មើលកុនមិនអត់ប្រយោជន៍ឯណា! ​ដោយសារតែរោងកុនទំនើបមួយនេះហើយទើបពួកយើងបានជួប បានស្គាល់គ្នា និងមានថ្ងៃនេះ!

ចំណងស្នេហា ​ កើតឡើងច្រើនវិធីច្រើនបែបអ្នក ​អ្នកខ្លះស្គាល់គ្នាដោយសារតែមិត្តភាពច្រើនឆ្នាំ ​អ្នកខ្លះត្រូវបានគ្រួសារ ​និងអ្នកស្គាល់គ្នាណែនាំជាដើម។

តែថ្មីៗនេះគូស្នេហ៍មួយគូ ​បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកោតសរសើរ ​និងចម្លែកចិត្តមិនតិចនោះទេ ​នោះដោយសារតែការមើលកុនសោះ ​បានធ្វើឱ្យពួកគេជួបគ្នា  ស្គាល់គ្នា ​ថែមទាំងបានស្រលាញ់គ្នាជាសង្សារ ​រហូតក្លាយទៅជាគូដណ្តឹងទៀតផង។

តាមរយៈគណនីហ្វេសប៊ុក Pinpin Leang បានសរសេររៀបរាប់ពីប្រវត្តិស្នេហារបស់ខ្លួន​ថា៖ «អរគុណ Major Cineplex ដែរអោយពួកខ្ញុំមានថ្ងៃនេះ ផ្តើមពីការមើលគុន ខ្ញុំអ្នកលក់សំបុត្រកុន​ ហើយគាត់ជាភ្ញៀវដែរមកមើលកុនរាល់ថ្ងៃ តែមានមកមើលកុនណាមកមើលខ្ញុំសោះ ដំបូងអរគុណអ្នកម៉ាក់ទាំងសង់ខាង ដែលអោយពួកកូនមានថ្ងៃនេះហើយក៏ជាថ្ងៃច្បាស់លាស់សម្រាប់ពួកកូនទាំង2​ បន្ទាប់អរគុណក្រុមគ្រួសារទាំងសងខាងដែរស្រលាញ់ពួកខ្ញុំទាំងពីរដូចជាកូនបង្កើតក្មួយបង្កើត បងប្អូនបង្កើត អរគុណដែរផ្តល់ការស្រលាញ់ដល់ពួកខ្ញុំទាំង2យ៉ាងកក់ក្តៅ។

ចុងក្រោយ ខ្ញុំចង់អរគុណមនុស្សម្នាក់ ដែលធ្វើអ្វីគ្រប់យ៉ាងដើម្បីមានថ្ងៃនេះ គាត់បាននិយាយថាគាត់នឹងច្បាស់លាស់ជាមួយខ្ញុំបើសិនជាពួកយើងចាប់ដៃគ្នារកសុី តែគ្រប់យ៉ាងពួកខ្ញុំធ្វើបាន អរគុណដែរបានប្តូរឈ្មោះពីសង្សារ មកជាគូរដណ្តឹង»៕

WAEFRWAEFW

WAEFRWAFAWF

WAEFRWFWAEF


WAEFWAFWAF

WAEFWFWAF

WEFWAFAW

WEFRWFWAG

WEFREWAFEAWF

WAFWAEFWA

WSAEFWAFWA