ឡូយណាស់! កូនខ្មែរមួយរូបមានស្នាដៃតុបតែងមុខពិសេស ​មានឱកាសរួមដៃផាត់មុខប្លែកសឹងមើលមិនស្គាល់ឱ្យកញ្ញា ​ទេព បូព្រឹក្ស ​សម្រាប់ ​MV ថ្មី!

មួយរយៈមុន ​កូនខ្មែរមួយរូបឈ្មោះ Jesub Dolibop មានចំណេះ និងជំនាញនៅក្នុងការតុបតែងផ្ទៃមុខប្លែកៗរូប ​3D មិនចាញ់ជនជាតិបរទេសនោះឡើយ ​ដោយប្អូនថែមទាំងបានបង្ហោះរូបភាពស្នាដៃតុបតែងផ្ទៃមុខបែបប្លែកៗជាច្រើនសន្លឹក យ៉ាងស្ទាត់ជំនាញ ស្រស់ស្អាត ទាក់ទាញ ប្លែកភ្នែក មានទាក់ទងជាមួយពិធីបុណ្យជាតិខ្មែរ ទិវារអន្តរជាតិ បរិស្ថាន និង រឿងហូរលីវូដល្បីៗមួយចំនួនផងដែរ។

ដោយមើលឃើញពីស្នាដៃរបស់ប្អូនយ៉ាងពិសេសបែបនេះ កញ្ញា ​ទេព ​បូព្រឹក្ស ​បានចាប់អារម្មណ៍ទៅលើប្អូន និងបានអញ្ជើញប្អូនឱ្យបញ្ចេញស្នាដៃផាត់មុខឱ្យកញ្ញាផ្ទាល់ ​ដើម្បីសម្រាប់ថត ​MV  ថ្មីៗនេះទៀតផង។

ក្រោយពីបានឃើញស្នាដៃផាត់មុខយ៉ាងប្លែកនេះរួចហើយ ​អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានផ្ទុះការកោតសរសើរព្រោងព្រាត ថាប្អុនពិតជាមានទេពសោសល្យស្នាដៃយ៉ាងល្អ មានគំនិតច្នៃប្រឌិតខ្ពស់គួរឲ្យសរសើរ ដោយអនាគតប្អូនប្រាកដជាល្អជាក់ជាមិនខាន៕

លោកអ្នកអាចចូលមើលស្នាដៃប្អូន Jesub Dolibop តាមរយៈលីងមួយនេះ ៖ មិនមែនមានតែបរទេស! ​កូនខ្មែរម្នាក់នេះ មានសមត្ថភាពតុបតែងមុខអស្ចារ្យមិនធម្មតា ​គួរឱ្យសរសើរខ្លាំង

44bf7ca2dfc57823a6161466a44f5fe388d76de7

7a7280949b359542ef42b00942335b991a4b42f6


05128aedc03f0242d9647bcacdc0c3c291f60386

B24b5db59afc91908e9de0af7441fc3a08115017

E10e04458451f5337b5f5e24248dd1810e305070

9f8d68a7641d5926e4299633ba2be14d1e29e811

7f86cf4fad8fd97feb71acdd10d9b0eea34f7043