ឈប់បានឈប់ទៅរឿងបារី! មិនត្រឹមតែគ្រោះភ័យដល់ខ្លួនឯង ​គ្រួសារទាំងមូលអាចជួបជំងឺគួរឱ្យខ្លាចមួយនេះ!

ការជក់បារី​ ពិតជា​នាំមក​នូវ​ផលប៉ះពាល់​ដល់សុខភាព​ខ្លាំងណាស់ ដែល​បង្ក​ឱ្យ​កើតមាន​​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ ដូចជា​ជំងឺ​មហារីក​សួត​ ជំងឺផ្លូវដង្ហើម​ ជំងឺបេះដូង​ ជាពិសេសការជក់បារីមិនត្រឹមតែអាចប៉ះពាល់ដល់សុខភាពខ្លួនឯងនោះទេ ​សូម្បីតែមនុស្សជុំវិញខ្លួនក៏អាចកើតមានបញ្ហានេះបានដែរ ​ដែលគេហៅថា ការជក់បារីដោយប្រយោល។

ថ្មីៗនេះផងដែរ មានវេជ្ជបណ្ឌិតមួយរូបបានបង្ហោះសាររៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួន ដោយជួបនឹងអ្នកជំងឺមួយរូប ​ដែលកើតមានបញ្ហាដោយសារតែ ស្វាមីរបស់គាត់ជាអ្នកជក់បារីម្នាក់។

តាមរយៈគណនីហ្វេសប៊ុកផេក Dr. SAUT Phearum បានសរសេររៀបរាប់ថា៖ ​« ស្ត្រី ៤៧ ឆ្នាំ មកមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ដោយសារនោមឈាម។ គាត់មិនពិសារបារីទេ ប៉ុន្តែស្វាមីគាត់ជក់បារី ២កញ្ចប់ក្នុងមួយថ្ងៃ។ ក្រោយពីឆ្លុះឃើញថាគាត់មានដុំសាច់ដែលមើលទៅជាសាច់មហារីក។ ថ្ងៃនេះពួកខ្ញុំបានកាត់ដុំសាច់ប្លោកនោមដោយម៉ាសុីន អង់ដូស្កុប និង យកទៅវិភាគ។

សូមលោក លោក លោកស្រី កុំពិសារបារី និង កុំហឹតផ្សែងបារី ព្រោះគេរកឃើញថា មហារីកប្លោកនោមកើតលើ បុរសដែលពិសារ បារី ពី ៥០ ទៅ ៦៥ ភាគរយ និង ស្រ្តី ពី ២០ ទៅ ៣០ ភាគរយ។

វេជ្ជបណ្ឌិត សូត្រ ភារម្យ ឯកទេស វះកាត់តម្រងនោម និង អសមត្ថភាពផ្លូវភេទ »

ដូច្នេះ ​សូមបងប្អូនទាំងអស់គ្នាកាត់បន្ថយការជក់បារី ​ឬបញ្ឈប់ការជក់បារីតែម្តងល្អជាង ​ដើម្បីសុខភាពខ្លួនឯងផង ​និងដើម្បីមនុស្សជាទិស្រលាញ់ជុំវិញផង៕


1

3

2

4

75285830_1672609769537061_2387551789902725120_o