រកឯណាបានគ្រូបែបនេះ? លេងទៅតាមកូនសិស្សដែលគេចសាលា ឱ្យត្រលប់មករៀនវិញដល់រោងកុនចឹងហ្មង

ថៃ៖ យុវភាពរបស់មនុស្សម្នាក់ៗ ​អ្នកណាដែលថាមិនធ្លាប់ខុស ​អ្នកណាដែលថាមិនធ្លាប់ដើរខុសផ្លូវ ​គ្រាន់តែតិច ​ឬច្រើន ​និងការចេះកែប្រែអតីតកាលឱ្យល្អឬក៏អត់តែប៉ុណ្ណោះ ​ជាពិសេសនៅក្នុងវ័យសិក្សាថ្នាក់វិទ្យាល័យ។

ជាការពិតណាស់  អ្នកណាក៏ដឹងដែរថា ​វ័យនេះជាវ័យភ្លើតភ្លើនតាមគ្នា  និងវ័យចង់សប្បាយបំផុត ​ដោយការគេចវេះមិនចូលសាលា ​បបួលគ្នាដើរលេង ​ញ៉ាំអី  ច្រៀងខារាអូខេ ​និងមើលកុនជាច្រើន ​ដែលការគេចសាលានេះធ្វើឱ្យយើងមិនចម្រើននោះទេ មានតែត្រូវអវត្តមាន  ខកខានការសិក្សា​ និងអាចប្រឈមមុខនឹងការធ្លាក់ចំណាត់ថ្នាក់ ​រហូតឈានដល់រៀនត្រួតថ្នាក់ក៏ថាបាន។

ជាក់ស្តែងថ្មីៗនេះ ​រូបភាពអ្នកគ្រូបង្រៀនមួយរូបនៅក្នុងប្រទេស ​ថៃបានធ្វើឱ្យគ្រប់គ្នារំជើបរំជួលជាខ្លាំង ​មិននឹកស្មានថាដោយសារតែចង់ឱ្យសិស្សដើរមកផ្លូវត្រង់វិញ  សុខចិត្តចំណាយពេលដែលកំពុងតែបង្រៀន ​មកតាមសិស្សខ្លួនឯងដែលគេចសាលាទៅដល់រោងកុនតែម្តង។

នៅក្នុងរូបភាពនោះ  អ្នកគ្រូដ៏ស្រស់សោភាមានទឹកមុខមិនសូវរីករាយ ​បានដើរចុះឡើងរកកូនសិស្សរបស់ខ្លួន  ហើយរូបផ្សេងទៀតគឺនៅពេលដែលរកកូនសិស្សឃើញ ​និងស្តីប្រដៅសិស្សឱ្យទៅរៀនវិញ ​មើលទៅសែនក្តុកក្តួលមែនទែន។

ដូច្នេះក្នុងនាមជាសិស្ស ក្នុងវ័យសិក្សា​ កុំតោងសប្បាយភ្លើតភ្លើនខ្លាំងពេក ​ដោយយកពេលសិក្សាមកគេចសាលាដើរលេងបែបនេះ ​ដោយពេលសប្បាយប្អូនៗអាចយកពេលថ្ងៃចុងសប្តាហ៍ ​ឬពេលសម្រាកពីការសិក្សាទៅដើរលេងក៏មិនមែនជាបញ្ហាដែរ។

សង្ឃឹមថាអត្ថបទ  និងរូបភាពទាំងនេះធ្វើឱ្យប្អូនៗដែលកំពុងតែផ្លូវខុសភ្ញាក់ខ្លួនឡើងវិញ៕


74373415_2831475796886997_8320127611208466432_n

78411495_2831475746887002_5755982223681519616_n

77390169_2831518313549412_8646358032634085376_n

78819791_2831518290216081_7369578355634470912_n

78180258_2831518350216075_6863428829306683392_n