អ្នកអភិរក្សវប្បធម៌ប្រពៃណីពិតៗ ! លោកយាយ ២រូប ​ដើរលេងផ្សារទំនើប ស្លៀកពាក់ចងក្បិន ​និងពាក់ក្រវិលម៉ូតខ្មែរបុរាណគួរឱ្យសរសើរខ្លាំង

សៀមរាប៖ ជាការពិតណាស់ ​នាពេលបច្ចប្បន្ន ​គឺជាសម័យជឿនលឿន  មនុស្សក៏ត្រូវប្រែប្រួលទាំងការរស់នៅ ហូបចុក ​ស្លៀកពាក់ទៅតាមសម័យថ្មីដែរ ​តែយ៉ាងណាក្តី ​ការទទួលឥទ្ធិពលយុគសម័យទំនើបជារឿងល្អមែនពិត  តែយើងក៏ត្រូវចូលរួមនាំគ្នាអភិរក្សសម្បត្តិវប្បធម៌ ​ប្រពៃណីខ្មែរបុរាណយើងផងដែរ ​បើទោះមិនអាចអនុវត្តបានដូចមុន  ក៏គួរនាំគ្នាថែរក្សា និងបង្ហាញម្តងម្កាលនៅក្នុងឱកាសពិធីជាតិសំខាន់ៗដែរ។

តួយ៉ាង ​ថ្មីៗនេះ ​ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ​ដោយរូបភាព ​លោកយាយ ​២រូប ដើរកម្សាន្តនៅផ្សារទំនើបខេត្តសៀមរាបធ្វើឱ្យមហាជនកោតសរសើរខ្លាំង ​ថែមទាំងមានភាពប្លែកភ្នែកផងដែរ ​ព្រោះលោកយាយបានស្លៀកសំលៀកបំពាក់បុរាណខ្មែរចងក្បិន ​និងពាក់ក្រវិលបុរាណខ្មែរមើលទៅស្រស់ស្អាតម្យ់ាង ​តាមរបៀបចាស់ៗបុរាណ។

រូបភាពលោកយាយដ៏គួរឱ្យគោរព ​និងសរសើរទាំង២រូប ​ត្រូវបានបង្ហោះចែកចាយដោយតាមរយៈគណនី Pheary Kh ថែមទាំងបានរៀបរាប់ថា៖ « យប់នេះ​ បានឃេីញលោកយាយពីរនាក់​បងប្អូន​ និងក្រុមគ្រួសារកូនចៅរបស់គាត់​ មកពីភូមិនគរក្រៅ​ ចូលលេងផ្សារ​ Lucky Mall,​​ (ម្នាក់​អត់ពាក់ស្បែកជេីង​ និងម្នាក់ទៀតពាក់ស្បែកជេីង) ពុួកគាត់ស្លៀកក្បិន​ទាំងពីរ​នាក់​និងពាក់ក្រវិលមាសស្អាតណាស់​ ហេីយក៏សុំថតរូបគាត់តែម្តងទៅ​,😘😘😘​»។ 

គួរឱ្យដឹងផងដែរថា  បើតាមរៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ លោកយាយទាំង២ ​រូបមានទីលំនៅ នៅភូមិនគរក្រៅ ខេត្តសៀមរាប ​ដែលជាភូមិមួយដែលមានការអភិរក្ស ​និងថែរក្សា សម្បត្តិវប្បធម៌ប្រពៃណីខ្មែរបុរាណយ៉ាងភ្ជាន់ផ្ជួន៕

S388

78529137_2719702848088225_8599458716338618368_n


78450114_2719702881421555_3761643223827611648_n

76756823_2719703158088194_2144250005777547264_n

77173194_2719703028088207_8454805154112208896_n

78998082_2719703098088200_4558259073396506624_n

78406138_2719702994754877_1680246482424299520_n