កប់សារីហ្មង! ​គូស្នេហ៍ ​Rider ថតរូប ​Pre-Wedding ប្លែកម្យ៉ាងរបស់គេដែរតើ

ជាការពិតណាស់ នៅក្នុងមួយជិវិតរបស់មនុស្សយើងម្នាក់ៗ ​ពិធីរៀបការចាត់ទុកថាជាពិធីសំខាន់ដ៏ធំមួយផងដែរ ​ដែលគ្រប់គ្នាចង់ទទួលបានភាពប្លែក ​ល្អ  ឥតខ្ចោះ ទៅតាមលទ្ធភាពដែលខ្លួនមាន ​ដោយនៅក្នុងនោះការ ថតរូប ​Pre-Wedding  ក៏ជារឿងមួយដែលគូស្នេហ៍គ្រប់រូបសុទ្ធសុទ្ធតែប្រាថ្នាចង់បានឱ្យមានប្លែកថ្មីទុកជាអនុស្សាវរីយ៍ផងដែរ។

ជាក់ស្តែងថ្មីៗនេះ ​គូស្នេហ៍ ​Rider  ដែលគេហៅថាក្រុមអ្នកនិយមជិះម៉ូតូធំ ​បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការប្លែកភ្នែកផង  និងលាន់មាត់ថាឡូយគ្រប់ៗគ្នា ​ដោយពួកគេបានដឹកដៃគ្នាស្លៀកឈុតរៀបការប្រពៃណីខ្មែរ ​ហើយឡើងជិះម៉ូតូធំថតរូប ​Pre-Wedding  ដែលអាចចាត់ទុកថាជាការថតរូបមុនរៀបការដ៏ប្លែកជាងគេមួយ។

តាមរយៈការបង្ហោះរបស់អនាគតកូនក្រមុំ បានឱ្យដឹងថា ​ការធ្វើបែបនេះព្រោះចង់បំពេញក្តីស្រមៃអនាគតស្វាមីដែលជាគូស្នេហ៍ស្រលាញ់ម៉ូតូធំ  ហើយភាពរីករាយរបស់គូស្នេហ៍របស់នាង ​ក៏ជាអ្វីដែលនាងប្រាថ្នាចង់បានដូចគ្នា។

គួរឱ្យដឹងផងដែរថា រូបភាពទាំងនេះត្រូវបានអ្នកលេងបណ្តាញសង្គមកោតសរសើរគ្រប់គ្នាថាពិតជាប្លែកអស្ចារ្យ ​ ​ជាពិសេសមើលទៅគួរឱ្យអស់សំណើចខ្លាំង ​ថែមទាំងទទួលបានការខមមិន ​និងស៊ែរចែករំលែកដល់ទៅរាប់ពាន់ទៀតផង៕

Scren

74915584_556457158507929_3835431809944911872_n

74872253_556457451841233_3368604148026048512_n


74588709_556457228507922_1197929510578683904_n

74472659_556457378507907_4882429362218991616_n

70026744_556457315174580_7627548294889078784_n

74955405_556457178507927_4213789480642936832_n

75429493_556457291841249_5979915062511403008_n

75588153_556457395174572_4994649371535474688_n

74842679_556457215174590_6596852333936640000_n