ជួបប្រទះហើយស្រុកខ្មែរ ​កុំប្រហែសឱ្យសោះ! ​សាកថ្មទូរស័ព្ទចោលសុខៗផ្ទុះត្រូវចៅប្រុសរហូតរបួស ឡើងផ្អើលខេត្តកំពង់ចាម

កំពង់ចាម៖ ​ជារឿយៗ​​ព័ត៌មាននៃការផ្ទុះទូរស័ព្ទ ​រហូតរងរបួសធ្ងន់ស្រាលរាល់ពេលសាកថ្ម ​ត្រូវបានចុះផ្សាយជាបន្តបន្ទាប់ដើម្បីជាការយល់ដឹង ​និងឱ្យគ្រប់គ្នាមានការប្រុងប្រយ័ត្នខ្ពស់។

ស្រាប់តែថ្មីៗនេះករណីផ្ទុះថ្មទូរស័ព្ទបានកើតឡើងប្រាកដមែន ​ចំពោះប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ​ដោយនេះគ្រាន់តែជាការសាកថ្មចោលតែប៉ុណ្ណោះ ​តែបែរជាផ្ទុះរហូតរបួសទៅក្មេងប្រុសម្នាក់ដែលនៅចម្ងាយដល់ទៅ ​៤ ​៥ម៉ែត្រ។

យោងតាមគណនីហ្វេសប៊ុក សេន សាណាស់ បានសរសេររៀបរាប់ថា៖ « ធ្លាប់តែលឺតាមបណ្តាយពត៌មាន បែរប៉ះចៅខ្ញុំរស់នៅ ស្រុកក្រូចឆ្មា ខេត្ត ត្បូងឃ្មុំ កាលពីម៉ោង២យប់មិញ គឺក្មួយស្រីខ្ញំុបញ្ចូលថ្មទូរស័ព្ទ ចំណាយ4ទៅ៥ម៉ែតពីកន្លែងដេក តែនៅផ្ទុះត្រូវទៀត។សូមបងប្អូនប្រុងប្រយ័ត្នផងណា.! សូមឆាប់ជាណាចៅ.! ​»។

ទោះជាយ៉ាងណាមូលហេតុដែលបណ្តាលឱ្យផ្ទុះ  មិនត្រូវបានម្ចាស់គណនីទម្លាយឱ្យដឹងនោះទេ ​ដោយពេលខ្លះការផ្ទុះអាចមកពីការប្រើទូរស័ព្ទបែកបាក់ដោយមិនជួលជុល ​ឬប្រើឆ្នាំសាកក្លែងក្លាយដែលធ្វើឱ្យឡោះងកម្តៅជាដើម។

ក្រោយបានដឹងដំណឹងនេះ ​យ៉ាងណាៗសូមបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវតែបង្កើនការប្រុងប្រយ័ត្នឱ្យមែនទែន ​បើអាចកុំប្រើទូរស័ព្ទពេលសាកថ្ម ​គួរសាកថ្មឱ្យឆ្ងាយពីខ្លួន ​ជាពិសេសកុំប្រើឆ្នាំងសាកក្លែងក្លាយឱ្យសោះ៕


S Phone

75210803_1109815512545271_5890640293203542016_n

73495167_1109815465878609_2875552004208328704_n

76713899_1109815435878612_8116495519418679296_n