ស្រីៗដឹងអត់ ប្តីល្អ ​ឬមិនល្អ នឹងបង្ហាញធាតុពិតពេលយើងកំពុងតែពរពោះ និងសម្រាលកូនរួចហ្នឹងហ្មង

ជាការពិតណាស់ ​ពេលពរពោះ ​ស្ត្រីមានផលវិបាកច្រើនទាំងផ្លូវកាយ និងផ្លូវចិត្ត ​ដែលទាមទាឱ្យស្វាមីយកចិត្តទុកដាក់ ​ថែទាំងភរិយាឱ្យបានច្រើន។

ដូច្នេះហើយចង់ដឹងថាប្តីអ្នកជាប្តីល្អឬក៏អត់ស្តែងតាមរយៈសកម្មភាពដែលមានចំពោះប្រពន្ធពេលពរពោះនោតែម្តង។

តាមរយៈគណនីហ្វេសប៊ុក Ros Rachana បានសរសេររៀបរាប់ថា៖

« តេីអ្នកដឹងទេថាប្តីអ្នកជាប្តីល្អនៅពេលណា​ គឺនៅពេលអ្នកមានទម្ងន់នេះហេីយ​ 😍

1. គាត់សប្បាយចិត្តពេលអ្នកមាន​ បេប៊ីអោយគាត់

2. គាត់មេីលថែអ្នកនៅពេលអ្នកចាញ់​ ក្អួតចង្អោរ​ ចង់ញាំនេះញាំនោះ

3. ពេលដឹងភេទកូនគាត់ត្រេកអរមិនថា​ ភេទអី​ កូនទីប៉ុន្មាន


4. គាត់បារម្ភអ្នកគ្រប់ជំហាន​ មិនថាញាំរឺគេង​

5. គាត់មិនដែលទុកអ្នកចោលនៅម្នាក់ឯង​ គាត់ស្រូតចេញពីធ្វេីការមកមេីលអ្នក​ មិននៅផឹកសុី​ ព្រោះបារម្ភពីប្រពន្ធពោះធំនៅផ្ទះ

6. យប់ឡេីងជួយច្របាច់​ជេីង​ ចង្កេះ​ ស្មា​

7. ជាពិសេសគាត់មិនមានស្រីញីក្រៅ​ ពេលដែលប្រពន្ធទ្រាំលំបាកពពោះ​ កូនអោយគាត់ទេ​ 😍

ហេីយពិសេសសម្រាប់ខ្ញុំជាងគេ​ គឺគាត់ថាប្រពន្ធគាត់ទ្រាំពពោះ​ 9 ខែបាន​ រឿងអីគាត់ទ្រាំអត់​ 1 ឆ្នាំមិនបាន​ 😁 គាត់ដឹងថាពេលពពោះប្រពន្ធគាត់មួម៉ៅ​ គិតច្រេីន​ ចឹងគាត់មិនធ្វេីអោយប្រពន្ធគាត់​ ខកចិត្តទេ​ 😘

Credit #RosRachana » ៕

124

75204456_1997142287055059_8149876975905800192_o