ស្នេហាអីប្លែកយ៉ាងនេះ! « ជាមិត្តផង ជាសត្រូវផង ជាមេអណ្ដើកទៀត ចុងក្រោយ ក្លាយជាប្រពន្ធបង »

ជាការពិតណាស់ស្នេហាកើតចេញពីនិស្ស័យ  អ្នកខ្លះជួបគ្នាភ្លាមក៏ស្រលាញ់ភ្លែត ​ឯអ្នកខ្លះវិញស្គាល់គ្នារាប់ឆ្នាំទម្រាំតែកើតជានិស្ស័យស្នេហា ​តែទោះយូរ ​ឬឆាប់ ​បើជាគូគឺគង់តែជួបគ្នាចៀសមិនផុត។

តែថ្មីៗនេះរឿងរ៉ាវរបស់គូស្នេហ៍មួយគូដែលជិតចូលរោងការបានធ្វើឱ្យអ្នកលេងបណ្តាញមានការភ្ញាក់ផ្អើលលាយឡំនូវក្តីរំភើបផងដែរ ​ព្រោះពួកគេទាំងពីរជាមិត្តគ្នាច្រើនឆ្នាំមកហើយ ​ថែមទាំងធ្លាប់ធ្វើជាមេអណ្តើកឱ្យភាគីម្ខាងៗទៀត ​តែពេលនេះពួកគេបែរជាមាននិស្ស័យស្នេហ៍បានស្និទ្ធស្នាល  និងស្រលាញ់គ្នារហូតបានចូលរោងការទៅវិញ។

តាមរយៈគណនីហ្វេសប៊ុក Leap K-Weii  បានសរសេររៀបរាប់ប្រវត្តិស្នេហារបស់ខ្លួនថា៖

 « Happy Anniversary 8 years for our love 🎉🎉 private៨ឆ្នាំហើយសុំshow off 1១ថ្ងៃ 😂 ចាំទេថ្ងៃនេះ៨ឆ្នាំមុខបងមកប្រាប់ថាស្រលាញ់អូន តែការសុំនោះបែបកំប្លែងៗ ព្រោះតែការអៀន ភ្ញាក់ផ្អើល និងមិនជឿ ព្រោះសុខៗមកបែបនេះទាំងដែលយើងស្គាល់គ្នាតាំងពីបថមសិក្សា ហើយក៏ធ្លាប់ធ្វើជាមេអណ្តើកឲ្យបង ហើយឆ្នាំខ្លះយើងជាមិត្តល្អនឹងគ្នា ឆ្នាំខ្លះក៏ជាសត្រូវ ឈ្លោះគ្នា ស្អប់គ្នា មុខបងអូនមិនចង់ឃើញ ជិះកាត់មុខផ្ទះបងក៏អូនមិនជិះផង មាក់ឲ្យទៅទិញថ្នាំផ្ទះបងក៏អូនមិនទៅ ហើយព្រោះរៀន១គ្នាតាំងពីទី5-6 មិនដែលសូវត្រូវគ្នាមិច ហើយក៏មិនដែលដឹងថាបងចាប់ផ្តើមលួចមើលអូនតាំងពីពេលណាដូចគ្នា ចឹងអូនមិនដែលហ៊ានគិតថាមានថ្ងៃនឹងទេ 😁

លូវលេងៗសល់ 22ថ្ងៃទៀតយើងរៀបការបាត់ ៨ឆ្នាំមកនេះយើងឆ្លងកាត់រឿងមកជាច្រើនបើធ្វើជាកុនប្រហែលវែងជាង #រឿងជីវិតស្រ្តីមេផ្ទះទៀត🤣 ការជួប ការបែក ការបំបែកបំបាក់ ការនិយាយដើម ការយល់ច្រឡំ ភាពបរាជ័យ ជោគជ័យ ផ្អែម ប្រៃ ល្វីង ជូរចត់ ការដាក់សម្ពាធ ការរស់នៅឆ្ងាយគ្នាច្រើនឆ្នាំដើម្បីការសិក្សា ភាពខ្វះខាត ភាពរីករាយ សុភមង្គល ការនឹករលឹក ការលះបង់សម្រាប់គ្នា...យើងឆ្លងកាត់មកអស់ហើយ បទពិសោធន៍ដែលទទួលបានពីស្នេហា ការសិក្សា ការងារ របររកស៊ី គ្រួសារ បញ្ហាសេដ្ឋកិច្ច និងមនុស្សជុំវិញខ្លួន ក៏ល្មមគ្រប់គ្រាន់ឲ្យពួកយើងយល់នឹងដឹងសម្រាប់គូជីវិតពួកយើង ...

អរគុណដែលធ្វើគ្រប់យ៉ាងដើម្បីអូន អរគុណដែលចូលក្នុងជីវិតអូន ទោះបងខិលបន្តិចតែបងក៏មិនដែលចោលអូន បងព្យាយាមកែប្រែដើម្បីអូន បងប្រៀបបានដូចជាបងប្រុស ឪពុក មិត្តភក្តិ គូរស្នេហ៍ ពេលខ្លះក៏ដូចជាម្តាយ បងនៅក្បែរអូន ធ្វើជាស្តាប់ដ៏ល្អរបស់ស្តាប់អូននិយាយគ្រប់យ៉ាងមិនថារឿងកើតទុក រីករាយ សកម្មភាពប្រចាំថ្ងៃ បងមិនដែលធុញ ពិសេសក៏ជាអ្នកផ្គត់ផ្គង់ហិរញ្ញវត្ថុមួយចំណែកដែរ បងមិនដែលឲ្យអូនខ្វះខាត រឺពិបាកឡើយ 😘😘😘

បងបង្រៀនអូនជាច្រើនពីបញ្ហាជីវិត បង្រៀនឲ្យអូនក្លាយជាមនុស្សធំ ចេះរឹងមាំនឹងចេះតស៊ូ 💪💪💪 អរគុណគ្រប់យ៉ាងដែលបងធ្វើសម្រាប់អូន សូមឲ្យក្តីស្រឡាញ់នៅស្ថិតស្ថេររហូតទៅ 💞💞👩‍❤️‍💋‍👨👩‍❤️‍💋‍👨👩‍❤️‍💋‍👨👸🤴🤵👰 ថ្ងៃដែលរង់ចាំ 01/12/2019»។

នេះបានហៅថាគូគេប្រាកដមែន ​យ៉ាងណាយើងខ្ញុំសូមជូនពរឱ្យគូស្នេហ៍ទាំង២ ស្រលាញ់គ្នាកាន់តែខ្លាំង ​និងមានសុភមង្គលនៅថ្ងៃជោគថ្ងៃជ័យខាងមុខនេះផងដែរ៕

Screnn

76638522_2430048503942316_6645689672620048384_n


75278260_2430047887275711_6164383946529308672_n

75034502_2430047830609050_7384882694204686336_n

74584422_2430048613942305_6224436462729822208_n

74330620_2430048573942309_8608315961105186816_n

73475014_2430047743942392_3923228191379947520_n

75398358_2430047940609039_7466973018313457664_n

74892391_2430048380608995_3925212204277694464_n