តើត្រូវធ្វើដូចម្តេចខ្លះ ដើម្បីឲ្យគ្រួសារមានភាពកក់ក្តៅ?

មនុស្សគ្រប់គ្នាគឺជាផ្នែកមួយនៃគ្រួសារ ហើយយើងក៍ជាអ្នកដែលរួមចំណែកធ្វើឲ្យគ្រួសាររីករាយដូចគ្នា។ តើអ្នកជឿទេថា ការធ្វើសកម្មភាពតូចៗជួយឲ្យសមាជិកក្នុងគ្រួសារមានភាពកក់ក្តៅដូចជា ការញញឹម ការលើកទឹកចិត្ត...។ តើអ្វីទាំងនេះជាការសំខាន់ដែររឺទេ ដើម្បីបង្កើតគ្រួសារមួយឲ្យមានភាពរីករាយ និងសុភមង្គល? គ្រប់យ៉ាងគឺពិតជាសំខាន់ ប្រសិនបើអ្នក និងសមាជិកគ្រួសាររបស់អ្នកមិនរីករាយ ការប្រកបកិច្ចការ និងដំណើរការផ្សេងហាក់មិនរលួត និងអាចជះផលអវិជ្ជមានមកកាន់គ្រួសារ។ អត្ថបទនេះនឹងបង្ហាញចំនុចសំខាន់ៗដែលជួយឲ្យគ្រួសារមានភាពរីករាយ និងសុភមង្គល៖

Beach 1867271_1280

  • និយាយជាមួយសមាជិកគ្រួសារមុនពេលចូលគេង

វាមានសារៈសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវប្រាប់ពួកគាត់អំពីរឿងរ៉ាវរបស់អ្នកក្នុងថ្ងៃនេះ ដើម្បីឲ្យពួកគាត់អាចយល់ពីអ្នក អបអរសាទរ ឬផ្តល់កម្លាំងចិត្តដល់អ្នក ហើយដឹងពីអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតជាក់ស្តែងរបស់អ្នក។ ផ្ទុយមកវិញ អ្នកក៍អាចដឹងពីរឿងរ៉ាវដែលបានកើតឡើនៅក្នុងជីវិតពួកគាត់ដូចគ្នា។ ដូច្នេះ ពួកគាត់នឹងមានអារម្មណ៍ថាកក់ក្តៅ យល់ដឹងពីគ្នាទៅវិញទៅមក ការគាំទ្រ ឬលើកទឹកចិត្ត ជៀសវាងកកើតអារម្មណ៍ឯកោក្នុងជីវិតរស់នៅ។

  • ចំនាយពេលវេលានៅជិតគ្រួសារ

ធ្វើសកម្មភាពសប្បាយរីករាយជាមួយពួកគាត់ដូចជាការដើរលេងជាមួយគ្នា ទស្សនាសារមន្ទីរការបង្ហាញសិល្បៈ មើលភាពយន្ត ដើរលេងកំសាន្ត ចំណាយពេលវេលាជាមួយគ្នានៅក្នុងសកម្មភាពណាមួយ ការកសាងអ្វីមួយរួមគ្នា ការលាងសំអាត ឬការជួសជុលរួមគ្នា ការដើរទិញឥវ៉ាន់លេងកីឡាជាដើម។

  • ចាប់អារម្មណ៍លើចំណង់ចំណូលចិត្តរបស់សមាជិកគ្រួសារនីមួយៗ

ចាប់អារម្មណ៍លើអ្វីដែលពួកគេចូលចិត្តធ្វើ និងសួរសំណួរអំពីវា។ អ្នកអាចសួរពួកគេថាតើចំណង់ចំណូលចិត្ត ចំណាប់អារម្មណ៍ ឬការងាររបស់ពួកគេដំណើរការយ៉ាងដូចម្តេច។ ធ្វើជាអ្នកស្តាប់ដ៍ល្អម្នាក់ នៅពេលពួកគេប្រាប់អ្នក និងផ្តល់យោបល់លើអ្វីដែលអ្នកអាចធ្វើបាន។

  • បង្ហាញការយកចិត្តទុកដាក់ពិតប្រាកដចំពោះសមាជិកគ្រួសាររបស់អ្នក

កុំរលាក់អារម្មណ៍ស្រលាញ់ក្នុងចិត្ត ប្រសិនបើអ្នកពិតជាស្រលាញ់ពួកគាត់ ចូរប្រាប់ពីការស្រលាញ់របស់អ្នកទៅកាន់ពួកគាត់គ្រប់ៗគ្នា។ បង្ហាញការស្រលាញ់តាមរយៈទង្វើ ឬពាក្យសម្តីណាមួយ ទៅកាន់អ្នកទាំងអស់គ្នាដើម្បីឲ្យសមាជិកគ្រួសារមានភាពរីករាយ និងទទួលបានអារម្មណ៍ស្រលាញ់ ភាពកក់ក្តៅ ការយកចិត្តទុកដាក់ និងការគាំទ្រ។


  • បង្កើតភាពភ្ញាក់ផ្អើលដល់សមាជិកគ្រួសារ

អ្នកអាចជួយការងារពួកគាត់តាមដែលអាចធ្វើបាន ដោយពេលខ្លះអ្នកមិនចាំបាច់ប្រាប់ពួកគាត់ជាមុន។ ឧទាហរណ៍ ចម្អិនអាហារពេលល្ងាច  ឬរៀបចំដំណើរកម្សាន្តនៅកន្លែងណាមួយសម្រាប់ពួកគាត់ ឬធ្វើការងារដែលពួកគាត់មិនចូលចិត្តធ្វើ។

  • ធ្វើជាអ្នកស្តាប់ដ៍ល្អម្នាក់

ចូរកុំតែងតែធ្វើជាអ្នកបង្ហាញផ្លូវដល់សមាជិកគ្រួសាររបស់អ្នកជាមួយនឹងដំបូន្មាន។ ប៉ុន្តែអ្នកអាចគ្រាន់តែអង្គុយស្តាប់គាត់គ្រប់ពេលពួកគាត់ត្រូវការ និងផ្តល់ជាមតិខ្លះដែលអ្នកគិតថាត្រឹមត្រូវទៅកាន់ពួកគាត់ ហើយផ្តល់សិទ្ធិក្នុងការជ្រើស ឲ្យពួកគាត់។ ទាំងអស់នេះពិតជាអ្វីដែលពួកគាត់ត្រូវការ។

  • ព្យាយាមធ្វើសកម្មភាពតូចៗ

ពេលខ្លះយើងអាចមើលរំលងចំនុចតូចៗខ្លះ ប៉ុន្តែចំនុចទាំងនេះពិតជាមានតម្លៃ និងជួយឲ្យសមាជិកគ្រួសារទទួលបានអារម្មណ៍កក់ក្តៅ។ ការផ្ញើសារតាមទូរស័ព្ទ ការនិយាយតាមបណ្តាញសង្គម ក៍អាចធ្វើឲ្យពួកគាត់រីករាយផងដែរ។ ប្រសិនបើអ្នកក្រោកពីគេង ហើយបានទទួលសារពីមនុស្សសំខាន់របស់អ្នក តើអ្នកនឹងមានអារម្មណ៍បែបណា! ចាប់ផ្តើមបង្ហាញទឹកចិត្តស្រលាញ់ទៅកាន់សមាជិកគ្រួសាររបស់អ្នក តាមសកម្មភាពតូចៗ ហើយដែលយើងមិនគួរមើលរំលង។

 

https://www.wikihow.com/Make-Your-Family-Happy

អត្ថបទ៖ លី ហួត

កែសម្រួល៖ Geo