ចង់ឱ្យអ្នកពេបជ្រាយថាឱ្យ ស្រីស្រលាញ់ស្រី ស្រលាញ់គ្នាសល់អីខ្លះបានឃើញថា ​នេះជាអ្វីដែលពួកគេមានសុភមង្គល ​និងទទួលស្គាល់ពីក្រុមគ្រួសារ

សព្វថ្ងៃ ​អត្រានៃអ្នកស្រលាញ់ភេទដូចគ្នា  កាន់តែមានច្រើនឡើង  មានទាំងប្រុសស្រលាញ់ប្រុស ​ស្រីស្រលាញ់ស្រី ​ស្រីធ្វើប្រុស ​និងប្រុសកែភេទជាស្រីជាដើម ​ដោយសារតែសង្គមសព្វថ្ងៃមិនសូវជាប្រកាន់ ​ឬរើសអើងអ្នកទាំងនោះដូចជាពេលមុនៗឡើយ។

តែទោះជាយ៉ាងណាក្តី ក៏មានក្រុមមនុស្សមួយភាគតូច ​តែងតែអគតិជាមួយអ្នកដែលស្រលាញ់ភេទដូចគ្នា ​អ្នកខ្លះពេបជ្រាយថាស្រលាញ់គ្នាមិនបានយូរ ​អ្នកខ្លះថាស្នេហាឆ្កួតឡប់ ​អ្នកខ្លះក៏ជេរមើលងាយថា  ពួកស្រលាញ់ភេទដូចគ្នាមិនអាចទទួលស្គាល់ពីគ្រួសារទាំងសងខាងជាដើម។

តែជាក់ស្តែងថ្មីៗនេះ  គូរស្នេហ៍ស្រីស្រលាញ់ស្រីមួយគូ ​បានសម្រេចចិត្តភ្ជាប់ពាក្យនឹងគ្នាតាមប្រពៃណី ​ថែមទាំងទទួលបានការទទួលស្គាល់ពីគ្រួសារទាំងសងខាងពោរពេញដោយសុភមង្គលផងដែរ។

តាមរយៈគណនីហ្វេសប៊ុក Lin Lin បានសរសេររៀបរាប់ថា៖ « ទ្រាំតែតិចទេ ពីឆ្នាំទៀតយេីងស្រួល ជាងនេះហេីយ 🚘🏠💵ចង់អោយអាអ្នកថាស្រីស្រលាញ់គ្នាសល់អីខ្លះ អោយវាបេីកភ្នែកមេីលផង។ សំខានអាអ្វីដែលល្អ គឺបានម៉ាក់បា៉សង់ខានដឹងលឺនិងពេញចិត្ត😘😘😘🙏🙏🙏 ហេីយមិនតិចដែលយេីងស៊ូបានមកដល់ថ្ងៃនេះ ចាំសល់លុយច្រេីនចាំ👰🏻🤵 នៅបៀបនេះសិន »។

នេះស្តែងឱ្យឃើញថា​ មិនថាស្នេហាស្រី និងប្រុស ​ឬគូស្នេហ៍ស្រលាញ់ភេទដូចគ្នាទេ ​ឱ្យតែមានចិត្តស្មោះ ​មានការតស៊ូ ​និងជម្នះឧបសគ្គរួមគ្នា  នឹងធ្វើឱ្យរឿងដែលមិនអាចទៅរួច ​ទៅរួចបាន ​ថែមទាំងមានសុភមង្គលដូចគេដូចឯងទៀតផង៕

Sewrrt


78754174_153759409304636_1207785485565427712_n

78657124_153759989304578_4878419889989091328_n

78565581_153759962637914_7793552332817432576_n

77330116_153759559304621_1147760736328482816_n

78422927_153760699304507_6593487811175776256_n