ពិតអត់ ដោយសារតែអបិយជំនឿ ប្រជាជនស្រុកស្ទឹងហាវខេត្តព្រះសីហនុ នាំគ្នាធ្វើទីងមោង និងដុតភ្លើងមុខផ្ទះ ​ព្រោះមានមនុស្សស្លាប់ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ (មានវីដេអូ)

ខេត្តព្រះសីហនុ៖ អាចថាជារឿងអបិយជំនឿមួយរបស់ប្រជាជនខ្មែរ ​នៅតាមភូមិ ស្រុក ​និងតំបន់រៀងៗដោយ ​ដោយជំនឿលើ ​ទេវត្តា ​ខ្មោច  ព្រាយ ​អារក្ស ​នៅតែមាននៅក្នុងចិត្តប្រជាជនមិនដាច់ ​ដោយអ្នកខ្លះនៅតែបន្តសែនព្រេនទៅតាមជំនឿរបស់ខ្លួនជានិច្ច។

ជាក់ស្តែងថ្មីនេះផងដែរ នៅក្នុងខេត្តព្រះសីហនុ ​ប្រជាជននៅក្នុងស្រុកស្ទឹងហាវ ​បាននាំគ្នាធ្វើទីងមោង និងដុតភ្លើងនៅមុខផ្ទះស្ទើរតែគ្រប់ផ្ទះតែម្តង ​ដោយពួកគេមានជំនឿថាស្រុកភូមិរបស់គេកំពុងតែមានគ្រោះអាសន្នផ្នែកជំនឿតែម្តង ដោយពួកគេអះអាងថា ដើម្បីដេញខ្មោចនិងឧបទ្រុប ចង្រៃកុំអោយកើតមានក្នុងគ្រួសារ ក្រោយមានមនុស្ស៥នាក់ ស្លាប់ជាបន្តបន្ទាប់ជាប់ៗគ្នា នាប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលខ្លះស្លាប់ដោយធ្វើអត្តឃាត ខ្លះស្លាប់ដោយខ្យល់គ គាំងបេះដូង និងខ្លះស្លាប់ដោយជម្ងឺ។ ​ព្រោះតែប៉ុន្មានថ្ងៃនេះនៅក្នុងទីប្រជុំជនស្រុកស្ទឹងហាវខេត្តព្រះសីហនុ មានមនុស្សស្លាប់ជាបន្តបន្ទាប់ រៀងរាល់ថ្ងៃ សរុប៥នាក់ហើយគិតត្រឹមថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងនោះ២នាក់ស្លាប់ដោយអំពើអត្តឃាត, ២នាក់ទៀតស្លាប់ដោយគាំងបេះដូង និងពលរដ្ឋម្នាក់ទៀតស្លាប់ដោយជម្ងឺ ប្រចាំកាយ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ ហេង មុន្នី បានបង្ហោះវីដេអូ និងរូបភាពបង្ហាញពីសកម្មភាព និងបានសរសេររៀបរាប់ថា៖ « ប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ខ្លះបាននាំគ្នាធ្វើទីងមោងខ្លះទៀតបានដុតភ្លើងនៅមុខផ្ទះរបស់ពួកគេដោយសារមានអ្នកស្រុកស្លាប់ដោយចងក ស្លាប់ដោយគាំងបេះដូង៤ថ្ងៃជាប់ៗគ្នា ដោយពួកគេយល់ថាមានពួកខ្មោច បិសាចដើរទើបមានអ្នកស្លាប់ដូច្នេះ »។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

សូមទស្សនាវីដេអូខាងក្រោម ៖


Kkkkk

K 7

Kk 7

Kkk