មកដឹងពីសម្តី ១០ប្រយោគ ដែលមានតម្លៃថ្លៃជាងមាស របស់មហាសេដ្ឋីលំដាប់ទី ៣ លើពិភពលោក Warren Buffett – Kalib9 ជីវិតកម្សាន្ត យល់ដឹង | Pelklas

មកដឹងពីសម្តី ១០ប្រយោគ ដែលមានតម្លៃថ្លៃជាងមាស របស់មហាសេដ្ឋីលំដាប់ទី ៣ លើពិភពលោក Warren Buffett

មនុស្សមិនតិចអ្នកទេ ​ដែលស្គាល់លោក Warren Buffett ថាលោកគឺជាវិនិយោគិនមួយក្នុងចំណោមវិនិយោគិនផ្សេងទៀត ដែលទទួលបានជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្រ្ត។ ដោយ ទ្រព្យសម្បត្តិសរុបរបស់លោកមានចំនួនប្រមាណ ៨៤ ពាន់លានដុល្លារ ធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីលំដាប់ទី ៣ នៅលើពិភពលោក។

អ្វីដែលពិសេស ​ទោះបីជាលោកជាមហាសេដ្ឋីយ៉ាងណាក៏ដោយ  តែលោកបែរជាប្រើជីវិតដ៏សាមញ្ញបំផុត  ដោយលោកចូលចិត្តផឹកកូកា​ និងប្រើប្រាស់ទូរស័ព្ទដែធម្មតាៗ ​ដែលមិនមែនជាទូរស័ព្ទស្មាតហ្វូនតម្លៃថ្លៃនោះទេ។ ​ចុះតើអ្វីជាហេតុផលធ្វើឱ្យលោកក្លាយទៅជាមនុស្សជោគជ័យ?

20190502 Warren Buffett

ថ្ងៃនេះយើងសូមចែករំលែកសម្រង់សម្តីមាសទាំង ១០ របស់មហាសេដ្ឋី Warren Buffett ដែលមានតម្លៃខ្លាំងក្នុងជីវិតពិតដូចជា ៖

១. ស្គាល់ច្បាស់ពីអ្នកដែលត្រូវសហការជាមួយ៖ អ្នកមិនអាចសហការគ្នាជាមួយមនុស្សអាក្រក់បានទេ។

២. ជ្រើសរើសមនុស្សនៅជុំវិញខ្លួនយើង ៖ វាពិតជារឿងដ៏ប្រពៃ នៅពេលយើងសេពគប់មនុស្សដែលល្អប្រសើរជាងយើង។ សូមសេពគប់មនុស្សដែលមានអាកប្បកិរិយាល្អជាងអ្នក ហើយមិនយូរមិនឆាប់ អ្នកនឹងក្លាយទៅជាពួកគេ។

៣. រឿងខ្លះត្រូវការពេលវេលា៖ មិនថាអ្នកមានសមត្ថភាព ទេពកោសល្យ ឬមានការខិតខំប្រឹងប្រែងយ៉ាងណាទេ រឿងខ្លះត្រូវការពេលវេលា។ អ្នកមិនអាចបង្កើតកូនបានក្នុងរយៈពេលតែ ១ ខែនោះទេ បើទោះបីជាអ្នកបានធ្វើឲ្យនារី ៩ នាក់ទៀតមានផ្ទៃពោះក៏ដោយ។

1000x 1

៤. ត្រូវមានភាពសុចរិត៖ ដើម្បីកសាងកេរ្តិ៍ឈ្មោះត្រូវចំណាយពេល ២០ ឆ្នាំ ប៉ុន្តែអាចរលាយវិញត្រឹមតែ ៥ នារីប៉ុណ្ណោះ។ ប្រសិនបើអ្នកគិតដូច្នេះ អ្នកនឹងប្រយ័ត្នចំពោះសកម្មភាពរបស់អ្នក មុនពេលធ្វើអ្វីមួយ។

៥. ប្រសិនបើអ្នកចង់ជោគជ័យ សូមយកសៀវភៅធ្វើជាមិត្ត៖ លោកអង្គុយនៅក្នុងការិយាល័យរបស់លោកនិងអានសៀវភៅគ្រប់ពេល។

៦. ធ្វើរឿងសាមញ្ញ៖ យើងមិនចាំបាច់ធ្វើរឿងអស្ចារ្យទើបអាចទទួលបានលទ្ធផលអស្ចារ្យនោះទេ។

៧. ភាពជោគជ័យគឺមិនកំណត់ដោយតម្លៃ ឬតួលេខ៖ លោកវាស់ភាពជោគជ័យ ដោយថាមានមនុស្សប៉ុន្មាននាក់ស្រលាញ់លោក។

5a2811dc3dbef4db018ba5bb

៨. ត្រូវមានទំនុកចិត្ត៖ លោកតែងតែដឹងថា លោកនឹងក្លាយទៅជាអ្នកមាន។លោកមិនធ្លាប់សង្ស័យថាលោកនឹងក្រ ​ឬធ្វើមិនបានសូម្បីតែមួយវិនាទី។

៩. កុំភ្លេចមូលដ្ឋានគ្រឹះអាជីវកម្ម៖ តម្លៃគឺជាអ្វីដែលអ្នកចំណាយ។ គុណតម្លៃគឺជាអ្វីដែលអ្នកទទួលបាន។

១០. អ្នកមិនចាំបាច់ជាមនុស្សឆ្លាត ទើបអាចវិនិយោគបានជោគជ័យនោះទេ៖ អ្នកមិនចាំបាច់ជាមនុស្សពូកែ ឬឆ្លាតទេ។ ការវិនិយោគគឺមិនមែនជាការប្រកួតភាពវ័យឆ្លាតដែលថា អ្នកដែលមាន IQ ខ្ពស់អាចផ្តួរអ្នកដែលមាន IQ ទាបជាងខ្លួននោះទេ៕