កំពូលចោរជំនាញជនជាតិវៀតណាម ! ប្រើពេលតែ២នាទីប៉ុណ្ណោះ ដើម្បីលួចឡានមួយ(មានវីដេអូ)

ភ្នំពេញ៖កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានឃាត់ខ្លួនកំពូលចោរជំនាញជនជាតិវៀតណាមម្នាក់ ដែលបានសារភាពថា ប្រើពេលតែ២នាទី ប៉ុណ្ណោះ ដើម្បីលួចឡានមួយ ។

ជនជាតិវៀតណាមរូបនេះ បានធ្វើសកម្មភាពលួចរថយន្ដ Prius មួយគ្រឿង នៅភូមិស្វាយប៉ាក សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបានថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

Screen Shot 2019 11 12 At 1.56.46 PM

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យឈ្មោះ Phan Van Ho អាយុ២៩ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ C4563131 បានសារភាពថា សម្រាប់រថយន្ដប្រើប្រាស់ស្មាតឃី ចាប់ពីស៊េរីឆ្នាំ២០០៩ចុះក្រោម មិនពិបាកលួចនោះទេ ដោយប្រើពេលត្រឹមតែ២នាទីប៉ុណ្ណោះ ព្រោះគេមានឧបករណ៍គ្រប់គ្រាន់ ទាំងឧបករណ៍ផ្ដាច់ GPS និងឧបករណ៍ភ្ជាប់ជាមួយស្មាតឃី ដែលសម្ភារទាំងនេះគេយកមកពីប្រទេសវៀតណាម។


បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធីលើជនសង្ស័យ ៕

https://www.facebook.com/CPCWatch/videos/441617979876238/

ប្រភព៖ CPCWatch