តើមានមនុស្សប្រុសប៉ុន្មាននាក់ ដែលដឹងពីទុក្ខលំបាករបស់ប្រពន្ធ ដូចជាស្វាមីម្នាក់នេះទៅ មាននៅសល់ទៀតទេ?

ភ្នំពេញ៖ ការលំបាកធំៗនៅក្នុងមួយជីវិតកើតជាមនុស្សស្រីពិតជាមានច្រើនយ៉ាងណាស់  ជាពិសេសក្រោយការរៀបការសាងគ្រួសារ ​ដោយការលំបាកធំមួយនៅក្នុងចំណោមការលំបាកជាច្រើននោះ ​ការពរពោះសម្រាលកូនពិតជាភារកិច្ចមួយដ៏លំបាកទាំងផ្លូវកាយផ្លូវចិត្ត ​ថែមទាំងអាចប្រឈមមុខនឹងគ្រោះថ្នាក់ផងដែរ ​ដូច្នេះហើយបានជាចាស់ប្រើពាក្យសម្រាលកូន ជំនួសដោយពាក្យ ឆ្លងទន្លេ ​ពោលគឺការឆ្លងកាត់ដែលអាចប្រឈមនឹងហានិភ័យខ្ពស់។

ជាក់ស្តែងការលំបាករបស់ស្ត្រីនៅក្នុងការសម្រាលកូន មិនសូវជាមានអ្នកដឹង និងយល់ប៉ុន្មាននោះទេ ​ជាពិសេសគឺមនុស្សប្រុសតែម្តង ​ដោយមនុស្សប្រុសមួយចំនួនមិនបានឆ្លងកាត់ ​គិតថាជារឿងងាយ ​ឬជាធម្មជាតិមនុស្សស្រីជាដើម។

តែអាចថាជាសំណាងរបស់នារីជាភរិយាជាច្រើនរូបដែរ ​ក្រោយពីពរពោះ និងបានសម្រាលកូនរួច មានស្ត្រីមិនតិចនាក់ដែរ ​ដែលត្រូវបានប្តីស្រលាញ់ថ្នាក់ថ្នម យល់ចិត្តយល់ថ្លើម ​និងដឹងពីការលំបាករបស់ស្ត្រីជាប្រពន្ធ ​តួយ៉ាងដូចជាទឹកចិត្តបុរសជាប្តីមួយរូបនេះជាដើម ​ដែលការយល់ចិត្តមួយនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមកោតសរសើរជាខ្លាំង។

តាមរយៈគណនីហ្វេសប៊ុក You Long បានបង្ហោះរូបភរិយា ​និងកូនដែលទើបតែកើតមក ​រួចសរសេរសារយ៉ាងចាក់ដោតថា៖ « ថ្ងៃនេះគឺជាថ្ងៃដែលភរិយាខ្ញុំឈឺចាប់ខ្លាំងបំផុត ឈាមស្រស់ៗហូរដូចទឹក 💉💉 ការឈឺចាប់របស់នាង ការលះបង់របស់នាង វាធំធេងពេកហើយសម្រាប់ខ្ញុំ 😢😢 ៣៥សប្តាហ៍នេះ ខ្ញុំបានឃើញនាងលំបាកពេកទៅហេីយ ញ៉ាំក៏មិនបាន គេងក៏មិនបានគ្រប់គ្រាន់ ដេីរក៏មិនស្រួល 🤒🤒

បងអាណិត និងស្រលាញ់អូនខ្លាំងណាស់ ថ្ងៃនេះជាថ្ងៃដែលខ្ញុំសប្បាយចិត្តបំផុតក្នុងមួយឆាកជីវិតនេះ 🎉🎉 អរគុណដែលលះបង់ជីវិតមួយនេះសំរាប់បង បងនឹងរក្សាគ្រួសារដ៏តូចមួយនេះ ឱ្យមានតម្លៃហើយមានសុភមង្គលជារៀងរហូត 🤰🏻👼🏻👼🏻❣️long&fang forever❣️ Date: 18.11.1019 Time: 2:20pm ស្វាគមន៍កូនៗដែលមកដល់ពិភពលោកមួយនេះ ដែលមកដល់គ្រួសារមួយនេះ 👨‍👩‍👧‍👧 let’s build a family together children 👨‍👩‍👧‍👧 »។

នេះពេញជាស្វាមីដែលនារីគ្រប់រូបត្រូវការមែន ​ដូច្នេះក្នងនាមជាមនុស្សប្រុស ​ជាស្វាមីសូមមេត្តាយល់ចិត្ត ​និងស្រលាញ់មើលថែទាំភរិយារបស់ខ្លួនឱ្យបានល្អ ព្រោះនាងជាភរិយា ​ជាម្តាយកូនរបស់អ្នក ​ដែលខំលះបង់ទាំងកាយទាំងចិត្តដើម្បីគ្រួសារ ទាំងប្តី ​ទាំងកូនសព្វបែបយ៉ាង៕


1

76778253_2642179429175233_437138855104086016_o

75602750_2642179219175254_7576265947288174592_o

75392695_2642179265841916_7759638064162406400_o

75380073_2642179385841904_6370309941697183744_o

75362434_2642179822508527_6716181622229565440_o