ចាក់ដោតខ្លាំង! ឆ្នាំមុនបំពេញតួនាទីជាឪពុកម្តាយមិនដាច់ចិត្តធ្វើជាឃាតក ឆ្នាំនេះបំពេញតួនាទីជាកូនល្អបំពេញមុខមាត់គ្រួសារ

ស្នេហាពិតជាមានទំហំធំធេងណាស់ ​រហូតធ្វើឱ្យមនុស្សពីរនាក់លះបង់ដើម្បីគ្នារៀងៗខ្លួន ​ទាំងពេលវេលា  លុយកាក់  ជម្នះឧបសគ្គគ្រួសារ  និងជួបផលលំបាកគ្រប់បែបយ៉ាង ​ឯអ្នកខ្លះថែមទាំងហ៊ានលះបង់ ​រំលងប្រពៃណីទៀតផង។

ជាក់ស្តែងទំហំក្តីស្រលាញ់ និងការបំពេញតួនាទីរបស់ខ្លួន របស់គូស្នេហ៍មួយគូ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានចិត្តអាណិតក្តុកក្តួលជាខ្លាំង ​ព្រោះទោះបីជាគូស្នេហ៍មួយគូនេះរំលេងប្រពៃណីជ្រុលជ្រួសមានកូន ​តែជម្នះត្រូវញាតិជេរស្តី ចិញ្ចឹមកូនទាំងគ្មានខាន់ស្លាដោយសារតែមិនចង់មានឈ្មោះជាឃាតក ​(ការយកកូនចេញ) ជាអំពើអមនុស្សធម៌ផង  និងបាបកម្មផង។

តែក្រោយការជម្នះទុកកូនចិញ្ចឹមបីបាច់ដើម្បីបំពេញតួនាទីជាឪពុកម្តាយល្អ  នៅក្នងពេលនេះគូស្នេហ៍ទាំង២ ​បានចាប់ដៃគ្នាចូលរោងការតាមប្រពៃណីដើម្បីបំពេញតួនាទីជាកូនល្អវិញម្តង ធ្វើឱ្យគ្រប់គ្នាក្តុកក្តួលខ្លាំងតាមរយៈការបង្ហោះសារមួយឃ្លាយ៉ាងចាក់ដោត។

តាមរយៈគណនីហ្វេសប៊ុក ជេនឌី ជេនឌី បានសរសេររៀបរាប់ថា ៖ « តាយាយរបស់កូនមិនដែលប្រដៅម៉ាក់អោយម៉ាក់ដើរខុសប្រពៃណីបែបនេះទេ តែក៏ព្រោះចិត្តមិនដាច់ចិត្ត ធ្វើជាឃាតករ កូនកើតមកព្រោះតែក្តីស្រលាញ់របស់ម៉ាក់និងប៉ា អញ្ចឹងកូនសាកសមនិងរស់នៅមើលឃើញពិភពលោកនេះដូចក្មេងដទៃទៀតដូចគ្នា។

តែឥលូវម៉ាក់ប៉ារៀបការហើយកូនស្រី ឆ្នាំមុនម៉ាក់ប៉ាបំពេញតួនាទីជាឪពុកម្តាយដែលមានទំនួលខុសត្រូវ ឆ្នាំនេះម៉ាក់ប៉ាបំពេញតួនាទីជាកូន រៀបការបំពេញមុខមាត់តានឹងយាយរបស់កូនទាំងសងខាង ទោះម៉ាក់ប៉ាមានកូនមុនរៀបការ ញាតិតិះដៀលថាប៉ុណ្ណា តែម៉ាក់ប៉ាស៊ូទ្រាំបានរហូតមានថ្ងៃនេះ ។ កូនម៉ាក់មិនមែនជាកូនឥតខាន់ស្លាទៀតទេ ❤ មើលមុខចុះស្រណោះណាស់ 😘 »។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

S3579

77348310_567128667181202_8026211553055342592_n

75602749_567128627181206_3034556130207465472_n


76640159_567128733847862_2460483968131137536_n

78716956_567128923847843_215289715362889728_n

76697432_567128887181180_2281711516417785856_n

76722778_567129060514496_1492622090228989952_n

77105726_567129003847835_3252245083021377536_n

78533158_567128697181199_1242082229648097280_n

73399913_567128770514525_3099649409005125632_n

75279316_567129103847825_3238219609618251776_n

75521627_567128813847854_4791038153286746112_n