នោះ បណ្ឌិតឱសថសាស្រ្តឯកទេសមួយរូប បានចេញមកបញ្ជាក់ថា ​ការទទួលទានផ្កាក្ងោកអាចធ្វើឱ្យពុលបានណា!

ដូចដែលយើងបានដឹងរួចមកហើយថា ​មួយរយៈមុន ​មានមហាជនជាច្រើនមានការស៊ែរចែករំលែកតៗគ្នានូវសម្រស់ដងផ្លូវតាមបណ្តាខេត្តនានានៅក្នុងប្រទេសខ្មែរយើងដែលមានដាំផ្កាក្ងោក។

ដោយផ្កាក្ងោកតាមដងផ្លូវមិនត្រឹមតែអាចជួយឱ្យផ្លូវកាន់តែស្រស់ស្អាតទាក់ទាញប៉ុណ្ណោះទេ តែវាក៏អាចផ្តល់ជាម្លប់ដ៏ត្រឈឹងត្រឈៃសម្រាប់ការធ្វើដំណើរតាមផ្លូវផងដែរ  ជាពិសេសនោះ  ត្រូវបានគេដឹងថាផ្កាក្ងោកថែមទាំងអាចធ្វើជាម្ហូបទទួលទានយ៉ាងឆ្ងាញ់ពីសារទៀតផង។

59777186_1244207069066129_2863290731571707904_n

Fb_img_1527504987190

ប៉ុន្តែស្រាប់តែថ្មីៗនេះមានអ្នកឯកទេសខាងឱសថសាស្រ្តមួយរូបមាន គណនីហ្វេសប៊ុក   DARY Chhavarath - ដារី ឆាវវ៉ារ៉ាត បានបង្ហោះសារទាក់ទងនឹងផ្កាក្ងោកថា ៖

«ខ្ញុំបាទត្រូវតែប្រញ៉ាប់ផុសបន្តិច ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ!!! ហាមយកផ្កាក្ងោកមកពិសា ថ្មីៗនេះខ្ញុំឃើញផេកមួយផ្សព្វផ្សាយពីម្ហូប បានបង្ហាញម្ហូបដោយយកផ្កាក្ងោកញាំជាមួយសាច់មាន់។

សូមបងម្ចាស់ផេកប្រុងប្រយ័ត្នចំពោះការបរិភោគរុក្ខជាតិមួយថ្មី ដែលគេមិនដែលហូប មុននឹងពិសាខ្លួនឯង និងផ្សព្វផ្សាយបន្ត ដោយសារផ្កាវាមានផ្ទុកសារធាតុពុល hydrogen cyanide (HCN) បើញុាំដោយចំអិនជាតិនេះអាចហើរបាត់មួយភាគធំតែនេះញាំស្រស់ៗ) និង tannins ក្នុងកំហាប់ខ្ពស់ផង។


ក្ងោក (Delonix regia, Caesalpinoidae) យោងតាមឯកសារស្រាវជ្រាវគ្រាប់ខ្ចីរបស់វាអាចហូបបាន តែពេលទុំគឺពុលខ្លាំង ហើយផ្នែកផ្សេងៗទៀតរបស់វាសុទ្ឋតែប៉ះពាល់សុខភាពបើទទួលទាន ហើយគេនិយមយករុក្ខជាតិនេះទៅ បំពុលសត្វសុនខ (ឆ្កែ)»។

គួរឱ្យដឹងផងដែរថា ​សម្រាប់ការផុសរបស់បណ្ឌិតឯកទេសមួយរូបនេះ ​មានអ្នកលេងបណ្តាញសង្គមមួយចំនួនក៏មិនយល់ស្របដែរ ​ដោយអ្នកខ្លះបាននិយាយថា ​ធ្លាប់ទទួលទានផ្កាក្ងោកនេះតាំងពីនៅវ័យកុមារមកម្ល៉េះមិនដែលកើតអី ​ឬពុលផង។ ​តែទោះជាយ់ាងណាមានការយល់ដឹងខ្លះ ​និងមានការប្រុងប្រយ័ត្នខ្លះក៏ជារឿងល្អដែរ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

Screenshot 4616

61072818_882196165462567_5686838679054581760_o

62001384_889532421395608_643214340903665664_n

61843195_889532444728939_2751193541140021248_n