មិននឹកស្មានសោះថា គ្រាន់តែឈុតខ្សែ-​ក ពេជ្រ ថ្ងៃសូត្រមន្តរៀបការ កញ្ញា ​សួស ​វីសា ​មានតម្លៃថ្លៃខ្លាំងដល់ម្លឹង!

នា​ថ្ងៃទី ២៨ ខែវិច្ឆិកា​ ឆ្នាំ  ២០១៩ នេះ ​ជា​ថ្ងៃចូលរោង​មង្គល​របស់​តារាចម្រៀង សួស វីសា និង លោក ថមមី ​ដែលជាថ្ងៃពិសេស ​និងមានសុភង្គលរបស់គូស្នេហ៍ដែលប្រឹងតស៊ូហែលឆ្លងឧបសគ្គរួមគ្នារហូតមានថ្ងៃនេះ។

សម្រាប់​ទិដ្ឋ​ភាពកម្មវិធីរបស់​​ ​សួស​ ​វី​សា​ ​និង លោក ថមមី ​វិញ ​គឺថាមានការលម្អដោយ​ផ្កា​ស្រស់ចម្រុះពណ៌​ជាច្រើន​ ​រួម​ទាំង​មាន​រំលេច​​នូវ​ភ្លើង​ពណ៌​ភ្លឺ​ចែង​ចាំង​ពេញ​ក្នុង​រោងពិធី​​ ​ពោលគឺមានភាពឡូយឆាយស៊ីវីល័យអធិកអធមមិនចាញ់ពិធីរៀបការអ្នកមានមុខមានមាត់ក្នុងសង្គមឡើយ ​បើក្រឡេកមើលការតុបតែងខ្លួនរបស់កូនកំលោះ កូនក្រមុំសុទ្ធតែឈុតស្អាតៗទាន់សម័យ ​និងគ្រឿងលម្អចែងចែង។

តែអ្វីដែលធ្វើឱ្យកាន់តែភ្ញាក់ផ្អើល  គ្រឿងពេជ្រដែលកញ្ញា ​សួស ​វីសា ​គ្រង ​ត្រូវបានគេដឹងថាមានតម្លៃមិនធម្មតានោះទេ ​សុទ្ធតែខ្ទង់ម៉ឺន ។ ដោយតាមរយៈការបង្ហោះរបស់ហាងពេជ្រ បុប្ផាគន្ធ បានឱ្យដឹងថា ​គ្រាន់តែឈុតខ្សែ ក មួយឈុត ​ថ្ងៃរៀបការរបស់កញ្ញា ​សួស ​វីសា មានតម្លៃដល់ទៅ  45233$  ឯណោះ ​ពិតជាតម្លៃថ្លៃខ្លាំង ​ស្ទើរតែទិញបានផ្ទះល្វែងបានមួយខ្នងទៅហើយ។

តោះទស្សនារូបភាពខាងក្រោម ៖

78929780_1220460634825898_8327736248852545536_o

78360102_1220413761497252_2336769324955467776_o


78093606_1220460591492569_4682954407929708544_o

77252719_1305168892996427_7586037646426636288_n

74887103_1220413691497259_6072656600571576320_o

74235463_1220416088163686_1802907166395334656_o

S2588

77188636_1304775499702433_6596293876519010304_n