ដល់ថ្នាក់ហ្នឹងផង? ប្រទេសជប៉ុន ​ហាមស្រីៗពាក់វ៉ែនតានៅកន្លែងធ្វើការ

អាចថាជារឿងមួយប្លែកខ្លាំងមែនទែន ​ដោយនៅក្នុងប្រទេសជប៉ុនមានច្បាប់ហាមស្រីៗដែលធ្វើការងារទូទៅទាំងអស់ បូករួមទាំងអ្នកទទួលភ្ញៀវ អ្នកលក់នៅហាងទំនិញ និងហាងកែសម្រស់ មិនឱ្យពាក់វ៉ែនតានៅកន្លែងធ្វើការតែម្តង ដោយគេយល់ថាការពាក់វ៉ែនតាធ្វើឱ្យស្រីៗលែងស្រស់ស្អាត និងបាត់បង់ភាពជាមនុស្សស្រី ​ជាពិសេសភ្ញៀវភាគច្រើនមិនសូវចូលចិត្តមនុស្សស្រីពាក់វែ់នតានោះទេ។

5dc55dcb7eece53fab5bc6e3

5d0014746fc9202ca06d43e4

មានបុគ្គលិក និងអ្នកធ្វើការស្រីៗជាច្រើនបានរអ៊ូរទាំទៅនឹងការចេញច្បាប់នេះ ​ជាពិសេសអ្នកដែលមានបញ្ហាភ្នែក ​ដោយសារតែពេលខ្លះពួកគេត្រូវធ្វើការមុខកំព្យូរទ័រច្រើនម៉ោងហេតុនេះហើយការពាក់ ​Contact  Len  (កែវពាក់ភ្នែក) ធ្វើឱ្យភ្នែករបស់ពួកគេស្ងួត ​រោយ ​និងក្រហមក៏មានដែរ។

45D8236C00000578 0 Image A 22_1509402604454

5cc1ee9ad1a2f8461446c46b


5dc59ff53afd37165a672b30

គួរឱ្យដឹងផងដែរថា ​ក្រៅពីច្បាប់ហាមប្រាមពាក់វ៉ែនតាជប៉ុនក៏មានច្បាប់ជាច្រើនដែលទាក់ទងនឹងស្តង់ដាសម្រស់របស់ស្ត្រីតែម្តង ​ដូចជាការ ហាម ​Make  Up  ជ្រុលហួសហេតុពេក ​លាបពណ៌ត្របកភ្នែកដិតខ្លាំង ​លាបក្រែមពណ៌ក្រម៉ៅ លាបម៉ាស្ការ៉ាជ្រុល រួមទាំងការតុបតែងមុខលើសខ្លាំងដទៃទៀត តែបើមិន ​Make up  តែម្តងក៏មិនបានដែរ ​ហាមលាបពណ៌សក់ហួសហេតុ ស្រីៗដែលមានសក់វែងត្រូវតែបួងចងទៅលើឱ្យអស់ៗ ​ហាមពាក់ម៉ាសមុខ និង​ត្រូវពាក់ស្បែកជើងកែងខ្ពស់ៗកម្ពស់ចាប់ពី ​២អ៊ីងឡើងលើជាដើម ​ដែលច្បាប់ទាំងនេះត្រូវបានគេដឹងថាដោយសារតែចង់ឱ្យមនុស្សស្រីកាន់តែស្អាតជាងមុនប៉ុណ្ណោះ៕

0e561b4f2b9b06ce4be1872979a2da8d

5a00880a4d05ac26008b6edd

5dc59a023afd370b01701ddd