៩ឆ្នាំចាំស្នេហ៍ ​មិនដែលធ្វើជាសង្សារនឹងគ្នាសោះ ទីបំផុតក្លាយជាគូដណ្តឹង ត្រៀមចូលរោងការ

ជាធម្មតាស្នេហា បង្កើតឡើងរមែងកើតឡើងដោយសារតែចំណងមិត្តភាព ​បន្ទាប់មកទើបក្លាយជាគូស្នេហា ​ឬគូសង្សារ  ហើយក៏អាចបន្តចំណងស្នេហាក្លាយជាគូដណ្តឺង ​ឬជាប្តីប្រពន្ធស្របច្បាប់នាពេលអនាគត។

តែថ្មីៗនេះ ​គូស្នេហ៍មួយគូស្នេហ៍ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ​ថែមទាំងចម្លែកចិត្តផងដែរ ​ដោយសារតែគូស្នេហ៍មួយគូនេះស្គាល់គ្នាដល់ទៅ ​៩ឆ្នាំ ​តែមិនដែលនិយាយថាស្រលាញ់គ្នា ​ឬក្លាយជាសង្សារគ្នាឡើយ ​ដោយខាងប្រុសជាអ្នកព្យាយាមដោយខ្លួនឯង។  តែទីបំផុត  គូស្នេហ៍មួយគូនេះ  រយៈពេល  ៩ឆ្នាំទីបំផុតបានក្លាយទៅជាគូណ្តឺងនឹងគ្នាទៅវិញ។

តាមរយៈគណនី  Ya Ti FoTo Cambodia បានសរសេររៀបរាប់ថា៖ ​« 💞៩ឆ្នាំចាំស្នេហ៍💞

Pn Sam-ol & Ji Vit ✍🏻៩ឆ្នាំមកនេះរឿងរ៉ាវស្នេហារបស់ខ្ញុំហាក់ដូចជាសោះក៏ក្រោះ😌រកត្រេីយមិនចង់ឃើញ រយ:ពេលកន្លងមកនេះមិនដឹងជាអ្វីនិងគ្នាអោយពិតប្រាកដ😒មិនដែលចេះស្វីតដូចគូរគេ សូម្បីតែលេខទូរសព្ទក៏មិនសូវចាប់អារមណ្ម៍ដែលបានខល បានត្រឹមតែលេងឆាតដូចមិត្តភ័ក្ដដទៃ🤒សុំគេធ្វើជាសង្សារក៏គេមិនព្រម សួរថាស្រឡាញ់ក៏គេថាអត់ តែទីបំផុតក៏ក្លាយជាគួដណ្ដឹងនិងគ្នា💞ហើយក៏សូមអរគុណគាត់ដែលរង់ចាំខ្ញុំអស់រយ:ពេលជាច្រើនឆ្នាំ ថ្ងៃខាងមុខខ្ញុំនិងធ្វើអោយគេមានស្នាមញញឹមជារៀងរហូត👩‍❤️‍💋‍👩👫💞 »។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

Scren

78259763_2140138796290528_1634468105348448256_o


75594619_2140137402957334_5539853559471800320_o

75328582_2140138406290567_6606301158908624896_o

75392622_2140138266290581_1093075769606799360_o

75443053_2140137066290701_4073012332559597568_o