ស្រលាញ់គ្នា ៣ខែ មិនដែលជួបមុខ លេងភ្ជាប់ពាក្យតាមវីដេអូឆាតតែម្តង! អ្វីក៏អាចទៅរួចដែរ ឱ្យតែមាននិស្ស័យ និងស្រលាញ់គ្នាពិត (មានវីដេអូ)

លើលោកនេះមានរឿងជាច្រើនដែលយើងគិតថាមិនអាចទៅរួច ​តែនៅតែអាចទៅរួចនៅក្នុងពេលវេលាជាក់លាក់ណាមួយដែលយើងនឹកស្មានមិនដល់ ​ជាពិសេសគឺសេចក្តីស្នេហាតែម្តង  មិនថាឧបសគ្គ ​ឬបញ្ហាកើតឡើងយ៉ាងណាក៏ដោយ ឱ្យតែមានចិត្តឱ្យគ្នា ​ព្រមស្មោះស្ម័គ្ររឿងអ្វីៗនឹងអាចទៅរួចជាមិនខាន។

ជាក់ស្តែងគូស្នេហាមួយគូ ​ត្រូវបានមហាជន  ភ្ញាក់ផ្អើលផង ​អបអរសាទរផង ​ដោយគូស្នេហ៍មួយគូនេះហាក់ចម្លែកប្លែកខុសគេតែម្តង ​ដោយសារតែពួកគេ ​ទើបតែស្រលាញ់គ្នាបាន ​៣ខែ តាមហ្វេសប៊ុកប៉ុណ្ណោះទាំងមិនដែលជួបមុខគ្នា  តែពួកគេបែរជាមានចិត្តស្រលាញ់ខ្វះគ្នាមិនបាន ​រហូតរៀបចំពិធីភ្ជាប់ពាក្យយ៉ាងធំដុំ ​តែគ្មានវត្តមានកូនកំលោះផ្ទាល់ចូលរួមនោះឡើយ ​ពោលគឺភ្ជាប់ពាក្យតាមវីដេអូខលទៅវិញ។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ឃាង​ ធារី​ ដែលត្រូវ​ជាកូន​កំលោះ​ បាន​បង្ហោះ​សារ​ រៀប​រាប់ថា៖​ «រយះពេល៣ខែ ដែលបងបានស្រលាញ់អូនតាមហ្វេសប៊ុក​ទាំងដែលមិនធ្លាប់ឃេីញគ្នាផ្ទាល់ម្តងសោះ អ្វីៗគឺកេីតចេញពីនិស្ស័យ​ ហេីយពេលនេះបងនៅឆ្ងាយពីអូនកំពុងតែធ្វេីការនៅកូរ៉េ។​

ទោះបីពួកយេីងនៅឆ្ងាយពីគ្នាមែនពិត តែពួកយេីងក៍អាចភ្ជាប់ពាក្យតាមវីឌីអូឆាតក៍បានដែរ​ សំខាន់ចិត្តពួកយេីងទាំង២នៅជា១គ្នា​ នឹងស្រលាញ់គ្នាស្មោះត្រង់ ហេីយមិនយូរទេសល់ពេលតែ៤ខែទៀត​ ពួកយេីងនឹងបានជួបជុំគ្នានឹងរៀបការជា១គ្នាហេីយ​ ប្រពន្ធសំលាញ់រង់ចាំបន្តិចទៅណា។​ កូនទាំង២សូមអគុណរដល់អ្នកមានគុណទាំងសងខាងដែលជួយរៀបចំកម្មវីធីអោយកូន»។

ចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះគូស្នេហ៍មួយគូនេះ? សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖ 

1

73132324_952497825085668_1136577483303288832_o

2


3

4

21

22

23

25