ប្រុងប្រយ័ត្នទាំងអស់គ្នា!​ ជួបហើយករណី ​លួចគប់រថយន្តពេលយប់ ​មានបំណងចង់ប្លន់

កាលពីមួយរយៈមុន  មានប្រជាពលរដ្ឋជាច្រើនជួបគ្រោះនៅពេលយប់ ​ដោយសារតែមានជនខិលខូច  យកខ្សែទាក់ផ្តួលម៉ូតូប្លន់ ​ឯខ្លះទៀតត្រូវបានគេលួចគប់ដុំថ្មទៅលើកញ្ចក់ឡានមានបំណងធ្វើឱ្យអ្នកបើកបររបួស ​និងបញ្ឈប់ឡានមានបំណងប្លន់។

ជាក់ស្តែងពេលនេះរឿងនេះបានផ្ទុះសារជាថ្មី ​ដោយមានគណនីហ្វេសប៊ុកមួយបានរៀបរាប់រឿងរ៉ាវរបស់ខ្លួនដែលបានជួបផ្ទាល់ ​នៅពេលធ្វើដំណើរយប់បែរជាមានជនមិនស្គាល់មុខលួចគប់រថយន្ត ​តែសំណាងចំគូទឡានទៅវិញ។

តាមរយៈគណនីហ្វេសប៊ុក Phalla SereyNeath  បានសរសេររៀបរាប់ថា៖

« កាត់គ្រោះកាត់ចង្រៃអោយអស់ទៅចុះ​ ដោយសារទឹកដោះម្តាយថ្លៃហេីយដែលមិនមានអ្នកណាត្រូវអី😭ធ្លាប់តែលឺគេនិយាយ​ តែឥលូវប៉ះចំឡានខ្លួនឯង😭យប់មិញម៉ោងប្រហែលជា៩កន្លះ ជិះប្រហែល៨គីឡូអីទៀតទេដល់ទីរួមខេត្តពោធិ៍សាត់​ តែចង្រៃអីមានគេលួចគប់ឡាន​ ព្រោះកន្លែងហ្នឹងស្ងាត់ណាស់😭ចោរវាចាំលួចគប់ឡានចឹងគឺវាមានបំណងចង់ប្លន់​🔪🔫បេីវាគប់ទៅប៉ះចំតៃកុងឡានដឹងតែរេចង្កូតនឹងដឹងតែមានគ្រោះថ្នាក់ហេីយ​ បេីយេីងឈប់ឡានដឹងតែវាប្លន់ហេីយ🔫តែនេះវាគប់ប៉ះចំគូទឡាន​ បេីប៉ះចំហៀងឡានរឺពីមុខឡានអីដឹងតែត្រូវអ្នកជិះពីក្នុងឡានហេីយ😭ខ្លាចហេីយធ្វេីដំណេីរពេលយប់គ្មានសុវត្ថិភាពទេ😭

👉បញ្ជាក់​:ធ្វេីដំណេីរពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង​ ផ្លូវជាតិលេខ៥ » ។


ហេតុនេះហើយ ​សូមឱ្យប្រជាពលរដ្ឋខ្មែរយើងមានការប្រុងប្រយ័ត្នឱ្យមែនទែនរាល់ពេលធ្វើដំណើរ  ជាពិសេសការធ្វើដំណើរពេលយប់៕

S11456

74780300_2495781137165230_6117847477660942336_o

75424574_2495781230498554_4888136957143547904_o