ទើបតែបង្ហោះសារឈឺចាប់ថ្ងៃមុន! ​ពេលនេះអ្នកនាង ពេជ្រ ​សោភា បានលើកយកល្ខោនខោលមកសម្តែងលើឆាក ទទួលបានការសរសើរខ្លាំង

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន ​អ្នកនាង ​ពេជ្រ ​សោភា  ជាតារាចម្រៀងល្បី បានបង្ហោះរូបទាក់ទងនឹងល្ខោនខោលបង្កប់នូវការឈឺចាប់ ​តូចចិត្តជាខ្លាំងមានអត្ថន័យថា ៖ «  ស្រុកខ្ញុំគេអត់រវល់នឹងរឿងនេះទេ មានអារម្មណ៏ថាឈឺ ទៅនៅជាមួយគេចុះគេមិនស្រលាញ់អ្នកទេ សុំទោសដែលខ្ញុំនិយាយពាក្យនេះ »។ 

ស្រាប់តែកាលពីយប់ពិធីបុណ្យអ៊ុំទូកថ្ងៃទីបី  អ្នកនាង ពេជ្រ សោភា បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញតារាស្រីរូបនេះបានឡើងច្រៀងលើឆាក ​ថែមទាំងបាននាំយកសិល្បៈបុរាណខ្មែរ ល្ខោនខោល មកសម្តែងជាពិសេសទទួលបានការសរសើរជាខ្លាំងនូវគំនិតថែរក្សាសិល្បៈវប្បធម៌ខ្មែរបែបនេះ។

នៅក្នុងការលើកយកល្ខោនខោលមកសម្តែងបែបនេះត្រូវបានអ្នកគាំទ្រមើលឃើញថា អ្នកនាងចង់ធ្វើការផ្សព្វផ្សាយ និងរំលឹកទៅដល់ប្រជាជនខ្មែរទាំងអស់ថាល្ខោនខោលនេះជារបស់ខ្មែរ និងចង់ឱ្យកូនខ្មែរទាំងអស់ជួយថែរក្សាវាផងកុំឲ្យបាត់បង់ទើបស្តាយ។

គួរឱ្យដឹងផងដែរថា ​នេះមិនមែនជាលើកទី១នោះទេ ​ដែលកំពូលតារាចម្រៀង ​អ្នកនាង ​ពេជ្រ ​សោភា បាននាំយកសិល្បៈបុរាណខ្មែរមកសម្តែងលើឆាកនោះ ​ព្រោះជារឿយៗមិនថាបទភ្លេងថ្លៃ​​ឬការថត ​MV និងការឡើងឆាកតន្ត្រីនោះទេ ​អ្នកនាងតែងតែត្បិចយកភ្លេងបុរាណ ​ឬរបាំបុរាណមកបង្ហាញជានិច្ចគួរឱ្យសរសើរមែនទែន៕

4832fbae73189b8943b1735ae740719dd4572e66

2b9a99b2368d90fe2ff6698296d488823707e2e3


49

48

53

52

51

50