ខ្ញុំ​ឮ​អ្នក​មាន​ខ្លះនាំ​គ្នា​និយាយ​ថាអ្នក​ក្រ​ មក​ពី​ខ្ជិលឬមក​ពី​គ្មាន​គំនិត។ តែ​មិន​មែន​ចឹង​ទាំង​អស់​ទេ…

កាលពីថ្ងៃទី ២៤ ខែ តុលា អ្នកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេទ្យផងនោះបានសរសេរនៅលេីហ្វេសបុករបស់គាត់ដេីម្បីកុំឱ្យអ្នកមានមួយចំនួនវាយតម្លៃអ្នកក្រ ដោយសារតែមក​ពី​ខ្ជិលឬមក​ពី​គ្មាន​គំនិត។

អ្នកស្រី ដាណា មិនត្រឹមតែពូកែរកសុីប៉ុណ្ណោះទេគាត់ចូលចិត្តជួយអ្នកក្រលំបាក ហេីយមានសម្រស់ស្អាត លេីសពីនេះទៅទៀតគាត់ច្រៀងពិរោះទៀតផង។

ព័​ត៍​មាន​បន្ថែម៖ Dana Try

នេះជាខ្លឹមសារពេញនូវអ្វីដែលគាត់បានសរសេរ៖ «ខ្ញុំ​ឮ​អ្នក​មាន​ខ្លះ នាំ​គ្នា​និយាយ​ថា អ្នក​ក្រ​មក​ពី​ខ្ជិល មក​ពី​គ្មាន​គំនិត។ តែ​មិន​មែន​ចឹង​ទាំង​អស់​ទេ កុំ​វាយ​តម្លៃ​គេ​ទាំង​អស់​នោះ ព្រោះ​ខ្ញុំ​ខ្លួន​ឯង​នេះ​ហើយ ធ្លាប់​ក្រ ធ្លាប់​ពិបាក ធ្លាប់​ដឹង​ច្បាស់​ណាស់។ ពេល​ខ្លះ មាន​គំនិត​តែ​វា​គ្មាន​លុយ មិន​ហ៊ាន​ប្រថុយ ឱ្យ​ធ្វើ​ម៉េច ខ្លាច​ខុស​ម្ដង ឡុង​ចុង​គ្មាន​សល់​អី​ក្នុង​ខ្លួន។

អ្នក​មាន​លុយ គេ​រក​ស៊ី ៥​មុខ បើ​ខុស​តែ​មួយ​មុខ ឬ ២​មុខ គេ​មាន​អា ៣ ៤​មុខ​ទៀត ទប់​គ្នា ចឹង​គេ​ខ្លាច​អី​ប្រថុយ។ អ្នក​មាន គេ​យក​លុយ​តែ ៥០​ម៉ឺន​ដុល្លារ​ទៅ​ចង​ការ បើ​ស្អុយ ២ ៣​នាក់​មិន​សង ក៏​មាន​រាប់​រយ​នាក់​ទៀត​ទប់​គ្នា​យក​លុយ​ការ​មក​សង ចំណេញ​កប់​ក្ដោង។ ចុះ​អ្នក​ក្រ មាន​លុយ​តែ​ប៉ុន្មាន​ពាន់​ដុល្លារ​អី ហ៊ាន​សាក​ចង​ការ​ស្អុយ​ម្នាក់ ពីរ​នាក់ ដឹង​តែ​អស់​ហើយ។

ពេល​អ្នក​ក្រ​ទៅ​ខ្ចី​លុយ​គេ​មក​រកស៊ី កុំ​ថា​ឡើយ​ធនាគារ ពេល​ខ្លះ​សូម្បី​បង​ប្អូន​ឯង ក៏​មិន​ចង់​មើល​មុខ​ផង ខា្លច​គ្មាន​អី​សង​វិញ។ បើ​អ្នក​មាន​លុយ​ស្រាប់ ទៅ​ដល់ ចង់​បាន​ប៉ុន្មាន​ក៏​បាន។ នេះ​មិន​មែន​គ្មាន​គំនិត​ទេ គឺ​ទាល់​អា​រឿង​លុយ​ហ្នឹង​តែ​ម្ដង ហើយ​មួយ​ទៀត មាន​លុយ​តិច​តួច​ចេះ​តែ​ខ្លាច។

​​​​ល្មម​ហើយ ឈប់​រិះ​គន់​អ្នក​ក្រ អ្នក​អត់​ថា​គ្មាន​គំនិត​ទៅ ពេល​ខ្លះ​ដឹង​ពី​ស្ថានភាព​ជាក់​ស្ដែង​របស់​គេ ទើប​ដឹង​ថា​វា​ពិបាក​ប៉ុណ្ណា។ ចង់​ចេញ​រក​ស៊ី​ត្រូវ​គិត ប្រើ​លុយ​ត្រូវ​គិត ទិញ​គេ​ត្រូវ​គិត ដាក់​ឥវ៉ាន់​ត្រូវ​គិត គិត​គ្រប់​សព្វ។ បើ​អ្នក​ខ្លះ លុយ​ត​ពី​កេរ្តិ៍​ឪពុក​ម្ដាយ​មក យក​ទៅ​ដាក់​តែ​ធនាគារ ក៏​ដេក​ស៊ី​មិន​អស់។

ខ្ញុំ​យល់​អារម្មណ៍​អ្នក​ខ្លះ​គាត់​ចង់​រកស៊ី តែ​គាត់​ខ្លាច​ខាត ខ្លាច​គ្មាន​លុយ​សង​គេ​វិញ។ ខ្ញុំ​កាល​មុន​ក៏​ចឹង​ដែរ លុយ​តិច​មិន​ហាន​ឈោង​ធំ ខ្លាច​វា​អស់​ពី​ខ្លួន តែ​គិត​ឡើង​វិញ ថា​អ្នក​ខ្លះ​គ្មាន​គំនិត​ផង គេ​ធ្វើ​បាន ចុះ​បើ​យើង​គិត​បាន​គ្រប់​សព្វ​ហើយ ម៉េច​បាន​មិន​ហាន​ប្រថុយ។ ប្រឹង​សន្សំ​ពី​មួយ​កាក់​មួយ​សេន ទម្រាំ​មាន​ថ្ងៃ​នេះ មិន​មែន​ស្រួល​ទេ។

ដោយសារ​ចឹង​ហើយ បាន​ខ្ញុំ​ចេះ​តែ​ជួយ​គេ អ្នក​ខ្លះ​ឱ្យ​ជំពាក់ អ្នក​ខ្លះ​ជួយ​ជា​គំនិត ហើយ​មិន​ឱ្យ​ព្រួយ​រឿង​ខាត​ទេ បើ​លក់​មិន​បាន ទិញ​ចូល​វិញ។ តែ​តាម​ពិត​ទៅ រឿង​អី​លក់​មិន​ចេញ ឱ្យ​តែ​ប្រឹង​ប្រែង បាន​ជោគ​ជ័យ​ទាំង​អស់​ហ្នឹង ព្រោះ​របស់​ល្អ​ស្រាប់​ហើយ NNP។ មែន​អត់​គ្នា​យើង​ស្រីៗ?»


Try Dana 1

#1

Try Dara 1

#2

Try Dara 2

#3

Try Dara 3

#4

Try Dara 4

#5

Try Dara 5

#6

Try Dara 6

#7

Try Dara 7

#8

Try Dara 8