អស្ចារ្យមែន! សម្បកក្រូចថ្លុង អាចយកមកធ្វើជាថ្នាំបាញ់មូស ​បាញ់ស្រមោច ​បានយ៉ាងមានប្រសិទ្ធភាពមិនធម្មតា

ដូចដែលយើងបានដឹងរួចមកហើយថា ​ខែភ្លៀង ​និងខែធ្លាក់ខ្យល់សម្បូរមូសខ្លាណាស់ ​ដែលវាអាចបង្កឱ្យប្រជាជន ​ជាពិសេសក្មេងៗកើតជំងឺគ្រុនឈាមដោយងាយ។

ដូច្នេះហើយដើម្បីការងារ ​និងបង្ការមូសខ្លាខាំ ​យើងត្រូវតែបោសសម្អាតផ្ទះ ​លុបបំបាត់ថ្លុកកន្លែងដក់ទឹក  ឱ្យកូនៗគេងក្នុងមុង រួមទាំងកម្ចាត់ និងការបារមូសដៃដូចជាប្រើថ្នាំបាញ់មូស ​ឬធូបមូសជាដើម ​តែសារធាតុគីមីមួយនេះបែរជាអាចប៉ះពាល់ដល់សុខភាពមនុស្សយើង និងក្មេងតូចៗបានផងដែរ។

29329950 C8f7 11e9 9357 5ac8500cb25f

តែពិតជាមិននឹកស្មានដល់មែន ថាការប្រើប្រាស់សំបកក្រូចថ្លុង អាចយកច្នៃធ្វើថ្នាំបណ្តេញមូស និងស្រមោចបានយ៉ាងមានប្រសិទ្ធភាព ​ជាពិសេសថែមទាំងចំណាយលុយអស់តិច ហើយមិនប៉ះពាល់សុខភាពទៀតផង។

# វិធីធ្វើ៖

-លាងក្រូចថ្លុងឱ្យស្អាត ចិតសម្បក ហើយយកផ្នែកសម្បកសៗ ចេញ រួចចិតជាចំណិតតូចៗស្តើងៗ ហើយដាក់វាចូលក្នុងដបបាញ់ទឹក រួចដាក់ទឹកបំពេញ ដោយលាយជាមួយអាល់កុលបន្តិច ទុកចោលរយៈពេលប្រមាណជា ១៥នាទី


-បន្ទាប់មកលោកអ្នកអាចយកប្រើបានហើយ ដោយយកបាញ់ជុំវិញផ្ទះ ​ឬបាញ់បន្ទប់គេងដូចថ្នាំបាញ់មូសធម្មតា។

Pomelostep2 56a9481b5f9b58b7d0f9e1bc

DSC04732

Or

អត្ថបទដកស្រង់៖ អ៊ាង សុផល្លែត