បុរសដែលមានកម្ពស់ខ្ពស់ជាងគេបំផុត​ទាំង ១០នាក់ក្នុងប្រវត្តិសាស្ត្រ

 

វាមិនមែនជារឿងចម្លែកនោះទេដែលមនុស្សយើងកើតមកមានលក្ខណៈខុសប្លែកពីគ្នា។ យើងម្នាក់ៗប្រាកដជាដឹងច្បាស់ហើយថាភាពខុសគ្នានៃពណ៌សម្បុរ មុខមាត់ រូបរាង និងកម្ពស់ជាដើមក៏ដោយសារតែមានជាប់ហ្សែនពីឪពុកម្ដាយ ឬខ្សែស្រឡាយមុនៗ។ ភាពខុសគ្នានេះទៀតសោតក៏អាស្រ័យទៅតាមពូជសាសន៍នៃបណ្ដាប្រទេសផ្សេងៗគ្នានៅលើពិភពលោក។

ប៉ុន្ដែពេលខ្លះចម្ងល់នៅតែកើតមានចំពោះយើង ព្រោះក្នុងគ្រួសារមួយចំនួនឪពុកម្ដាយមិនមានកម្ពស់ខ្ពស់ប៉ុន្មានទេ តែកូនៗបែរជាខ្ពង់ជ្រងៗទាំងព្រម។ ត្រង់ចំណុចនេះយើងប្រហែលជាគិតថា វាក៏ដោយសារតែរបបអាហារដែលពួកគេបរិភោគប្រចាំថ្ងៃហើយមើលទៅ។

យើងតែងគិតថាមនុស្សដែលមានកម្ពស់ចាប់ពី ១.៧០ម៉ែត្រ រហូតដល់ ១.៩០ម៉ែត្រគឺខ្ពស់ស្រឡះណាស់ទៅហើយ។ យើងក៏ប្រហែលជាកម្រជួបមនុស្សដែលមានកម្ពស់រហូតដល់ ២ម៉ែត្រផងដែរ។ ប៉ុន្ដែនៅលើពិភពលោកនេះ មានមនុស្សមិនតិចទេដែលមានកម្ពស់លើស ២ម៉ែត្រទៀតផង។ ឥឡូវនេះយើងមកមើល​បុរសទាំង ១០នាក់ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្រ្ដ៖

១. លោក Brahim Takioullah មានកម្ពស់ ២.៤៦ម៉ែត្រ

1

២.​ លោក Don Koehler មានកម្ពស់ ២.៤៩​ម៉ែត្រ

2

៣. លោក Vikas Uppal  មានកម្ពស់ ២.៥១ម៉ែត្រ

3

៤. លោក Bernard Coyne មានកម្ពស់ ២.៤៩ម៉ែត្រ

4

៥. លោក Sultan Kӧsen មានកម្ពស់ ២.៥១ម៉ែត្រ

5


៦. លោក Edouard Beaupre មានកម្ពស់ ២.៥១ម៉ែត្រ

6

៧. លោក Väinö Myllyrinne  កម្ពស់ ២.៥១ម៉ែត្រ

7

៨. លោក John F. Carroll មានកម្ពស់​ ២.៦៣ម៉ែត្រ

8

៩. លោក John Rogan មានកម្ពស់​ ២.៦៧ម៉ែត្រ

9

១០. លោក Robert Wadlow មានកម្ពស់ ២.៧២ម៉ែត្រ

10

 

By: Serpent

Source: Top Master’s in Healthcare Administration