ស្វីតអស់ស្ទះ! ​Pre-Wedding ននៀលភក់បែបនេះ ប្រហែលមានតែមួយគ្មានពីរទេលើលោក

មិនថាគូស្នេហ៍ ​គូសង្សារ ​គូដណ្តឹង ​និងអ្នកជិតរៀបការទេ ​តែងតែចង់បង្កើតអនុស្សាវរីយ៍ជាការចងចាំនូវស្នេហារបស់ខ្លួន ​ដោយការថតរូបទុកជាអនុស្សាវរីយ៍​ ជាពិសេសអ្នកដែលជិតរៀបការ ​សុទ្ធតែនាំគ្នាថតរូប ​Pre-Wedding  ដោយរូបថតទាំងនេះត្រូវតែមានភាពស្រស់ស្អាត ​ប្លែកផងដែរ។

ថ្មីៗនេះដែរ ​គូស្នេហ៍មួយគូនៅក្នុងប្រទេសឥណ្ឌា ​បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល ​ហើយអស់សំណើចខ្លាំង ​ដោយសារតែពួកគេបែរជាមានគំនិត ​នាំគ្នាមកថតរូប ​Pre-Wedding  ចម្លែកខុសគេ ​ដោយនាំគ្នាននៀលថតរូបយ៉ាងផ្អែមល្អែមនៅក្នុងភក់វាលស្រែទៅវិញ បង្ករការផ្ទុះសំណើចជាខ្លាំង មិននឹកស្មានថាពួកគេមានគំនិតច្នៃប្រតិដ្ឋបែបនេះសោះ។

គួរឱ្យដឹងផងដែរថា តាមរយៈការបង្ហោះរូប ​ដោយក្រុមហ៊ុនថតរូប binu seens photography បានឱ្យដឹងថា គូស្នេហ៍ដែលមានគំនិតថតរូបចម្លែកមួយគូនេះ មានឈ្មោះថា Jose និង  Anisha ​ដោយការថតរូបនេះមានទីតាំងស្ថិតនៅក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា៕

រក្សាសិទ្ធ៖ ​Kalib9

S134597

76786239_2464543256975385_7803458649115852800_o


76980981_2464543333642044_5973514706541871104_o

75603999_2464543193642058_8248045531561984000_o

Photoshoot.5.424881

Photoshoot.2.424878

Photoshoot.1.424877