កុំចេះតែហ៊ាន! ប្រទេសអ្នកមាន ​និងមហាអំណាចទាំងនេះក៏មានបំណុលវ័ណ្ឌក មិនធម្មតាដែរ

មានដែលដឹងអត់ថាតេីប្រទេសណាខ្លះដែលជំពាក់បំណុល​ ប្រទេសផ្សេងច្រេីនជាងគេក្នុងពិភពលោក ? សព្វថ្ងៃ​ រូបិយប័ណ្ណ​ត្រូវបានដោះដូរជុំវិញពិភពលោក​ ដែលរូបយប័ណ្ណតំណាងប្រទេសផ្សេងៗត្រូវបានដំណេីរការជុំវិញពិភពលោកកន្លងមក​ ដោយប្រទេសនីមួយៗត្រូវការប្រេីប្រាស់រូបិយប័ណ្ណដើម្បីទៅទិញវត្ថុធាតុដេីមពីប្រទេសដទៃ សម្រាប់ផលិតផលិតផលសម្រេចហេីយបញ្ចេញលក់ក្នុងទីផ្សារជាដេីម​ ។

ដោយក្នុងនោះប្រទេសដែលជំពាក់បំណុលច្រើនជាងគេ ​សុទ្ធសឹងតែជាបំណុលជាតិ  ដោយបំណុលជាតិ គឺជាបំណុលដែលប្រទេសនោះជំពាក់ប្រជាជនខ្លួនឯង + ជំពាក់ស្ថាប័នខ្លួនឯង + កម្ចីបរទេស។

១. ប្រទេសខ្លះខ្ចីលុយប្រជាជនមកប្រើ តាមរយៈការបោះសញ្ញាបណ្ណ (Government Bond) ហើយនៅក្នុងរយៈពេលជាក់លាក់ណាមួយ រាជរដ្ឋាភិបាលនឹងអោយលុយវិញ។

២. ប្រទេសខ្លះប្រើលុយលើសថវិការកំណត់ ជាហេតុត្រូវទៅខ្ចីស្ថាប័នខ្លួនឯង មកចាយសិន​ (ខ្ចីលុយរបស់ក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ)

៣. បំណុលបរទេស គឺជាបំណុលជំពាក់រាជរដ្ឋាភិបាល ឬ​ប្រជាជនរបស់ប្រទេសដទៃទៀត។

ដូច្នេះវេលានេះយេីងខ្ញុំនឹងលេីកយកប្រទេសទាំង​១០ ដែលជំពាក់បំណុលរបស់ប្រទេសដទៃទៀតដ៏ច្រេីន​ជាងគេបំផុតដូចជា៖

១. ជប៉ុន៖ ប្រទេសជប៉ុន​ ជំពាក់បំណុលរបស់គេរហូតដល់​ 9.087 Trillion Dollar ។ ថ្វីត្បិតតែជប៉ុនគឺជាប្រទេសដែលរីកចម្រេីនវិស័យឧស្សាហកម្មក្ដី​ ជាពិសេសគឺតែងតែផ្ដល់ជំនួយដល់កម្ពុជាក្ដី តែជប៉ុនក៏ជាប់បំណុលច្រើនជាងគេបង្អស់លើលោកដែរ​ ។

២. ក្រិក​៖ ក្រិកគឺជាប្រទេសមួយ ដែល​មានការអប់រំ និងជឿនលឿនផ្នែកសេដ្ឋកិច្ចតែ​ ប្រទេសនេះជាប់បំណុលរហូតដល់​ 379 Billion Dollar ។

៣. ព័រទុយហ្គាល់៖ ​ ព័រទុយហ្គាល់ គឺជាប្រទេសកំណេីតរបស់​តារាបាល់ទាត់​ Christaino Ronaldo ហេីយក៏ជាប្រទេសក្នុងតំបន់អុឺរ៉ុប​ អាចថា​សេដ្ឋកិច្ចមធ្យម តែក៏ជាប់បំណុលគេច្រេីនដែរ រហូតដល់​ 264 Billion Dollar ឯណោះ​ ។

៤. អុីតាលី​៖ អុីតាលី​ គឺជាប្រទេសដែលរីកចម្រេីនមួយនៅអុឺរ៉ុបដែលគេនិយមទៅភ្លក់ម្ហូបអាហារនិងតំបន់ប្រវត្តិសាស្រ្ដមួយនេះក៏ជាប់បំណុលជាតិច្រេីនដែរពោលគឺ​ 2.48 Trillion Dollar ផងដែរ​ ។

៥. ប៊ូតាន៖ ប៊ូតាន​​គឺជាប្រទេសមួយដែលស្ដិតនៅក្នុងទ្វីបអាសុីមួយដែរដែលជាប់បំណុលគេ​ គឺ 2.33 Billion Dollar ។


៦. សុីប​៖​ សុីបគឺជាប្រទេសនេះមានបំណុលជាតិ 21.64 Billion Dollar ឯណោះ​ ។

៧. បែលហ្សុិក៖ បែលហ្សុិក​គឺជាប្រទេសមួយនៅប៉ែកអុឺរ៉ុបមួយ ដែលមានបំណុលជាតិចំនួន​ 456.18 Billion Dollar ឯណោះ​ ។

៨. អាមេរិក​៖  លោកអ្នកមួយចំនួនធំច្បាស់ជាស្គាល់ហេីយអំពីមហាអំណាចយក្សសេដ្ឋកិច្ចគ្របនៅលេីពិភពលោកមួយនេះ​ ធម្មតាទេយេីងរកសុីធំក៏ត្រូវជំពាក់គេច្រេីនដែរ​ អាមេរិកមានបំណុលជាតិរហូតទៅដល់ 19.23 Trillion Dollar ញ៉ាក់សាច់តែម្ដង​ ។

៩. អេស្ប៉ាញ៖​ ប្រទេសអេស្ប៉ាញ គឺជាប្រទេសដែលមានឆ្នេរសមុទ្រស្អាតជាងគេមួយនៅ​ អុឺរ៉ុប​ ក៏ជំពាក់គេចំនួន​ 1.24 Trillion Dollar ដែលនេះគឺជាបំណុលដែលធំមួយដែរ​ ។

១០. សិង្ហបុរី​ ៖ កូននាគអាសុីមួយនេះគឺមានផ្ទៃដីត្រឹមតែ​ 648 km2 តែសេដ្ឋកិច្ចគឺខ្លាំងក្លា​ ឯបំណុលក៏ធ្ងន់ក មិនតិចដែរគឺ​ 254 Billion Dollar ។

សម្រាប់ពត៌មាននេះគឺយេីងដកស្រង់មកអំពី  WorldPopulationReview.com នេះឯង​ ដែលជាស្ថិតិក្នុងឆ្នាំ​ 2019 តែម្ដង​  និង CamboFinance ៕

Japan 2107x1406

Patriotic Country Songs 793x526

72480504_544763039620749_8485678332518596608_n

74214591_941625502902830_1663401354401415168_n