ផ្ដាំដល់អ្នកម្ដាយគ្រប់រូប ជិតគ្រប់ខែសូមកុំអង្គុយច្រេីន ឬធ្វេីអីអោនៗពេក ប្រយ័ត្នជួបបញ្ហាស្ដាយក្រោយមួយជីវិតដូចខ្ញុំ!

ជាការពិតក្រៅពីមានជីវិតរៀបការ ​និងគ្រួសារដ៏មានសុភមង្គល ​ការមានផ្ទៃពោះអាចបង្កើតកូនដោយមានសុខភាពល្អ  ជារឿងមួយដែលស្ត្រីគ្រប់រូបប្រាថ្នាចង់បាន។

ហេតុនេះហើយគ្រាន់តែមានផ្ទៃពោះភ្លាម ស្ត្រីទាំងអស់ថែទាំសុខភាពខ្លាំងណាស់ ​ហើយក៏ប្រយ័ត្នប្រយែងសុខភាពខ្លួនឯងណាស់ដែរ ​តែការប្រហែសបន្តិចបន្តួចអាចធ្វើឱ្យកូនក្នុងផ្ទៃមានបញ្ហាផងដែរ។

ថ្មីនេះផងដែរ បងស្រីម្នាក់បានចេញមុខបង្ហោះសារទាំងទឹកភ្នែករហាម ​ក្រោយការធ្វេសប្រហែសរបស់ខ្លួនធ្វើឱ្យកូនមានអាយុជាង  ៨ខែរងគ្រោះថ្នាក់ដល់អាយុជីវិតទៅវិញ ដោយយោងតាមរយៈគណនីហ្វេសប៊ុក Yu Pin  បានសរសេររៀបរាប់ថា៖ « សូមផ្ដាំផ្ញេីទៅដល់អ្នកម្ដាយគ្រប់រូប ..ជិតគ្រប់ខែ ដែលមានកូនមិន បង្វិលក្បាលចុះក្រោម សូមកុំអង្គុយច្រេីនរឺធ្វេីអីអោនៗពេក ត្រឹមមួយពេលខ្លី ប្រយ័ត្នជួបបញ្ហាស្ដាយក្រោយមួយជីវិតដូចខ្ញុំ..😞🙏🏻 កូនស្លាប់ក្នុងពោះ#8ខែ20ថ្ងៃ... អគុណខាង @មន្ទីរពេទ្យហ្គោលដេនឃ្វីន GoldenQueenHospital ដែលបានជួយសង្គ្រោះ នាងខ្ញុំបាន យ៉ាងល្អនិង មានសុវត្ថិភាព 🙏🏻🙏🏻😞 អគុណបងប្អូនទាំងអស់ដែលបាន បារម្មណ៍🙏🏻នាងខ្ញុំមានសុវត្ថិភាពហេីយ »។

ទោះជាយ៉ាងណានេះជាមេរៀនមួយជួយឱ្យស្ត្រីគ្រប់រូបធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរ។ ​សូមមេត្តាជួយស៊ែរចែករំលែកមេរៀនដ៏ឈឺចាប់មួយនេះផង៕


S12456

74617662_2464844963804295_4248201892489854976_o

75552956_2464844953804296_2277862409676783616_o