នេះហើយជីវិតប្ដីប្រពន្ធខ្ញុំ! ខំស្វែងរកច្រើនឆ្នាំ ចុងក្រោយជាមនុស្សក្បែរខ្លួនសោះ

មនុស្សម្នាក់ៗទម្រាំតែឆ្លងកាត់ព្រំដែនជាមនុស្សមិនស្គាល់គ្នាសោះ ​មកក្លាយជាប្តីប្រពន្ធសាងអនាគត និងវាសនារួមគ្នា ប្រាកដជាបានជួបរឿងលំបាក និងការតស៊ូជាច្រើនហើយ ។

ក្រឡេកមកមើលជីវិតគូស្នេហ៍មួយនេះម្តង ​ទម្រាំបានស្រលាញ់គ្នារៀបការជាមួយគ្នាពិតជាបានជួបរឿងច្រើនណាស់ តាំងពីមនុស្សមិនស្គាល់គ្នាសោះ ក្លាយជាអ្នករកស៊ីជាមួយគ្នា តែក្រោយពីម្តាយបង្ខំការជាមួយអ្នកមិនស្គាល់ពេក ​ក៏ស្រាប់តែបបួលគ្នារៀបការហ្មងទៅយ៉ាងហោចក៏មនុស្សស្គាល់គ្នាដែរ  ពិតជាប្រវត្តិស្នេហ៍មិនធម្មតាមែន។

តាមរយៈគណនីហ្វេសប៊ុក បូស្បា បូស្បា  ​បានសរសេររៀបរាប់ពីប្រវត្តិតស៊ូស្នេហារបស់ខ្លួនថា ៖

«  💟ជីវិតប្តីប្រពន្ធខ្ញុំ 💟

👉កាលពី5ឆ្នាំមុនពីមនុស្សមិនដែលស្គាល់គ្នា ស្គាល់តាមរយៈមិត្តភក្តិ

👉ចាប់ផ្ដើម crush គ្នាទៅវិញទៅមកតែអត់ហ៊ានស្រលាញ់គ្នាទេ ព្រោះគិតថានៅក្មេងៗពេក អត់ទាន់មានអ្វីនៅក្នុងដៃ សោះ ទាំងសងខាង

👉ក្រោយមកមានសង្សារៀងៗខ្លួន ហើយក៏ខានរាប់អានគ្នាមួយរយៈ

👉3ឆ្នាំក្រោយចូលមករកស៊ីជាមួយ ព្រោះខាងប្រុសរៀនចប់ហើយ ខាងស្រីលក់អីវ៉ានonline កម្មងអីវ៉ានពីចិន ទើបអោយខាងប្រុសកម្មងហើយចែកចំនេញ

👉2ឆ្នាំក្រោយចាប់ផ្ដើមឆ្អែតនិងការមានសង្សា និង ការដើរលេង ខូចចិត្តក៏ច្រើន ហើយកំដរគ្នាខូចចិត្តក៏ច្រើន😁 ចាស់ចិត្ត ចាស់គំនិត ម្នាក់ៗមានការងារនិងមុខរបររបស់ខ្លួនខ្លះក៏ចាប់ផ្ដើមបើកចិត្ត សួរគ្នាត្រងៗ តែខាងស្រីមានគេចូលសួរហើយ ទើបខាងប្រុសសេដវិញ


👉ថ្ងៃមួយខាងស្រី ក៏ហៅមកញាំអីហើយនិយាយប្រាប់ថា " បើជ្រុលតែម៉ែអោយការហើយមួយអ្នកដែលអត់បានស្រលាញ់ហើយ មកការមួយមនុស្សដែលយើងស្គាលគ្នាវិញមិនល្អជាង ទោះមិនមានអ្វីល្អ មិនមានលុយច្រើន មិនមានម៉ែឱជួយ មិនមានអ្វីគ្រប់យ៉ាង សំដីអាក្រក់ តែក៏ធ្លាប់យល់ចិត្តគ្នាពីមុនដែរ " ស្អែកឡើងអោយគ្រួសារចូលសួរតែម្ដង 😁លឿនណាស់ខ្លាចគេយកបាត់

👉ពេលម៉ែឱព្រមអោយការ ជិតដល់ថ្ងៃម៉ែយកថ្លៃទឹកដោះហើយ គេបោកតុងទីន អត់លុយគ្រប់ចំណងដៃ ទៅខ្ចីគេ ការហើយ បានលុយចំណងដៃម៉ែអោយទាំងអស់វិញក៏បានយកចងគេវិញ នៅសល់5000$ ហេហេហេហេ មិនយកទិញអី មិនយកទៅhoneymoon ណាទេ យកមករកស៊ីទាំងអស់ សំខាន លុយមានប៉ុននិងទេ ចំនាយលើការរកស៊ីអស់ច្រើនជាងនិងគុណនិង 10 ហាហាហា សាហាវណាស់ពីនាក់ប្តីប្រពន្ធនេះ សំខានអត់មានពិភាក្សាមួយម៉ែឱទេ ពេលជោគជ័យ ក៏លោតមួយសារទៀត គុណនិង 100តែម្ដង ពេលនិងប្រាប់ម៉ែ ម៉ែថាអញលក់ទាំងផ្ទះ ទាំងដីទៀត ក៏អត់គ្រប់អោយគេដែរ 😁😁😂😂😂

👉ចុងក្រោយដោយសារតែអត់លុយនេះហើយដែលធ្វើអោយពួកយើងទាំងពីរជោគជ័យដល់លូវ ព្រោះតែគ្មានលុយទប់ជើងក្រោយ ទើបមិនថាធ្វើអ្វីឡើយពួកយើងប្រយ័ត្នខ្លាំង គិតច្រើន សិក្សាច្រើន ទើបសំរេចចិត្ត ព្រោះបើហ៊ានតែខុស គឺចប់ លូវទោះជោគជ័យហើយក៏ដោយ មានអ្វីជាច្រើនក្នុងដៃក៏ដោយ មានអ្វីទុកទប់ពីក្រោយក៏ដោយ ក៏ពួកយើងនៅតែមានទំលាប់ បែបនេះដដែល ប្តីទៅប្រពន្ធទប់ ប្រពន្ធទៅប្តីទប់ មានអ្វីពិភាក្សារ ស្ដាប់គំនិតគ្នាទៅវិញទៅមកមិនប្រកាន់ថានណាខ្លាំងជាងនណា អោយតំលៃគ្នា គោរពគ្នា ជួយគ្នា និងលះបង់អោយគ្នា ទៅវិញទៅមក ។

សូមអោយមនុស្សប្រុសទាំងអស់ ទោះមិនបាន100% នៃប្តីខ្ញុំ សុំត្រឹមតែចេះអោយតំលៃប្រពន្ធ និងគោរពគ្នាទៅវិញទៅមកក៏បានដែរ ព្រោះ បើសំរេចរៀបការមួយគ្នាហើយ ពួកយើងជាមនុស្សតែមួយមិនមែនពីរផ្សេងគ្នាទៀតទេ មនុស្សប្រុស មនុស្សស្រី មានសិទ្ធស្មើគ្នា ។បងៗនារីក៏ដូចគ្នាកាលបើបានប្តីអោយតំលៃ និងគោរពហើយ ក៏កុំអាង ត្រូវចេះអោយតំលៃ និងគោរពគាត់វិញដូចគ្នា 💟💟💟💟​ »៕

Sneah

70905732_2502728700016374_6223272371973783552_o

76727066_2571900636432513_6531717973776793600_o

78058914_2567286556893921_4176245376212271104_o