូស្វាមីភរិយាដែលនៅតែមានភាពផ្អែមល្ហែមចាក់ទឹកមិនលិច ​មិនចាញ់ស្នេហាយុវវ័យ ​និងអ្នកដែលទើបតែរៀបការថ្មីៗ ​ត្រូវបានគេស្គាល់ថាជា អគ្គនាយក និងនាយិកាក្រុមហ៊ុន T R E IMPORT EXPORT CO.,LTD នាំចូលគ្រឿងសម្អាងដ៏ល្បីមួយផងដែរ៕

S111

75371728_1478410952309624_4217867449011273728_n

75282376_1391005191067672_1356753428340015104_n


73114011_1457853757698677_4041215371112349696_n

76765556_738079923364142_7678109766589087744_n

76897219_1391005211067670_5347431169115815936_n

74607676_1391004947734363_5008311044028760064_n

74178467_1391005084401016_8383396838870351872_n

75429355_1480068862143833_3610218589824483328_n