រំភើបណាស់! ក្រុម U19 ខ្មែរ បំបាក់ U19 ថៃជាលើកទីពីរ ស៊ែរលើកទឹកចិត្តពួកគាត់ទាំងអស់គ្នា

លទ្ធផលចប់ការប្រកួត ក្រុមបាល់ទាត់ កម្ពុជាអាយុក្រោម 19 ឆ្នាំ យកឈ្នះ ក្រុមបាល់ទាត់ថៃអាយុក្រោម ១៩ឆ្នាំ ក្នុងលទ្ធផល ២ ទល់នឹង ១ វគ្គ AFC U-19 Championship 2020 Qualifiers ពូល G ក្នុងទឹកដីរបស់ខ្លួន នៅពហុកីឡាដ្ឋានជាតិអូឡាំពិច។

74667408_2518429038394589_2200330931359711232_o

 

កីឡាករ មិត សាម៉ើយ បានស៊ុតបញ្ចូលទីគ្រាប់ទីមួយឲ្យកម្ពុជា នៅនាទី១៥ មុនពេលដែលសៀង ចន្ធា ស៊ុតបន្ថែមគ្រាប់ទី ពីរ នៅនាទី ទី២៥ ធ្វើអោយកម្ពុជានាំមុខ ក្រុម U 19 ​ថៃពីរគ្រាប់ពេលចប់ តង់ទីមួយ។

74239312_2518429128394580_1376109467258585088_o

 

ចូលដល់តង់ទីពីរ កម្ពុជាបានប្រើប្រព័ន្ធការពារបន្ទាប់ពី ថៃបានបើកការវាយសម្រុក យ៉ាងខ្លាំង ។ ក្រុមកម្ពុជាបានប្រើទាំងកម្លាំងកាយ និងចិត្តដើម្បីព្យាយាមទប់ និងការវាយលុករបស់ ថៃ ទាំងខ្សែរប្រយុទ្ធ និងខ្សែរការពារ សុទ្ធតែរមួល ក្រពើ ស្ធើរទាំងអស់ ក្រោយមក នៅកំឡុងនាទី ទី៨០ កម្ពុជា ក៏បានរបូតមួយគ្រាប់។

74315359_2518429328394560_3518758506796679168_o


 

ទោះបីជាយ៉ាងណា ការខិតខំប្រឹងប្រែងរបស់ពួកគេ រួមជាមួយនិងសម្លេងគាំទ្រ បានធ្វើអោយក្រុមប្រើកម្លាំងទាំងអស់ ទប់មិនអោយក្រុម ថៃ​តាមយកស្មើរបាន ហើយរក្សារលទ្ធផល ២ ទល់នឹង ១រហូតដល់ចប់ការប្រកួត។

 

Credit Photo: Football Federation of Cambodia #CNT

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីពីរហើយដែលក្រុម U19 កម្ពុជា ទទួលបានជ័យជម្នះលើក្រុមបាល់ទាត់ ថៃ U19 ។ សូមចូលរួមគាំទ្រ និងលើកទឹកចិត្តក្រុមបាល់ទាត់ យើងទាំងអស់គ្នា។

 

By Geo