គួរតែដឹង ​នេះជា ​៦ចំណុច ដែលបង្ហាញថាអារម្មណ៍អ្នកទាំងពីរកំពុងតែមានស្នេហ៍ពិត

បរទេស ៖ មនុស្សគ្រប់គ្នាដែលមានជីវិតជាគូតែងប្រថ្នាចង់បាននូវស្នេហាដ៏សមប្រកប ស្ម័គ្រស្មោះយល់ចិត្តដែលហៅកាត់ថា"ស្នេហ៍ពិត" ។ មានមនុស្សមិនតិចទេ ដែលជួបគូព្រេងពិតនិងខ្លះទៀតជួបគូព្រេងដែលចូលសំនឹងឃើញតែផលប្រយោជន៍ ។

តោះមកមើល វិធីងាយៗក្នុងការចិត្តដៃគូដើម្បីដឹងថាគេជាគូព្រេងរឺគូកម្មរបស់យើង។

១. សេចក្តីស្រឡាញ់គឺមិនត្រឹមតែជាការចែករំលែក និងចំណាយពេលវេលាល្អជាមួយគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចមានពេលវេលាអាក្រក់ជាមួយគ្នាផងដែរ

ស្នេហារ៉ូមែនទិកអាចស្ថិតស្ថេរ ជារឿងសំខាន់ដែលអាស្រ័យលើសកម្មភាពពីអ្នកនិងដៃគូអ្នក។ មនុស្សស្រលាញ់គ្នា ច្បាស់ណាស់ប្រាកដជាធ្លាប់ទិញរបស់ល្អៗ ជាពិសេសគ្រឿងអលង្ការមានតម្លៃផ្សេងៗ ជូនដៃគូអ្នក ប៉ុន្តែអ្នកត្រូវស្វែងយល់ថា ប្រសិនបើដៃគូរបស់អ្នកមើលឃើញអ្នកគ្រាន់តែជាវត្ថុមួយដែលធ្វើអោយគេមានអារម្មណ៍សប្បាយរីករាយគ្រប់ពេល ក្នុងកាលៈទេសៈអ្នកមានទ្រព្យសម្បត្តិតែប៉ុណ្ណោះ នោះអ្នកត្រៀមទឹកភ្នែកជូតក្បាលជង្គង់អ្នកអោយហើយទៅ។ ស្នេហ៍ពិតសម្រាប់វត្ថុទាំងអស់នោះ នឹងមិនស្ថិតក្នុងកែវភ្នែកដៃគូអ្នកនោះទេ។

78303944_455454741782200_3205131748505550848_n

២. ស្នេហាពិតនឹងបង្ហាញជាសកម្មភាព

ស្នេហាពិតក៏រួមបញ្ចូលការឆ្លងកាត់ដំណាក់កាលអាក្រក់ផងដែរជាមួយគ្នាផងដែរ។ច្បាស់ណាស់បើសិនជាដៃគូអ្នកស្រលាញ់ពិត ខ្លួនអ្នកជាពិសេសដៃគូអ្នកផ្ទាល់នឹងមិនប្រឡែងដៃអ្នកចោលអោយដោះស្រាយបញ្ហាតែម្នាក់ឯង ថែមទាំងបង្ហាញនូវទង្វើល្អៗជាច្រើនដែលមិនមែនគ្រាន់តែនិយាយតែបង្ហាញចេញជាកាយវិការ រហូតដល់អ្នកថ្ងៃរៀបការ។

77220830_571951860234688_7895112271959949312_n

៣. អ្នកទាំងពីរត្រូវដឹងពីព្រំដែនរបស់ខ្លួន

ទំនាក់ទំនងដែលមានប្រាស្រ័យទាក់ទងល្អនិងស្នេហាតែងតែមានព្រំដែនកំណត់។ វាដូចជាកិច្ចព្រមព្រៀងជាក់លាក់មួយរវាងអ្នកទាំងពីរដែលគ្មាននរណាម្នាក់ធ្វើជា“ ជនផ្តាច់ការ” ។ ប្រសិនបើការប្រាស្រ័យទាក់ទងរបស់អ្នកពឹងផ្អែកតែលើការសប្បាយ មិនយូរមិនឆាប់នឹងមានបញ្ហា។ នៅក្នុងទំនាក់ទំនងដែលមានបញ្ហារវាងអ្នកទាំងពីរ អ្នកត្រូវហ៊ាននិយាយគ្នាហើយមិនត្រូវខ្លាចក្នុងការនិយាយអ្វីមួយនៅពេលអ្នកមានអារម្មណ៍ថានរណាម្នាក់ធ្វើអ្វីខុសហួសដែនកំណត់របស់គេ។ ការជ្រើសរើសយកការពិភាក្សាល្អជាជាងការឈ្លោះប្រកែកគ្នា បង្ហាញថាអ្នកទាំងពីរចេះគោរពគ្នាទៅវិញទៅមក។ ជាការពិតអ្នកត្រូវមានភាពជាក់លាក់ប៉ុន្តែការប្រើពាក្យត្រឹមត្រូវគឺសំខាន់ណាស់ អ្នកគួរតែជ្រើសរើសការសន្ទនាដែលមានលក្ខណៈរិះគន់បែបស្ថាបនាល្អជាងជេរ មើលងាយដៃគូម្យ៉ាងទៀត។

79195888_2657332704362127_2190562676785020928_n

៤. ស្នេហាមានន័យថាការដែលមានគោលដៅ និងបំណងប្រាថ្នារួមគ្នា

ភាពសុខដុមនីយកម្មគឺជារឿងលំបាកមួយក្នុងការកសាងនិងឈានដល់គោលដៅរួមមួយ។ប៉ុន្តែមានចំណុចមួយចំនួនដែលអ្នកមិនគួរភ្លេច។ នេះបើយោងតាមអ្នកចិត្តសាស្រ្ត ដំបូងអ្នកត្រូវប្រាកដថាអ្នកមានភាពជាក់លាក់និងប្រាកដនិយមក្នុងអ្វីដែលអ្នកចង់បាន។ រឿងសំខាន់ទីពីរសូមកុំភ្លេចអបអរការជោគជ័យនិងលើកទឹកចិត្ត ជាមួយរបស់ដៃអ្នករួមគ្នា។

77053390_488684898408151_8903087611103412224_n

៥. ទំនួលខុសត្រូវដៃគូ

បើអ្នក មានអារម្មណ៍ថាដៃគូរបស់អ្នកកំពុងចៀសវាងការទទួលខុសត្រូវលើអ្នកនិងអនាគតនៅថ្ងៃខាងមុខ អាចជារឿងគួរឱ្យបារម្ភនិងមិនល្អចំពោះទំនាក់ទំនងនេះ។

វាអាចនឹងពិបាកដែលមនុស្សត្រូវមានទំនួលខុសត្រូវក្នុងខ្លួនព្រោះ នៅតែមានមូលហេតុដែលធ្វើឱ្យមនុស្សភ័យខ្លាចក្នុងការជជែកអំពីទំនួលខុសត្រូវរបស់ខ្លួនហើយអាចអោយយើងមានភាពអាម៉ាស់ ការភ័យខ្លាច និងការធ្លាក់ទឹកចិត្ត។ ដូច្នេះវាតែងតែប្រសើរជាងក្នុងការដាក់ខ្លួនអ្នកហើយចាប់ផ្តើមពិភាក្សាអំពីកាតព្វកិច្ចនិងផ្តល់សិទ្ធិអោយគ្នាទៅវិញទៅមក។ នៅពេលដែលមនុស្សទាំងពីរមានទំនួលខុសត្រូវមិនមានអតុល្យភាពហើយគ្មាននរណាម្នាក់មានបន្ទុកធ្ងន់ជាងនេះទេ។

71260903_423694428579229_7358721434224427008_n

៦. អ្នកនឹងមានអារម្មណ៍ប្រសើរជាងមុននៅពេលអ្នកមានស្នេហាដែលសមប្រកប

អ្នកក្លាយជាមនុស្សដែលប្រសើរជាងមិនមែនដោយសារនរណាម្នាក់បង្ខំអ្នកទេប៉ុន្តែដោយសារតែវាកើតឡើងដោយធម្មជាតិ។ វាអាចជារបៀបរស់នៅដែលមានសុខភាពល្អថ្មី ការផ្លាស់ប្តូរទម្លាប់ឬការកែលំអផ្ទះរបស់អ្នក។ ការរស់នៅកាន់តែប្រសើរអាចជាសញ្ញានៃសេចក្តីស្រឡាញ់ពិត៕

78057192_545379716316098_6145801121983102976_n

ប្រភព ៖ បរទេស

រក្សាសិទ្ធដោយ ៖ ក្នុងស្រុក