មានមនុស្សមិនច្រើនទេដែលដឹងរឿងនេះ! តោះមកដឹងអំពីអត្ថន័យនៃ ស្លាកយីហោល្បីៗទាំងនេះទាំងអស់គ្នា!

តើអ្នកដឹងថាអក្សរដែលមានឈ្មោះថា IKEA តំណាងឱ្យអ្វី? ឬតើអ្វីដែលជាអ្នកជម្រុញអោយមានការបង្កើត logo របស់Android ? ពួកយើងមិនបានដឹងរឿងទាំងនេះទេពីមុនមក តែបន្ទាប់ពីបានអានអត្ថបទនេះហើយ យើងនឹងដឹងច្បាស់អំពីអត្ថន័យនៃ logo ទាំងនេះ។

គេហទំព័រ kalib9 នឹងណែនាំឱ្យអ្នកឃើញប្រវត្តិរបស់ម៉ាកល្បី ៗ នៅលើពិភពលោក និងស្វែងយល់ពីអ្វីដែលជះឥទ្ធិពលដល់ការបង្កើតនិមិត្តសញ្ញានិងឈ្មោះសំខាន់ៗទាំងនោះ។

Pepsi

1

យោងតាមលោក Davis Bradham ដែលអ្នកបង្កើត Pepsi បានអោយដឹងថាភេសជ្ជៈរបស់គាត់ធ្វើពីស្ករការ៉ាមែល ប្រេង ក្រូចឆ្មា និងគ្រាប់ ធញ្ញជាតិ ដែលជួយជំរុញដំណើរការរំលាយអាហារ។ នេះហើយជាមូលហេតុដែលគាត់បានដាក់ឈ្មោះ Pepsi ដោយផ្អែកលើ ជំងឺពិបាករំលាយអាហាររបស់ ពិភពលោកដែលជាពាក្យមួយគួរអោយចាប់អារម្មណ៍ចំពោះរាល់ការរំលាយអាហារ។

ក្នុងរយៈពេលជាង ១០០ ឆ្នាំនៃអត្ថិភាពរបស់វាបានផ្លាស់ប្តូរជាច្រើនដង។ សព្វថ្ងៃនេះវាជារង្វង់ធ្វើពីពាក់កណ្តាលពណ៌ខៀវ និងក្រហមដែលបំបែកដោយរលកស។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺក្រុមហ៊ុនត្រូវចំណាយប្រាក់ជាង ១ លានដុល្លារសម្រាប់រូបសញ្ញានេះ។ យោងទៅតាមអ្នកបង្កើតវាបានអោយដឹងថា គេធ្វើវាឡើងដោយផ្អែកលើ ដែនម៉ាញេទិករបស់ផែនដីតាមទ្រឹស្តីបទពីតាហ្គូរ៉ាស និងទ្រឹស្តីនៃសមាមាត្រមាស។

Chupa Chups

2

នៅពេលមួយលោក Enric Bernat បានកត់សម្គាល់ឃើញថាឪពុកម្តាយតែងតែប្រាប់កូនៗ របស់ពួកគេនៅពេលដែលដៃរបស់ពួកគេត្រូវបានប្រលាក់ដោយបង្អែម។ នេះគឺជាពេលដែលគាត់បានបង្កើតគំនិតដើម្បីលក់ស្ករគ្រាប់ដែលមានឈើកាន់ ហើយវាជាគំនិតដ៏សាមញ្ញ ប៉ុន្តែវាបានធ្វើឱ្យគាត់ក្លាយជាអ្នកមាន។

ឈ្មោះនៃស្ករគ្រាប់នេះបានមកពីកិរិយាស័ព្ទអេស្ប៉ាញ មានន័យថា ជញ្ជក។ ប៉ុន្តែ ឡូហ្គោគឺគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត។ វិចិត្រករបានគូររូប និងដាក់ពណ៌ដោយបានបំផុសគំនិតដោយទង់ជាតិអេស្ប៉ាញ។ រូបសញ្ញារបស់វាគឺជាអ្វីដែលយើងមើលទៅគឺមានហេតុផលល្អណាស់៖ រូបភាពមិនមែនបង្ហាញពីចំហៀងនៃស្ករគ្រាប់ទេ គឺនៅចំពីលើ ដែលមានរាងជាផ្កាដែលជាផ្នែកដ៏ល្អបំផុត។ ក្រោយមកស្លាកសញ្ញានេះត្រូវបានកែលម្អបន្តិច ប៉ុន្តែរូបរាងទូទៅនៅតែដដែល។

Asus

3

មានមនុស្សតិចណាស់ដែលដឹងរឿងនេះ ប៉ុន្តែឈ្មោះក្រុមហ៊ុនតៃវ៉ាន់នេះមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ណាស់។ អ្នកបង្កើតចង់ដាក់ឈ្មោះវាថា Pegasus ។ ប៉ុន្តែក្រោយមកពួកគេបានសំរេចចិត្តលុបចោលនូវអក្សរ ៣ ដំបូង គឺនៅសល់តែ Asus ហើយក៏បង្កើតក្រុមហ៊ុនរនេះបានមុនគេបង្អស់ផងដែរ។

IKEA

4

ផលិតផលភាគច្រើននៅក្នុងហាងនេះត្រូវបានដាក់ឈ្មោះដោយពាក្យស៊ុយអ៊ែតដែលយើងពិបាកនឹងនិយាយ ប៉ុន្តែឈ្មោះក្រុមហ៊ុនគឺល្បីខ្លាំងណាស់។ អ្នកបង្កើតក្រុមហ៊ុនឈ្មោះ Ingvar Kamprad បានបង្កើតអក្សរកាត់ដោយប្រើអក្សរដំបូងនៃឈ្មោះរបស់គាត់ និងឈ្មោះកសិដ្ឋាន Elmtaryd នៅ Agunnaryd កន្លែងដែលគាត់កើត។ ឡូហ្គូនេះគឺមានពណ៌យោងតាមពណ៌ទង់ជាតិស៊ុយអែត។

Android

5

យោងទៅតាមរឿងព្រេងមួយរបស់ស្ថាបនិកក្រុមហ៊ុនឈ្មោះ Andy Rubin ត្រូវបានគេហៅថាប្រព័ន្ធប្រតិបត្តិការ Android ដោយសារតែគាត់ស្រឡាញ់មនុស្សយន្ត។ ដូច្នេះនៅពេលគាត់ចាប់ផ្តើមធ្វើការលើប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនគាត់ក៏បានជ្រើសរើសឈ្មោះនេះ។

ឡូហ្គូ Android ត្រូវបានរចនាដោយ អ្នកនាង Irina Blok។ នាងបាននិយាយថានាងបានថតរូបមនុស្សយន្ត ប៉ុន្តែមិនអាចបានតាមអ្វីដែលនាងចង់បាន​ ហើយវាគួរឱ្យអស់សំណើចណាស់ដែលរូបភាពដែលដាក់នៅលើទ្វារបន្ទប់ទឹកបានជួយនាងឱ្យមានគំនិតសម្រាប់អ្វីដែលនាងចង់បាន។ នេះគឺជាប្រភពដើមរបស់មនុស្សពណ៌បៃតងដែលមានអង់តែននៅលើក្បាលរបស់វា។

Starbucks


5

ឈ្មោះហាងកាហ្វេដ៏ល្បីល្បាញត្រូវបានបង្កើតឡើងដោយម្ចាស់ហាងផ្ទាល់ តែវាស្ទើរតែជារឿងចៃដន្យបំផុត។ ពួកគេបានប្រជុំគ្នានៅល្ងាចមួយហើយចាប់ផ្តើមបង្កើតពាក្យដែលចាប់ផ្តើមដោយអក្សរ “ St” ពួកគេគិតថាអក្សរទាំងពីរនេះគឺជាការប្រកួតដ៏អស្ចារ្យហើយពួកវាស្តាប់ទៅដូចជាឡូយណាស់។ បន្ទាប់មកមានម្នាក់ក្នុងចំណោមពួកគេបានរកឃើញផែនទីរុករករ៉ែចាស់មួយ ហើយបានរកឃើញទីក្រុង Starbo។ បន្ទាប់មកមិត្តភក្តិម្នាក់ទៀតបាននឹកឃើញក្រុមរបស់ពួកគេគឺ Moby Dick។ ដូច្នេះពួកគេក៏សម្រេចចិត្តដាក់ឈ្មោះរបស់ក្រុមហ៊ុនកាហ្វេរបស់ពួកគេថា Starbuck។

ប៉ុន្តែហេតុអ្វីបានជាមានសមុទ្រនៅលើរូបសញ្ញា? នេះជាឯកសារយោងទៅសៀវភៅ។ បើតាមរឿងប្រលោមលោក កាហ្វេគឺមានប្រភពនៅលើកប៉ាល់។ អ្នកច្នៃប្រឌិតក៏បានសម្រេចចិត្តដើរតាមប្រធានបទសមុទ្រដោយជ្រើសរើសយកកន្ទុយមច្ឆាពីរជានិមិត្តសញ្ញារបស់ពួកគេ។

Instagram

6

ស្ថាបនិកកម្មវិធីនេះគឺលោក Kevin Systrom ចាប់អារម្មណ៍ក្នុងការថតរូបមុនពេលគាត់បង្កើត Instagram ។ គាត់ពិតជាចូលចិត្តរូបថតដែលបានភ្លាមៗណាស់។ គាត់បានបញ្ចូលគ្នារវាងពាក្យ instant និងពាក្យ telegram ហើយក៏បង្កើតបានជា Instagram ។

ឡូហ្គូរបស់ក្រុមហ៊ុននេះត្រូវបានផ្លាស់ប្តូរបន្តិចបន្តួចនៃកាមេរ៉ា។ ក្រោយមកទៀតវាត្រូវបានប្តូរទៅជាលក្ខណៈតូចទៅៗ ប៉ុន្តែអ្នកនៅតែអាចមើលឃើញបានល្អដដែល។

Virgin

7

សព្វថ្ងៃនេះលោក Richard Branson គឺជាអ្នកជំនួញម្នាក់ដែលទទួលបានជោគជ័យបំផុតនៅលើពិភពលោក និងជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយ ដែលប្រែក្លាយពីក្រុមហ៊ុនថតសំឡេងរហូតដល់ក្រុមហ៊ុនអាកាសចរណ៍។ ឈ្មោះមិនធម្មតាសម្រាប់ម៉ាកនាពេលអនាគតនេះត្រូវបានបង្កើតឡើងដោយចៃដន្យ។ ក្នុងអំឡុងពេលមួយនៃពិធីជប់លៀងដែលគាត់បានទៅ មានក្មេងស្រីមួយចំនួនបានណែនាំឱ្យ Richard ដាក់ឈ្មោះក្រុមហ៊ុន Virgin របស់គាត់ (គាត់មិនប្រាកដនោះទេ ថាធ្ងន់ធ្ងរពេក ឬក៏កំប្លែងពេក) ។ គាត់ក៏បានសម្រេចចិត្តដាក់ឈ្មោះក្រុមហ៊ុនរបស់គាត់ បែបនេះ។ វាត្រូវបានគេជឿជាក់ថា ការសម្រេចចិត្ត និងភាពក្លាហានបានជួយឱ្យ Branson កសាងអាណាចក្រដ៏ជោគជ័យរបស់គាត់។

Amazon

8

លោក Jeff Bezos បានបើកដំណើរការហាងលក់សៀវភៅតាមអ៊ិនធរណេតរបស់គាត់ក្នុងឆ្នាំ ១៩៩៤ ហើយបានបង្កើតឈ្មោះវាភ្លាមៗថា Amazon។ ក្រោយមកហាងរបស់គាត់បានផ្ទុះប្រជាប្រិយភាពយ៉ាងខ្លាំងហើយក្លាយជាអ្នកលក់តាមអ៊ិនធរណេតដ៏ធំជាងគេបំផុតនៅលើពិភពលោក។

ក្រុមហ៊ុនបានផ្លាស់ប្តូរឡូហ្គោជាច្រើនដងហើយឡូហ្គោមួយដែលត្រូវបានប្រើសព្វថ្ងៃមានអត្ថន័យផ្ទាល់ខ្លួនរបស់គាត់។ ទីមួយ Bezos មានក្តីសុបិន្តសំរាប់ហាងរបស់គាត់ដើម្បីលក់រាល់ផលិតផលពី តួរអក្សរ A ដល់ Z។

ទីពីរ មានរាងព្រួញដូចស្នាមញញឹមដែលជានិមិត្តរូបនៃបំណងប្រាថ្នារបស់ក្រុមហ៊ុន Amazon ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនយ៉ាងពេញលេញ និងស្វាគមន៍ពួកគេដោយស្នាមញញឹមដ៏ស្រស់ស្អាត។

Unilever

9

អង្គការដ៏ល្បីលើពិភពលោកនេះរួមបញ្ចូលគ្នានូវផលិតផលរបស់យីហោជាង ៤០០ ។ ឡូហ្គូសម្រាប់ក្រុមហ៊ុនដ៏ធំបែបនេះត្រូវបានគេសន្មតថាជាសកលងាយស្រួលយល់ និងអាចស្គាល់បាន។ ដូចដែលវាបានប្រែក្លាយជា អក្សរ U គឺវាមានអត្ថន័យផ្ទាល់ខ្លួន។ នេះជានិមិត្តរូបនៃការពិតដែលថាក្រុមហ៊ុនព្យាយាមជួយសង្គ្រោះបរិស្ថានហើយស្នាមរលកតំណាងឱ្យភាពបរិសុទ្ធ និងស្រស់ថ្នា។

តើអ្នកមានការភ្ញាក់ផ្អើលចំពោះប្រភពដើមនៃក្រុមហ៊ុនទាំងនេះ និងនិមិត្តសញ្ញារបស់ពួកវាដែរ រឺទេ? តើអ្នកបានដឹងរឿងរ៉ាវទាក់ទងនឹងឡូហ្គោគួរឱ្យចាប់អារម្មណ៍ផ្សេងទៀតដែរ​ រឺទេ? សូមប្រាប់រឿងរបស់អ្នកនៅក្នុងប្រអប់មតិយោបល់ខាងក្រោម!

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side