« ជួប Ex មិនសំខាន់ សំខាន់ប្តីថតឱ្យទៀត » សូមសរសើរទឹកចិត្តបុរសជាប្តីមិនប្រកាន់ ​មានតែឱ្យរាប់អានថែម

អ្នកខ្លះស្រលាញ់គ្នាយូរហើយ ​នៅតែអាចបែកគ្នាបាន ​ដែលជាហេតុគេនាំគ្នានិយាយថាអនាគតពិតជាមើលមិនឃើញឡើយ ​តែអ្នកខ្លះគូស្នេហ៍ដែលធ្លាប់ស្រលាញ់គ្នាពេលបែកគ្នាឈ្លោះប្រកែកលែងរាប់គ្នា  ឯគូខ្លះដែលបែកគ្នានៅតែរាប់អានគ្នាទៅវិញ ​ទៅតាមអត្ថចរិត ​និងរឿងរ៉ាវមុននឹងមានការបែកគ្នារបស់គូនីមួយៗ។

ជាក់ស្តែងនារីម្នាក់ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ​ដោយសារតែកាលថ្ងៃបុណ្យអុំទូកនាងបានដើរលេងជាមួយស្វាមី ​តែបានជួបអតីតគូស្នេហ៍ដោយចៃដន្យ ​ដោយស្វាមីមិនប្រកាន់ថែមទាំងជួយថតរូបឱ្យទៀត។

យោងតាមរយៈគណនី ហ្វេសប៊ុកឈ្មោះ Him ChanKesey បានសរសេររៀបរាបថា៖  « ជួប E x មិនសំខាន់ សំខាន់ប្តីថតអោយទៀត សូមសរសើរចិត្តប្តី គាត់ថារាប់អានគ្នាទៅ បើឯងវិញមើលបាច់ថតទេគ្រាន់តែលឺនិយាយឈ្មោះមានរឿងម៉ង។ Edit ស៊ែរអី ស៊ែរទៅតែមេត្តាដាក់ Caption អោយស្រួលបន្តិច បើដាក់ក្នុងន័យកំប្លែងមិនអីទេ ព្រោះមុននឹងថត មុននឹងផុស ពួកខ្ញុំយល់ពីគ្នារាប់អានគ្នាហើយ »។

ក្រោយពីបានឃើញរឿងរ៉ាវមួយនេះ ​អ្នកលេងបណ្តាញសង្គមជាច្រើនមានការកោតសរសើរជាខ្លាំង ​ថាពិតជាប្តីល្អមែន ​ដែលមិនចេះប្រកាន់អតីតកាលប្រពន្ធថែមទាំងមានចិត្តទូលាយកម្ររកបានទៀត៕

1

2

3

4


5

6

11

10

9

7

8